អាជីព
មានបទពិសោធន៍ទើបគេឱ្យការធ្វើ តែមិនដែលធ្វើការផងបានបទពិសោធន៍ពីណាមក ?គិតម៉េច?
ពិតណាស់ វាមិនងាយស្រួលទេក្នុងការស្វែងរកឱកាសការងារពេលយើងគ្មានបទពិសោធន៍ ប៉ុន្តែវាអាចធ្វើទៅបាន។ ចូរមានសុទិដ្ឋិនិយមណា៎មិត្តអ្នកអានកម្ពុជាថ្មី Plus ។
យើងមិនចាំបាច់មានបទពិសោធន៍ក្នុងការបង្កើតស្នាមញញឹម និងការព្យាយាមឱហាតបំពេញការងាររស់រវើកនោះទេ វាជាចរិតមនុស្ស ហើយចរិតនេះឯងកំពុងត្រូវបានស្វែងរកដោយក្រុមហ៊ុនជាច្រើន។
ជំនាញ អាចបណ្តុះបាន ឱកាសអាចឱ្យបាន តែចរិតមិនអាចកែបានទេ! ដែលឮពាក្យនេះអត់?
របៀបរកការងារដំបូងទាំងគ្មានបទពិសោធន៍
មិនថាយើងរៀនជាមេធាវី ពេទ្យជំនាញ អ្នកសារព័ត៌មានចេញពីសាលា មានសញ្ញាបត្រ ឬជាកំពូលចុងភៅ អ្នកបង្កើតនំបញ្ចុកចេញពីម្សៅដំឡូងជ្វា សំណួរអំពីរយៈពេលបទពិសោធន៍ និងក្រុមហ៊ុនចាស់ជាសំណួរដែលគេចមិនបាន ប្រសិនយើងចង់បានការងារធ្វើ។
ប្រសិនបើ គ្មានបទពិសោធន៍បានន័យថា ប្រវត្តិរូបការងារយើងមិនពេញលេញ ដែលពិបាកនឹងទទួលបានការណាត់ជួបសម្ភាសន៍។
វិធីត្រង់ណាគឺ មិនពិបាកទេក្នុងសម័យ Internet ជំនាញផ្នែកទន់ Soft Skill ដែលគេអាចហៅថា បំណិនជីវិត មិនទាក់ទងនឹងព័ត៌មានការងារអតីតកាល ឬចំណេះដឹងជាក់លាក់ សញ្ញាប័ត្រ ពាក្យធានាអ្វីទាំងអស់ គឺគេ គិតពីឥរិយាបថ សម្តីសម្តៅ និងចំណេះដឹងសង្គមដែលយើងកំពុងមានថាតើត្រូវនឹងទីផ្សារបច្ចុប្បន្នរបស់គេដែរទេ?
ដូច្នេះ! ចូរកុំរង់ចាំ ទម្រាំមានការងារធ្វើទើបបង្កើតបទពិសោធន៍។ ពង្រឹង Soft Skill ចាប់ពីពេលនេះ ដោយចូលអាន KPT plus រាល់ៗថ្ងៃ តាមដាន៖
១ បម្លាស់ប្តូរយ៉ាងលឿននៃល្បឿនសង្គម តិចណូឡូជី បណ្តាញប្រជាសាស្ត្រ ចរិតលក្ខណៈទីផ្សារ បច្ចេកទេសលើអនឡាញ និង ចិត្តសាស្ត្រមនុស្សពេញកម្លាំងដែលយើងត្រូវធ្វើការជាមួយ។
២ បង្វឹកការប្រើភាសាជាតិ និងបរទេស មានអង់គ្លេស ចិន ជប៉ុនថៃ តាមទេពកោសល្យជាក់ស្តែងប្រកបដោយការតាំងចិត្តខ្ពស់។
ជំនាញទន់អាចពិបាករៀន តែគ្មានអ្វីមួយដែលមនុស្សរៀនមិនកើតទេ យើងចាប់ផ្តើមមួយជំហានៗដូចជា ការគ្រប់គ្រងពេលវេលាដ៏ល្អប្រសើរ វិធីសាស្ត្រនិយាយឱ្យមានឥទ្ធិពល និងការបង្កើតលក្ខណៈពិសេសរបស់ របស់ខ្លួនឯង ហើយបង្ហាញវាទៅក្នុងទីផ្សារតាមរយៈបណ្តាញសង្គមដែលមិនគិតថ្លៃ ដើម្បីឱ្យអ្នកផងចង់បានយើង។
៣ ការងារក្រៅម៉ោងឬស្ម័គ្រចិត្ត ការងារនេះអាចបានលុយតិចតួច ឬ មិនបានលុយសោះ តែវាបានបទពិសោធន៍។ ប្រសិនបើទើបតែចេញពីមហាវិទ្យាល័យឬកំពុងរៀន សូមព្យាយាមរកមើលសកម្មភាពនៅសាលា សមាគមឬក្រុមណាមួយ ចូលក្រុមលក់ចល័ត សរុបមកវិញធ្វើអ្វីមួយនៅក្នុងវិស័យណា ដែលយើងគិតចង់បង្កើតជាអាជីព ដើម្បីចាប់យកចំណាប់អារម្មណ៍ពីក្រុមនិយោជក ។ មិនថាយើងត្រូវបានជួលឬអត់សូម្បីបង្កើតក្រុមហ៊ុនផ្តល់សេវាកម្មខ្លួនឯងក៏សឹងទៅរួចបាន ព្រោះយើងមានបទពិសោធន៍ស្រេចទៅហើយ៕
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖ នៅជាមួយចៅហ្វាយប្រភេទនេះ ជីវិតកុំសង្ឃឹមបានថ្កើង
ចុចអាន៖ គន្លឹះជួយកុំឱ្យ «បុកពោះ» ដំណាក់កាលសាកល្បងការងារ៣ខែដំបូង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ