Connect with us

អាជីព

ហេតុផលមួយចំនួន​ដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ

បានផុស

នៅ

មុនពេល​ដែលអាចពិចារណា​និង​វាយតម្លៃបានថា តើ​ការងារបច្ចុប្បន្នរបស់អ្នក មាន​សុវត្ថិភាពយូរអង្វែងតទៅមុខទៀត​ដែរឬ​ទេនោះ ចូរពិចារណា​លើចំណុចមួយចំំនួន​ដែលខ្លួនអ្នកដឹងច្បាស់ជាងអ្នកណាទំាងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរដឹងដែរថា ជាទូទៅនិយោជកមិនមានពេលទំនេរ​ធ្វើការងារដដែលៗ ក្នុងការ​រើសបុគ្គលិកថ្មីហើយ​ដកចេញនូវបុគ្គលិក​ចាស់ៗ​នោះទេ លើកលែងតែគេត្រូវបង្ខំចិត្ត​ធ្វើជា​បន្ទាន់ ដើម្បីការពារអង្គភាពនិងនិយោជិកផ្សេងទៀត មាន​ជាអាថ៌លើកំហុសធ្ងន់ទំាងនេះ៖
ទីមួយ អ្នកមានឱកាស​ច្រើនដង​ហើយ នៅតែ​មិនអាច​អនុវត្តការងារល្អ។ ការបំពេញការងារគ្មាន​លទ្ធផល ឬ​មិនរីកចម្រើន គឺ​ហេតុផលគ្រប់គ្រាន់ ​និងដ៏ឈឺក្បាលចម្បង ​សម្រាប់អ្នកគ្រប់គ្រងដែល​ត្រូវ​តែ​​សម្រេច បញ្ចប់កិច្ចសន្យា​នឹងស្វះស្វែងរកអ្នកមកជំនួស​ថ្មីភ្លាមៗ។  ពិសេស​អ្នកដឹកនាំ​ដែល​មិនអាចមាន​កូនចៅ​ព្រមដើរតាម​ដោយសារ​ខ្វះសមត្ថភាពដឹកនាំ​ដែលនាំ​មកនូវសម្ពាធ​ យូររអង្វែង ​ធ្វើឱ្យធនធានមនុស្ស​មិនអាច​បន្តបំពេញការងារបាន។

ទីពីរ  ប្រភេទ​បុគ្គលិក​ដែលនាំ​ហានីភ័យ​គ្រោះថ្នាក់ដល់អង្គភាព​រួមមាន​ ខ្វះក្រមសិលធម៌ មាន​បញ្ហា​នៅមជ្ឈដ្ឋាន​ខាងក្រៅ នាំខូចឈ្មោះដល់​អង្គភាព ឬ​មានអំពើ​ពុករលួយ កឹបកេង នាំកិច្ចការ​ផ្ទៃក្នុងសំខាន់ៗ ទៅ​ផ្សព្វផ្សាយ​ដល់គូប្រជែង ឬ អ្នកក្រៅស្ថាប័ន ឈានដល់បង្អាប់បង្អោនកេរ៍្តឈ្មោះ​​ម៉ាកសញ្ញា​យីហោ​។ល។

ទីបី បុគ្គលិក ដែលមាន​សីលធម៌ទាប បង្ក​ការរំខានផ្លូវភេទ បៀតបៀនមិត្ត​រួមការងារ ឬប្រព្រឹត្តអនាចារ្យនានា​នៅទីបំពេញការងារ។ ល។

ជាមួយ​ហេតុផលទំាងនេះ មធ្យោបាយដែល​អ្នក អាចធ្វើបាន​គឺ​ដាក់លិខិតលាឈប់ មុនពេល​ទទួលនូវ​ការបណ្តេញចេញជាផ្លូវការ ព្រោះថា រាល់ការផ្បព្វផ្សាយបណ្តេញ​ចេញណាមួយ​រមែង​តែប៉ះពាល់ដល់ការស្វែងរកការងារ​ថ្មី​ឬកសាង​កិត្តិនាមឡើងវិញ​ក្នុងអអាជីពរបស់អ្នក៕

ប្រែសម្រួល៖ តុងឡុង

ចុចអាន៖ មុនពេលសម្រេចចិត្តបញ្ឈប់បុគ្គលិកណាម្នាក់ អានកុំខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម