ព័ត៌មានជាតិ
កោះហៅសម រង្ស៊ី និងបក្ខពួកប្រមាណជិត៥០នាក់ ដើម្បីចូលរួមសវនាការ ក្នុងសំណុំរឿងរួមគំនិតក្បត់
នៅវេលាម៉ោង២ និង៤០ នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកានេះ សមត្ថកិច្ច បានយកដីកាកោះហៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកប្រមាណជិត៥០ នាក់ ទៅបិទនៅអតីតទីស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ នៅក្នុងសំណុំរឿង រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។



មេដឹកនាំសំខាន់ៗ ដែលកោះហៅនៅក្នុងសំណុំរឿងនេះ មានដូចជា លោក សម រង្ស៊ី, លោក លី រតនរស្មី, លោក មោញ សារ៉ាត់, លោកអ៊ូ ច័ន្ទឫទ្ធិ, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី យក់ នាង, លោក ឡុង រី , លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ុំ សំអាន, លោក អ៊ីសា ឧស្មាន, លោក តុ វ៉ាន់ចាន់ និងលោក ហូរ វ៉ាន់ ជាដើម សរុប៤៧ រូប។
សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ, លោក អឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបថា លោកសម រង្ស៊ី ធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទរួម គំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗទៀត កាលពីថ្ងៃទី២០ ទី២១ ទី២២, ២៥, ២៦ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជានៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទ៖ កោះកែវ
សូមចុចអាន៖ កាត់ទោសអតីតឧកញ៉ា ហូរ ចំរើន ថ្ងៃ០៦វិច្ឆិការឿង « រំលោភលើទំនុកចិត្ត »

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ