អាជីព
ក្លាយជាអ្នកដឹកនាំ ដែលមានគេដើរតាមច្រើនដោយសុទ្ធចិត្ត
តើយើងស្ថិតនៅលើដំណើរការដឹកនាំនៅទីណា ហើយមកពីណា? សំណួរនេះមាននៅក្នុងបេះដូងអ្នកដឹកនាំជាច្រើន។ មនុស្សគ្រប់គ្នាចង់ដឹងពីកន្លែងដែលពួកគេឈរ និងវិធីឈានដល់កម្រិតបន្ទាប់ទៀត ជាពិសេសអ្នកដែលទើបទទួលបានមុខតំណែង ជាអ្នកដឹកនាំ។
ដើម្បីកំណត់អត្តសញ្ញាណខ្លួនឯង និងជំហានដែលត្រូវអនុវត្តឈានដល់កម្រិត ៥ នេះជាចំណុចកំពូលនៃភាពជាអ្នកដឹកនាំ ដែលគួរតែអនុវត្តតាម។
១. មុខតំណែង ៖ មនុស្សធ្វើតាមព្រោះពួកគេត្រូវធ្វើ

បើសិនយើងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេតែងតាំងឱ្យមានមុខតំណែងថ្មីថ្មោង ដូចជាអ្នកដឹកនាំជាដើម។ យើងអាចនឹងភ័យ ហើយរិះរកវិធីធ្វើយ៉ាងម៉េច អាចដឹកនាំអ្នកក្រោមបង្គាប់ហើយគេស្ដាប់យើង។ រឿងទាំងនោះអាចដំណើរការទៅបាន លុះត្រាតែយើងមានអានុភាពលើខ្លួនឯងសិន។
អ្នកដឹកនាំគ្មានសមត្ថភាព មិនចាំចាំបាច់តម្រូវឱ្យមានសមត្ថភាពឬខិតខំដើម្បីសម្រេចបានផលអ្វីឡើយ។ តែអ្នកដឹកនាំដែលមានមុខតំណែងច្បាស់លាស់ ត្រូវតែខិតខំព្យាយាមត្រួសត្រាយផ្លូវ ហើយអោនលំទោនជានិច្ច សូម្បីតែជាមួយសន្តិសុខ។ នេះជាគន្លឹះសំខាន់សម្រាប់ចាប់ផ្ដើមវិនិយោគលើការរីកចម្រើននិងសក្ដានុពល ក្នុងនាមជាអ្នកដឹកនាំថ្មីមួយរូប។
ប្រើពេលវេលានៅកម្រិតនេះរៀនដឹកនាំខ្លួនឯង តាមរយៈអាទិភាពនិងការលត់ដំខ្លួន ដើម្បីត្រៀមខ្លួនឈានទៅមួយកម្រិតទៀត។
២. ស្គាល់កូនក្រុមឬសមាជិកច្បាស់ ៖ មនុស្សធ្វើតាមយើងបាន ព្រោះពួកគេចង់ធ្វើ
ដើម្បីរីកចម្រើននៅក្នុងកម្រិតនេះ អ្នកដឹកនាំត្រូវស្គាល់ក្រុមរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយពួកគេជានិច្ច។ យើងមិនអាចដឹកនាំដោយគ្មានមនុស្សបានទេ ដែលមានន័យថា យើងត្រូវរៀនចូលចិត្តមនុស្សប្រសិនបើចង់ដឹកនាំបានល្អ។
ត្រូវចាត់ទុកពួកគេជាបុគ្គលដែលមានតម្លៃ ហើយចាប់ផ្ដើមអភិវឌ្ឍឥទ្ធិពលវិជ្ជមាន ដោយមានទំនាក់ទំនងរឹងមាំ និងយូរអង្វែង ដើម្បីបង្កើតជាគ្រឹះសម្រាប់កម្រិតបន្ទាប់។
៣. ផលិតកម្ម៖ មនុស្សធ្វើតាម ដោយសារតែអ្វីដែលយើងបានធ្វើគឺសម្រាប់ក្រុម

នៅកម្រិតនេះអ្នកដឹកនាំត្រូវតែបង្កើតលទ្ធផលឥទ្ធិពល និងភាពជឿជាក់។ កម្រិតផលិតកម្មគឺជាកន្លែងដែលអ្នកដឹកនាំអាចក្លាយជាភ្នាក់ងារផ្លាស់ប្ដូរ។ ពេលដែលផលិតកាន់តែច្រើន យើងអាចដោះស្រាយបញ្ហាលំបាកៗ ហើយប្រឈមមុខនឹងបញ្ហាដែលមានបន្លា។
ការនាំមុខនិងជះឥទ្ធិពលដល់អ្នកដទៃ ក្លាយជាភាពសប្បាយរីករាយ ព្រោះនៅពេលដែលមនុស្សគ្រប់គ្នាកំពុងឆ្ពោះទៅមុខជាមួយគ្នា ក្នុងក្រុមនឹងឈានដល់កម្រិតមួយផ្សេងទៀត នៃប្រសិទ្ធភាពមិនខាន។
៤. អភិវឌ្ឍមនុស្ស៖ មនុស្សធ្វើតាមយើងដោយសារតែយើងបានធ្វើសម្រាប់ពួកគេដូចគ្នា
គោលដៅរបស់យើងនៅកម្រិតនេះ គឺដើម្បីកំណត់អត្តសញ្ញាណនិងអភិវឌ្ឍអ្នកដឹកនាំឱ្យបានច្រើន តាមដែលអាចធ្វើបាន ដោយវិនិយោគលើពួកគេឱ្យរីកចម្រើនទាំងអស់គ្នា។
នៅពេលដែលមានអ្នកដឹកនាំកាន់តែច្រើន បេសកកម្មរបស់អង្គភាពក៏សម្រេចបានច្រើន។ មនុស្សដែលយើងជ្រើសរើស ដើម្បីអភិវឌ្ឍនឹងបង្ហាញពីសក្ដានុពលដ៏អស្ចារ្យសម្រាប់ភាពជាអ្នកដឹកនាំ ឬពួកគេអាចជាត្បូងពេជ្រក្នុងក្រុម។
៥. ភិនភាគ៖ មនុស្សធ្វើតាមដោយសារតែយើងជានរណា ហើយតំណាងអ្វី

ភាពជាអ្នកដឹកនាំកម្រិតខ្ពស់ គឺជាបញ្ហាប្រឈម វាទាមទារឱ្យមានអាយុច្រើន ក៏ដូចជាចេតនាក្នុងក្រុម។ យើងមិនអាចឈានដល់កម្រិត ៥ បានទេ លុះត្រាតែយើងបានវិនិយោគជីវិតរបស់យើង ទៅក្នុងជីវិតរបស់អ្នកដទៃក្នុងរយៈពេលយូរសិន។
អ្នកដឹកនាំក្នុងកម្រិតនេះ តែងតែបង្កើតឱកាសដែលអ្នកដឹកនាំផ្សេងទៀតមិនធ្វើ និងបង្កើតកេរ្តិ៍តំណែងនៅក្នុងអ្វីដែលពួកគេធ្វើ។
ប៉ុន្តែរឿងចាំបាច់ ដែលយើងអាចធ្វើបាន គឺអភិវឌ្ឍឥទ្ធិពលរបស់យើង នៅពេលឱកាសមកដល់ យើងអាចធ្វើបានល្អប្រសើរច្រើន៕
ប្រែសម្រួល៖ ស្រស់
ប្រភព៖ CNBC
ចុចអាន៖ ហេតុផលធំ ៦ យ៉ាងកូនចៅតែងរអាក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដូចគេ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន