ព័ត៌មានជាតិ
បញ្ជូនចោរឆក់២នាក់ រួមនឹងអាវុធខ្លី០១ដើមទៅតុលាការផ្ដន្ទាទោស
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់០២នាក់រួមនឹងអាវុធខ្លី១ដើមទៅតុលាការ នៅព្រឹកថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបនិងទូរស័ព្ទ) កក្រើកភ្នំពេញធ្វើឲ្យសមត្ថកិច្ចឈឺក្បាលរួចមក។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំងពីរ ទី១. ឈ្មោះ ម៉ែន សុភក្ត្រា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ អ្នកចាក់ភ្លេង (DJ) ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី២. ឈ្មោះ ចាង សុវណ្ណរតនៈ ហៅ តង ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ ជាងឈើ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងជាង០២ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចាប់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើមម៉ាក K59 ក្រោយពីរូបគេទាំងពីរធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទ ហើយត្រូវបាននារីរងគ្រោះ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ យកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យបម្រុងដកកាំភ្លើងបាញ់រំដោះខ្លួន ក៏ជ្រុះកាំភ្លើងទៅលើដី ខណៈនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង មកដល់ជួយអន្តរាគមន៍ចាប់វាយខ្នោះទាំង២នាក់តែម្ដង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំងពីរបានសារភាពឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូប និងទូរសព្ទដៃ ពីនារីរងគ្រោះពិតប្រាកដមែន ហើយរូបគេទាំងពីរតែង ប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣ដងហើយទាំងលើកនេះ ដោយលើកទី១ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ឆក់បានទូរសព្ទដៃ០១គ្រឿងនៅចំណុចសាលារៀនសន្ធរម៉ុក លើកទី២ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ផងដែរ ធ្វើសកម្មភាពឆក់មិនបានសម្រេច នៅចំណុចស្ពានអាកាស៥មករា ជាប់វិទ្យាស្ថានតិចណូ និងលើកទី៣នេះ ធ្វើសកម្មភាពមិនបានសម្រេចថែមទាំងត្រូវបាន កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកងចាប់វាយខ្នោះ ជាប់ផងដែរ៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ