Connect with us

អាជីព

ចង់​រកស៊ី​លក់​នំ cake ជោគជ័យ​អាន​គន្លឹះ​ទាំងនេះ

បានផុស

នៅ

ការ​ធ្វើ​ជំនួញ​លក់​ខេក ​ជា​អាជីវកម្ម​ដែល​កំពុង​ពេញនិយម​មួយ​យ៉ាងណា​មិញ មុន​នឹង​សម្រេចចិត្ត​ចង់​បើក​របរ​នេះ កុំ​ឲ្យ​ឡុងចុង​ទាំង​កណ្ដាល​ទី ម្ចាស់​ហាង​ទាំង​ឡាយ ត្រូវ​ស្វែងយល់​គន្លឹះ​មួយ​ចំនួន​សិន។

រសជាតិ​នំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង​នំ​មួយ​ដែល​អាច​ទទួល​បាន​ជោគជ័យ​ផ្ដោត​សំខាន់​ខ្លាំង​ជាង​គេ​គឺ​រសជាតិ​នំ​ឆ្ងាញ់ និង​មាន​រសជាតិ​ប្លែក​ពី​ហាង​ផ្សេង ជា​ពិសេស​រសជាតិ​នំ​ខេក​ត្រូវ​មាត់​នឹង​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ។ ដើម្បី​បង្កើត​រសជាតិ​ឆ្ងាញ់​ប្រចាំ​ហាង ម្ចាស់​នំ​ខេក​ត្រូវ​តែ​ភ្លក់​ឲ្យ​បាន​ម៉ត់ចត់ បើ​យល់​ថា​ឆ្ងាញ់ ចាំ​ធ្វើ​វា​យក​ទៅ​លក់ មិនមែន​ចេះ​តែ​ធ្វើ​ខេក​ឲ្យ​តែ​បាន​លក់ ហើយ​ភ្ញៀវ​ញ៉ាំ​មិន​កើត​នោះ​ទេ។

សេវាកម្ម

ហាង​ខេក​មួយ​ដែល​មាន​អតិថិជន​ទទួល​ស្គាល់ និង​មាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន រឿង​ចាំបាច់​ដែល​ត្រូវ​គិត​គូរ​គឺ សេវាកម្ម​ល្អ​ហ្នឹង​ឯង។  មិនថា ពេល​អតិថិជន​មក​ទិញ​ផ្ទាល់ ឬ​ទូរសព្ទ​កុម្ម៉ង់​នំ​ពី​ចម្ងាយ​នោះ​ទេ ហាង​ខេក​ត្រូវ​តែ​ផ្ដល់​សេវាកម្ម​ឲ្យ​បាន​លឿន ទាន់ចិត្ត និង​ប្រកប​ដោយ​ភាព​រាក់ទាក់​ចំពោះ​ភ្ញៀវ។ សកម្មភាព​ទាំងនេះ នឹង​ទាក់ទាញ​ម៉ូយ​មក​ហាង​ជា​ប្រចាំ។

បង្កើត​ម៉ូដ​នំ​ថ្មី​ជានិច្ច

ម៉ូដ​នំ​ខេក​ត្រូវ​តែ ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ជា​ប្រចាំ។ ម្ចាស់​ហាង​ត្រូវ​តែ​សិក្សា​ស្វែងយល់​ពី ម៉ូដ​នំ​​ណា​ដែល​យុវវ័យ​កំពុង​ពេញនិយម​ទាំងលើ រូបរាង​ ទំហំ ឬ ពណ៌​ជាដើម។  ប្រសិនបើ ពុំ​មាន​គំនិត​លេង​ម៉ូដ​ថ្មីទេ អាច​បើក​អ៊ីនធឺណេត​មើល ហើយ​យក​មក​រៀន​ធ្វើ​តាម​ដើម្បី​ឲ្យ​ហាង​មាន​នំ​ខេកថ្មី​និង​ទាន់​សម័យ​រាលថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ checksandspots

ចុចអាន៖អាហារ​ប្រណីត ៧ មុខមានតែសេដ្ឋីទេដែលអាចទិញបាន!

ចុចអាន៖មុនបើកម៉ាត (Mini Mart) មួយ គួរត្រៀមអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម