ព័ត៌មានជាតិ
ស្លាប់១៥នាក់ ឆ្លងជាង១ម៉ឺននាក់ ដោយសារជំងឺគ្រុនឈាម
នៅក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ មានកុមារកម្ពុជាឆ្លងជំងឺគ្រុនឈាមចំនួន១០៤៦៤ ករណី ក្នុងនោះស្លាប់ចំនួន១៥នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣វិច្ឆិកានេះថា ចំនួននេះបើធៀបទៅនឹងរយៈពេល១០ខែដូចគ្នាឆ្នាំ២០១៩កន្លងទៅឃើញថា មានការថយចុះរហូតដល់ទៅ៦០០ភាគរយនិងចំនួនអ្នកស្លាប់ថយចុះប្រមាណ៣០០ភាគរយ។ លោកវេជ្ជបណ្ឌិត បានលើករបាយការណ៍មកបញ្ជាក់ថា ១០ខែឆ្នាំ២០១៩កន្លងទៅមានកុមារឆ្លងជំងឺគ្រុនឈាមចំនួន៦៤៥៦០ករណី ក្នុងនោះស្លាប់ចំនួន៤៥នាក់។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ករណីជំងឺគ្រុនឈាមនៅឆ្នាំនេះនឹងបន្តថយចុះជាបន្តបន្ទាប់ទៀតដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងនិងបានចូលរួមលុបបំបាត់ជម្រកមូសខ្លាដូចជាដូចជាសំបកកង់ឡាន ម៉ូតូ សំបកដបកំប៉ុងត្រឡោកដូង។ រៀបចំធ្វើអនាម័យផ្ទះសំបែងបានស្អាតល្អ ពិសេសពេលមានករណីរោគសញ្ញាក្រៅខ្លួនខ្លាំងភ្លាមៗពួកគាត់ បាននាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាពនិងមន្ទីរពេទ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ក្រៅពីនេះការថយចុះនេះ ក៏មានការចូលរួមពីអាជ្ញាធររាជធានីខេត្តថ្នាក់ដឹកនាំក្រសួងសុខាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋអាជ្ញាធររាជធានីខេត្តនិងអង្គការដៃគូបន្តចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាមជាបន្តទៀត ដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារដោយសារជំងឺនេះឲ្យកាន់តែថយចុះថែមទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក សុខ ទូច ប្ដេជ្ញាធ្វើជាគំរូប្រើដបទឹកធ្វើពីបំពង់ឫស្សី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី