Connect with us

អាជីព

វិធី ៧ យ៉ាងដើម្បីលើកទឹកចិត្តនិយោជិតឱ្យខិតខំធ្វើការ

បានផុស

នៅ

គ្រប់នាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកដឹកនាំអាជីវកម្មសុទ្ធតែដឹងថានិយោជិករបស់ពួកគេគឺជាអាយុជីវិតរបស់ក្រុមហ៊ុន។ បើគ្មាននិយោជិកដែលមានប្រសិទ្ធិភាពនៅពីក្រោមទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យរយៈពេលវែងបានឡើយ។ ដើម្បីឱ្យអាជីវកម្មរីកចម្រើន ក្រុមហ៊ុនត្រូវផ្តោតលើការខិតខំរបស់បុគ្គលិកដើម្បីបង្កើតផលិតភាពការងារ បន្ថែមភាពរីករាយ។

ទាំងនេះគឺជាវិធី ៧ យ៉ាងដើម្បីលើកទឹកចិត្តនិយោជិកឱ្យខិតខំធ្វើការ៖

១. បង្កើតបរិយាកាសរីករាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យមួយចំនួន បុគ្គលិកអង្គុយមុខកុំព្យូទ័ររាប់ម៉ោងដោយពុំបានសម្រាកឡើយ។ បុគ្គលិកនិងអ្នកគ្រប់គ្រងមិនសូវបានជជែកគ្នា ជាហេតុធ្វើឲ្យខ្វះការលើកទឹកចិត្តចំពោះនិយោជិក។ បើចង់រក្សាបុគ្គលិក អ្នកគ្រប់គ្រងត្រូវរៀបចំឲ្យមានកន្លែងសម្រាក និងពត់ខ្លួនប្រាណដើម្បីឲ្យបុគ្គលិកបានទំនាក់ទំនងគ្នា និងកាត់បន្ថយភាពតានតឹង។ ការបង្កើតឲ្យមានបរិយារីករាយនៅកន្លែងធ្វើការជួយជម្រុញប្រសិទ្ធភាពការងារបានកាន់តែច្រើន។

២. ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាមានតម្លៃ

ការជម្រុញឱ្យនិយោជិកមានអារម្មណ៍ថា“ យើងទាំងអស់គ្នារួមគ្នា” និងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា មតិរបស់ពួកគេមានតម្លៃ។ ការពិតដែលថា មនុស្សខិតខំធ្វើការនៅពេលដឹងថា ពួកគេត្រូវបានកោតសរសើរ។ វាជាផ្នែកដ៏មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេជាផ្នែកសំខាន់មួយនៃក្រុមហ៊ុន។

៣. ផ្ដល់ឲ្យបុគ្គលិកនូវទំនួលខុសត្រូវ

ដើម្បីជៀសវាងការធុញទ្រាន់របស់បុគ្គលិកនិងភាពទំនេរជ្រុល អ្នកគ្រប់គ្រងគួរផ្តល់ឱ្យបុគ្គលិកខ្លួននូវភារកិច្ចថ្មីដែលជួយឲ្យពួកគេបោះជំហានទៅមុខក្រៅពីកន្លែងស្រណុករបស់ពួកគេ។ ការផ្តល់ការទទួលខុសត្រូវឱ្យមនុស្សបន្តិចម្តងៗ គឺមានន័យថាពួកគេកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ដែលនឹងជួយឱ្យពួកគេចូលរួមសកម្មភាពការងារកាន់តែល្អ។ យ៉ាងណាមិញប្រសិនបើនិយោជិកមានអារម្មណ៍ល្អចំពោះអ្វីដែលពួកគេកំពុងធ្វើ ពួកគេនឹងធ្វើបានល្អជាងមុន និងមានផលិតភាពច្រើនជាងមុន។

៤. រក្សាតម្លាភាព

ការរក្សាការប្រាស្រ័យទាក់ទងដោយបើកចំហគឺមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ននីមួយៗ ព្រោះវាជួយឲ្យបុគ្គលិកមានអារម្មណ៍ថាខ្លួនមានតម្លៃគ្រប់គ្រាន់នៅក្នុងអង្គភាពការងារ។ អ្នកគ្រប់គ្រងគួរនិយាយត្រង់ៗ ជាមួយបុគ្គលិក និងជូនដំណឹងដល់ពួកគេអំពីបញ្ហាណាមួយដែលក្រុមហ៊ុនកំពុងប្រឈមមុខ។ វិធីនេះនឹងពង្រឹងផ្នែកអារម្មណ៍របស់និយោជិកថាពួកគេសំខាន់។

៥. លើកទឹកចិត្តការងារ

អ្នកគ្រប់គ្រងមិនចាំបាច់តែតម្លើងប្រាក់បុគ្គលិកណាម្នាក់ទើបហៅថា ការលើកទឹកចិត្តពួកគេនោះទេ។ដោយគ្រាន់តែធ្វើការលើកទឹកចិត្តជាប្រាក់រង្វាន់ខ្លះសម្រាប់ការសម្រេចបានគោលដៅណាមួយ ឬជាអ្វីផ្សេងដែលសាមញ្ញៗដូចជា អាហារថ្ងៃត្រង់ ឬកាតអំណោយ។ល។ ទាំងនេះជាវិធីល្អដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ល្អនិងកក់ក្ដៅ ព្រមទាំងខិតខំធ្វើការកាន់តែខ្លាំង។

៦. ស្តាប់តម្រូវការរបស់បុគ្គលិក

ក្នុងនាមជាអ្នកគ្រប់គ្រងត្រូវប្រាកដថាតម្រូវការបុគ្គលត្រូវបានដោះស្រាយដោយផ្តល់ការវាយតម្លៃជាប្រចាំនិងទៀងទាត់។ ព្យាយាមផ្ញើកម្រងសំណួរខ្លីដើម្បីស្វែងយល់ថា តើបុគ្គលិកពេញចិត្តនឹងតួនាទីរបស់ពួកគេដែរទេ? ប្រសិនបើបានដឹងថា មានបុគ្គលិកណាម្នាក់កំពុងនឹងមានតម្រូវការខ្លាំង អ្នកគ្រប់គ្រងត្រូវប្រាកដថា អាចធ្វើអ្វីមួយបានដើម្បីជួយពួកគេ។

វិធីនេះអ្នកនឹងអាចកំណត់បញ្ហាបានយ៉ាងឆាប់រហ័សនិងផ្តល់នូវដំណោះស្រាយសមស្របសម្រាប់បុគ្គលិក។ ទោះបីជាបញ្ហាមិនអាចត្រូវបានដោះស្រាយភ្លាមៗក៏ដោយ ក៏បុគ្គលិកនៅតែពេញចិត្តក្នុងការដែលដឹងថា មេកើយរបស់ខ្លួនកំពុងស្តាប់នូវបញ្ហារបស់ពួកគេ។

៧. ជម្រាបចូលជាមួយបុគ្គលិក

ប្រសិនបើចង់អោយបុគ្គលិកធ្វើការឱ្យអស់ពីសមត្ថភាព អ្នកគ្រប់គ្រងត្រូវប្រើវិធីដោះស្រាយដោយផ្ទាល់។ ចំណាយពេលដើម្បីប្រាស្រ័យទាក់ទងជាមួយបុគ្គលិកឱ្យបានទៀងទាត់ ដើម្បីយល់ពីអ្វីដែលពួកគេបានធ្វើ និងផ្តល់ជំនួយនៅពេលណាដែលអាចធ្វើបាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម