Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖ ​ក្រសួង​បាន​ផ្អាក​គ្រឹះស្ថានសិក្សា​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី​

បានផុស

នៅ

លោក រស់ ​សុ​វា​ចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ វិច្ឆិកា​នេះ​ថា ​ក្រសួង​បានសម្រេច​ផ្អាក​ដំណើរការ​សិក្សា​រយៈពេល​១៤​ថ្ងៃ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​០៤​ ដោយសារ​គ្រឹះស្ថាន​ទាំងនោះ​មាន​ពាក់ព័ន្ធ​នឹង​ករណី​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​​ដែល​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​បាន​បន្ត​ថា​«​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រមូល​ព័ត៌មាន​ពី​គ្រឹះស្ថានសិក្សា ហើយ​បាន​រកឃើញ​ថា មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​០៤ ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​»​។ លោក​បាន​បន្ថែម​ទៀត​ថា ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់ រួច​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​តាម​ការចាំបាច់ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​រយៈ​ពេល​១៤ថ្ងៃ​។

​លោក​បាន​បញ្ជាក់​ថា ​គ្រឹះស្ថានសិក្សា​ទាំង​៤​ ដែល​មាន​ការពាក់ព័ន្ធ​នោះ​រួមមាន​គ្រឹះស្ថានសិក្សា​ទី​១ មាន​បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​ គ្រឹះស្ថានសិក្សា​ទី​២ មាន​សិស្ស​២​រូប​ ដែល​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​គ្រឹះស្ថានសិក្សា​ទី​៣ មាន​សិស្ស​២​រូប ដែល​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​និ ង​គ្រឹះស្ថានសិក្សា​ទី​៤ មាន​សិស្ស​២​រូប ដែល​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។

​បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​អ្នក​ដែល​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី ចំនួន​២១២​នា​ក់ទៀត​ ទទួល​បាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ទាំងអស់គ្នា ​ក្នុង​នោះ​ក៏​មាន​បុគ្គលិក​អប់រំ​និង​សិស្សានុសិស្ស​ផង​ដែរ​។ ​បើ​សរុប​ទាំង​ថ្ងៃ​ទី​៤​ និង​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា ​ចំនួន​សរុប​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី មាន​ចំនួន​៨៤០​នាក់​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​រដ្ឋបាល​ស្រុក​សំរោង​កំពុង​សម្រុក​ជួសជុល​​ផ្លូវលំ​ប្រមាណ​៥០​គីឡូម៉ែត្រ​ ដែល​បំផ្លាញ​ដោយ​ទឹកជំនន់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម