ព័ត៌មានជាតិ
ត្បិតកូវីដ១៩កំពុងរាតត្បាត តែពលរដ្ឋកម្ពុជាអាចទាញយកប្រយោជន៍ទាំងនេះពីមជ្ឈមណ្ឌលអាស៊ី
ដោយសារបញ្ហាកូវីដ១៩កំពុងរាតត្បាត ទើបមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនបានលើកកម្មវិធីនានារបស់ខ្លួនមកដាក់លើអនឡាញ បង្កភាពងាយស្រួលដល់ពលរដ្ឋក៏ដូចជាយុវជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍បានកាន់តែច្រើន។

ជំងឺកូវីដ១៩ កំពុងកបង្អាក់សកម្មភាពជួបជុំសាធារណៈ និងព្រឹត្តិការណ៍ធំនានា មិនឲ្យដំណើរការបានឡើយ។ មូលហេតុនេះហើយ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានពន្យាកម្មវិធី មហោស្រព ពិធីបុណ្យ ក៏ដូចជាព្រឹត្តិការណ៍មួយចំនួនរបស់ខ្លួន។ យ៉ាងណាក្ដីកម្មវិធីខ្លះមិនមានការលើកពេលនោះទេ ប៉ុន្តែបានបង្វែរពីការប្រារព្ធក្នុងបន្ទប់ឬសាល ទៅជាកម្មវិធីលើអនឡាញជំនួសវិញ។

ជាក់ស្ដែង សិក្ខាសាលាគូររូប ការបង្រៀនភាសាជប៉ុន និងកម្មវិធីបង្រៀនសិល្បៈ។ល។ ដោយសារតែបែបនេះ យុវជនអាចចូលរួមសិក្ខាសាលា និងរៀនភាសាជប៉ុនបានកាន់ងាយស្រួលផងដែរ។ រីឯប៉ាម៉ាក់ក៏អាចចុះឈ្មោះកូនៗឲ្យចូលរៀនវគ្គនានានៅលើអនឡាញ បើទោះបីលោកអ្នកនៅឆ្ងាយពីរាជធានីភ្នំពេញក៏ដោយ។

ក្រៅពីនោះ មជ្ឈមណ្ឌលអាស៊ី មានកម្មវិធី Asia Center Lounge ដែលជាមហោស្រពភាពយន្តតូក្យូ បង្កើតឡើងដើម្បីបង្កភាពងាយស្រួលឲ្យប្រិយមិត្តចូលចិត្តមើលភាពយន្តមកទីកន្លែងនានា ចំណូលចិត្តកុនដូចគ្នា មានឱកាសបានជួបជជែក និងពិភាក្សាផ្លាស់ប្ដូរយោបល់អំពីភាពយន្ត ក្រោយទស្សនារឿងចប់។
សូមចុចទីនេះដើម្បីចូលរួមជាមួយ Asia Center Lounge
ទោះយ៉ាងណា ការាតត្បាតនៃវីរុសកូវីដ១៩មិនទាន់ស្ងប់ស្ងាត់ Asia Center Lounge បានប្ដូរពីជំនួបដោយផ្ទាល់មកជាជំនួបតាមអនឡាញ។ ជាពិសេសក្រោយពីមហោស្រពភាពយន្តជប៉ុនរៀងរាល់ឆ្នាំ ប្រិយមិត្តអ្នកស្នេហាកុនទាំងឡាយ អាចជួបផ្ដោះផ្ដង ផ្ដោះប្ដូរមតិគ្នាពីភាពយន្តដែលខ្លួនបានទស្សនានៅលើអនឡានដោយសេរីបានថែមទៀត៕

អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី