ព័ត៌មានជាតិ
តោះ! ទំនេរអត់? ហៅគ្នាទៅទស្សនាភាពយន្តហ្វ្រីៗ
មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ នឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកានេះ ដែលប្រិយមិត្តអាចនាំគ្រួសារ មិត្តភក្តិបងប្អូនទៅទស្សនាភាពយន្តជាង ១០ រឿង ដោយពុំគិតថ្លៃនោះទេ។
លោក គឹសាកាបេ យូសឹកិ នាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនប្រចាំកម្ពុជា ប្រាប់កម្ពុជាថ្មីក្នុងបទសម្ភាសន៍ថា ក្នុងឱកាសមហោស្រពភាពយន្តជប៉ុនឆ្នាំនេះ Asia Center នឹងរៀបចំបញ្ចាំងភាពយន្តជប៉ុនចំនួន ១៣ រឿង ដែលក្នុងនោះក៏មានបញ្ចូលភាពយន្ត Animation សម្រាប់កុមារផងដែរ។
លោកនាយកមានប្រសាសន៍ថា មហោស្រពភាពយន្តជប៉ុនតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីមជ្ឈមណ្ឌលនេះបានចូលមកកម្ពុជានាឆ្នាំ ២០១៥ ។ លោក យូសឹកិ បន្ថែមថា គោលបំណងនៃការប្រារព្ធមហោស្រពដើម្បីជម្រុញការផ្លាស់ប្ដូវប្បធម៌រវាងជប៉ុននិងកម្ពុជា ជាពិសេសលើវិស័យភាពយន្ត។
មហាជនអាចចួលរួមទស្សនាដោយសេរី នៅរោងកុន Legend សាខាផ្សារទំនើប Eden Garden និងរោងកុន Major Cineplex សាខាផ្សារទំនើប អ៊ីអន២ ចាប់ពីថ្ងៃទី ៦-៩ និងថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។ ចំពោះម៉ោងចាក់បញ្ចាំងប្រិយមិត្តអាចចូលមើលកាលវិភាគរបស់រោងកុននីមួយៗ និងនៅលើផេករបស់មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន( Japan Foundation Asia Center, Phnom Penh)៕
កុំភ្លេច ហៅគ្នីគ្នាទៅមើលកុនហ្វ្រី!
ព័ត៌មានបន្ថែម ៖
Japan Foundation Asia Center Phnom Penh
国際交流基金アジアセンター プノンペン連絡事務所
#22, Ground Floor of Hotel Cambodiana, 313 Sisowath Quay, Phnom Penh, Cambodia
អត្ថបទ៖ សន្យា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន