Connect with us

ព័ត៌មានជាតិ

ត្បិតកូវីដ១៩កំពុងរាតត្បាត តែពលរដ្ឋកម្ពុជាអាចទាញយកប្រយោជន៍ទាំងនេះពីមជ្ឈមណ្ឌលអាស៊ី

បានផុស

នៅ

ដោយសារបញ្ហាកូវីដ១៩កំពុងរាតត្បាត ទើបមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនបានលើកកម្មវិធីនានារបស់ខ្លួនមកដាក់លើអនឡាញ ​បង្កភាពងាយស្រួលដល់ពលរដ្ឋក៏ដូចជាយុវជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍បានកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺកូវីដ១៩ កំពុងកបង្អាក់សកម្មភាពជួបជុំសាធារណៈ និងព្រឹត្តិការណ៍ធំនានា មិនឲ្យដំណើរការបានឡើយ។ ​មូលហេតុនេះហើយ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន បានពន្យា​កម្មវិធី មហោស្រព ពិធីបុណ្យ ក៏ដូចជាព្រឹត្តិការណ៍មួយចំនួនរបស់ខ្លួន។ យ៉ាងណាក្ដីកម្មវិធីខ្លះមិនមានការលើកពេលនោះទេ ប៉ុន្តែបានបង្វែរពីការប្រារព្ធក្នុងបន្ទប់ឬសាល ទៅជាកម្មវិធីលើអនឡាញជំនួសវិញ។

ជាក់ស្ដែង សិក្ខាសាលាគូររូប ការបង្រៀនភាសាជប៉ុន និងកម្មវិធីបង្រៀនសិល្បៈ។ល។ ដោយសារតែបែបនេះ យុវជនអាចចូលរួមសិក្ខាសាលា និងរៀនភាសាជប៉ុនបានកាន់ងាយស្រួលផងដែរ។ រីឯប៉ាម៉ាក់ក៏អាចចុះឈ្មោះកូនៗឲ្យចូលរៀនវគ្គនានានៅលើអនឡាញ បើទោះបីលោកអ្នកនៅឆ្ងាយពីរាជធានីភ្នំពេញក៏ដោយ។

ក្រៅពីនោះ មជ្ឈមណ្ឌលអាស៊ី មានកម្មវិធី Asia Center Lounge ដែលជាមហោស្រពភាពយន្តតូក្យូ បង្កើតឡើងដើម្បីបង្កភាពងាយស្រួលឲ្យប្រិយមិត្តចូលចិត្តមើលភាពយន្តមកទីកន្លែងនានា ចំណូលចិត្តកុនដូចគ្នា មានឱកាសបានជួបជជែក និង​ពិភាក្សាផ្លាស់ប្ដូរយោបល់អំពីភាពយន្ត ក្រោយទស្សនារឿងចប់។

សូមចុចទីនេះដើម្បីចូលរួមជាមួយ Asia Center Lounge

ទោះយ៉ាងណា ការាតត្បាតនៃវីរុសកូវីដ១៩មិនទាន់ស្ងប់ស្ងាត់ Asia Center Lounge បានប្ដូរពីជំនួបដោយផ្ទាល់មកជាជំនួបតាមអនឡាញ។ ជាពិសេសក្រោយពីមហោស្រពភាពយន្តជប៉ុនរៀងរាល់ឆ្នាំ ប្រិយមិត្តអ្នកស្នេហាកុនទាំងឡាយ អាចជួបផ្ដោះផ្ដង ផ្ដោះប្ដូរមតិគ្នាពីភាពយន្តដែលខ្លួនបានទស្សនានៅលើអនឡានដោយសេរីបានថែមទៀត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ស្វែងយល់! បេសកម្មធំៗ ៣ របស់មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម