អាជីព
តើធ្វើដូចម្ដេចដើម្បីឲ្យមិត្តរួមការងារឈប់មកលូកលាន់បញ្ជាដូចចៅហ្វាយ
អ្នករួមការងារខ្លះ តែងតែប្រើអំណាចឬអតីតភាពដែលចូលមុនយើង ឬអាងថាពូកែថ្នឹកជាងយើង មករំខានឲ្យយោបល់ដូចមេ ធ្វើឲ្យជីវិតការងារយើងមិនឯករាជ្យនិងមិនរីករាយព្រោះអ្វីៗទាំងអស់យើងជាអ្នកទទួលខុសត្រូវហេតុអ្វីត្រូវធ្វើតាមសម្ដីឬគំនិតគេ?
វិធីសាស្ត្របង្កើតព្រំដែននិងផ្លាស់ប្តូររបៀបដែលអ្នកដទៃអាចឈ្លានពាន មកលើសកម្មភាពការងារយើងនៅកន្លែងធ្វើការ គឺ គួរតែនិយាយជាមួយពួកគេ ហើយឲ្យពួកគេដឹងពីអារម្មណ៍រំខាន ហើយពន្យល់ថា «បរាជ័យឬជោគជ័យយើងចង់ដឹកនាំអាជីពដោយមធ្យោបាយផ្ទាល់ខ្លួន លើកលែងតែយើងសុំយោបល់ពុំនោះទេ មានតែមេដឹកនាំផ្ទាល់ដែលអាចមកមានឥទ្ធិពលលើការងាររបស់យើងបាន!»
ការស្រាវជ្រាវបានបង្ហាញថា ការទុកឲ្យរបៀបរញ៉េរញ៉ៃបន្តកើតមានតាមដំណើរ អាចធ្វើឲ្យអ្វីៗកាន់តែអាក្រក់ឡើងៗ ដោយសារហេតុផលជាច្រើន។ នៅពេលដែលយើងស្ត្រេស ខួរក្បាលរបស់យើងមានទំនោរទៅរកការឆ្លើយតប “តាមដំណើរ” ហើយមានសកម្មភាពកាត់បន្ថយការទទួលខុសត្រូវនិងការគិតផែនការទៅមុខ។

ស្ថានភាពអាជីពរបស់យើង ធ្លាក់ពិន្ទុ។
ហេតុអ្វីត្រូវបណ្ដោយឲ្យមិត្តរួមការងារមិនល្អមកបង្កបញ្ហានេះលើប្រវត្តិការងាររបស់យើង?
ដំណឹងល្អគឺថា មានវិធីសុវត្ថិភាពក្នុងការលើកឡើងនូវបញ្ហាលំបាកៗ ជាមួយមិត្តរួមការងារសូម្បីតែក្នុងស្ថានភាពដែលពួកគេមានអតីតភាពមាំជាងយើង ឬមានឋានានុក្រមដែលមិនសមរម្យមកត្រួតត្រាយើង។
ជំហានទី មួយ៖
កំណត់ព្រំដែនសហការដោយសួរខ្លួនឯងថា “តើខ្ញុំពិតជាចង់បានលទ្ធផលអ្វីពីទំនាក់ទំនងជាមួយមនុស្សនេះ?”
ជំហានទី២៖
សុំការអនុញ្ញាតនិយាយដូចជា: “ទំនាក់ទំនងរវាងយើងមានសារៈសំខាន់សម្រាប់ខ្ញុំ តែមានចំណុចដែលមិនសូវទំនងតើខ្ញុំអាចនិយាយបើកចំហរបានទេ?”
ជំហានទី ៣៖
ត្រូវជ្រើសរើសឧប្បត្តិហេតុជាក់លាក់មួយនិងពិពណ៌នានូវអ្វីយើងថា“ អង្គហេតុពិត” សុំការកែសម្រួល ឬ សុំឲ្យលែងមានទៀតតែម្ដង។ ពន្យល់ដោយស្មោះត្រង់អំពីមូលហេតុដែលបញ្ហានេះសំខាន់ចំពោះយើងហើយកំពុងរំខានយើង។ មិនចាំបាច់ស្មុគស្មាញទេគួរនិយាយយ៉ាងសាមញ្ញហើយទន់ភ្លន់។
ជំហានទី ៤៖ ស្នើសុំទស្សនៈរបស់ពួកគេដោយភាពក្លាហានដើម្បីប្រាកដថាការជ្រៀតជ្រែកការងារយើងជាភារកិច្ចរបស់ពួកគេ ឬអ្វី?
ប្រែសម្រួល៖សុភា
ប្រភព៖HBR
ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ