អាជីព
ហេតុផលមួយចំនួនដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ
មុនពេលដែលអាចពិចារណានិងវាយតម្លៃបានថា តើការងារបច្ចុប្បន្នរបស់អ្នក មានសុវត្ថិភាពយូរអង្វែងតទៅមុខទៀតដែរឬទេនោះ ចូរពិចារណាលើចំណុចមួយចំំនួនដែលខ្លួនអ្នកដឹងច្បាស់ជាងអ្នកណាទំាងអស់។

គួរដឹងដែរថា ជាទូទៅនិយោជកមិនមានពេលទំនេរធ្វើការងារដដែលៗ ក្នុងការរើសបុគ្គលិកថ្មីហើយដកចេញនូវបុគ្គលិកចាស់ៗនោះទេ លើកលែងតែគេត្រូវបង្ខំចិត្តធ្វើជាបន្ទាន់ ដើម្បីការពារអង្គភាពនិងនិយោជិកផ្សេងទៀត មានជាអាថ៌លើកំហុសធ្ងន់ទំាងនេះ៖
ទីមួយ អ្នកមានឱកាសច្រើនដងហើយ នៅតែមិនអាចអនុវត្តការងារល្អ។ ការបំពេញការងារគ្មានលទ្ធផល ឬមិនរីកចម្រើន គឺហេតុផលគ្រប់គ្រាន់ និងដ៏ឈឺក្បាលចម្បង សម្រាប់អ្នកគ្រប់គ្រងដែលត្រូវតែសម្រេច បញ្ចប់កិច្ចសន្យានឹងស្វះស្វែងរកអ្នកមកជំនួសថ្មីភ្លាមៗ។ ពិសេសអ្នកដឹកនាំដែលមិនអាចមានកូនចៅព្រមដើរតាមដោយសារខ្វះសមត្ថភាពដឹកនាំដែលនាំមកនូវសម្ពាធ យូររអង្វែង ធ្វើឱ្យធនធានមនុស្សមិនអាចបន្តបំពេញការងារបាន។

ទីពីរ ប្រភេទបុគ្គលិកដែលនាំហានីភ័យគ្រោះថ្នាក់ដល់អង្គភាពរួមមាន ខ្វះក្រមសិលធម៌ មានបញ្ហានៅមជ្ឈដ្ឋានខាងក្រៅ នាំខូចឈ្មោះដល់អង្គភាព ឬមានអំពើពុករលួយ កឹបកេង នាំកិច្ចការផ្ទៃក្នុងសំខាន់ៗ ទៅផ្សព្វផ្សាយដល់គូប្រជែង ឬ អ្នកក្រៅស្ថាប័ន ឈានដល់បង្អាប់បង្អោនកេរ៍្តឈ្មោះម៉ាកសញ្ញាយីហោ។ល។
ទីបី បុគ្គលិក ដែលមានសីលធម៌ទាប បង្កការរំខានផ្លូវភេទ បៀតបៀនមិត្តរួមការងារ ឬប្រព្រឹត្តអនាចារ្យនានានៅទីបំពេញការងារ។ ល។
ជាមួយហេតុផលទំាងនេះ មធ្យោបាយដែលអ្នក អាចធ្វើបានគឺដាក់លិខិតលាឈប់ មុនពេលទទួលនូវការបណ្តេញចេញជាផ្លូវការ ព្រោះថា រាល់ការផ្បព្វផ្សាយបណ្តេញចេញណាមួយរមែងតែប៉ះពាល់ដល់ការស្វែងរកការងារថ្មីឬកសាងកិត្តិនាមឡើងវិញក្នុងអអាជីពរបស់អ្នក៕
ប្រែសម្រួល៖ តុងឡុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ