អាជីព
ប្រសិនបើនៅសុខៗស្រាប់តែលែងចង់ទៅកន្លែងធ្វើការ
មិនមានអ្នកណាម្នាក់ចង់អត់ការងារធ្វើទេ តែក៏មិនមែនរាល់ការងារដែលកំពុងធ្វើសុទ្ធតែជំរុញទឹកចិត្តយើងនោះដែរ។ អ្នកខ្លះមិនច្បាស់ទេថាតើពួកគេមានជំហរក្នុងការតស៊ូ ជាមួយភាពបត់បែន ច្នៃប្រឌិត ទំនាស់ ទស្សនៈផ្សេងគ្នា និងអារម្មណ៍ហត់នឿយបានយូរប៉ុណ្ណាទេ ប្រសិនបើការងារនោះគ្មានអ្វីជំរុញចិត្ត មានតែការប្រឹងដើម្បីប្រាក់នៅដំណាច់ខែនីមួយៗ?

អាចមានហេតុផលមួយចំនួនដែលយើងលែងចង់ទៅកន្លែងធ្វើការដូចជា៖
១ មិត្តរួមការងារមិនស៊ីចង្វាក់គ្នា
២ គោលការណ៍មិនលើកទឹកចិត្ត
៣ រកឃើញខ្លួនឯងមិនបានចូលរួមច្រើនជាមួយអ្នកដទៃ
៤ មានអារម្មណ៍ថា ខ្លួនជាមនុស្សមិនសំខាន់ក្នុងក្រុម
៥ មានបញ្ហាវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន ច្រើនមិនដឹងមូលហេតុ
៦ មានទំនាស់នឹងចៅហ្វាយនាយ ការងារច្រើនពេក។ល។
ប្រសិនបើមានរឿងទាំងនេះយើងអាចសាកល្បងព្យាបាលមើលដោយវិធី ៖
១ សុំធ្វើការពីផ្ទះមួយរយៈសិន
ការធ្វើការពីចម្ងាយក្លាយជារឿងធម្មតាបំផុត ហើយនៅក្រោយពេលពិភពលោកយើងកើតមានរោគរាតត្បាត។ ចំណុចពិសេសគឺ យើងអាចចង្អុលបង្ហាញថា ធ្វើការងារមានប្រសិទ្ធភាពពីចម្ងាយបានដែរទេ? ប្រសិនយើងមានការស្នើសុំ ហើយប្រធានចង់ដឹងមូលហេតុ គួរប្រាប់គាត់ពីការពិត។ ការបំពេញតួនាទីពីចម្ងាយមួយរយៈ គឺជួយឲ្យយើងដឹងថា យើងជាមនុស្សមានបញ្ហាឬកន្លែងធ្វើការនោះពិតជាមានបញ្ហា។
ការស្នើសុំទៅអ្នកគ្រប់គ្រងផ្ទាល់ ឬចាប់ផ្ដើមជជែកជាមួយខាងធនធានមនុស្សគឺបត់បែនតាមបរិបទក្រុមហ៊ុននីមួយៗ។
២ ប្រសិនចង់ប្រឈមនឹងឧបសគ្គសាកមើល
ដូច្នេះមនុស្សខ្លាំងៗជាច្រើនតែងតែព្យាយាមប្រឈមនឹងបញ្ហា ដោយមិនរត់គេចលាក់មុខឡើយ។ គេនៅតែទៅការិយាល័យ ហើយចាប់ផ្ដើមសារជាថ្មី។ បង្កើនទំនាក់ទំនងឡើងវិញ ហើយរួសរាយជាងមុន ស្លៀកពាក់សមរម្យលើកកម្ពស់ការគោរពពីមនុស្សជុំវិញខ្លួន ហើយ អនុវត្តការសិក្សាលើជំនាញទំនាក់ទំនង ដូចជាការជួយគ្នា ការសន្ទនាប្រកបដោយសក្ដានុពល និងការដោះស្រាយបញ្ហាដោយបើកចំហ។
៣ ពិគ្រោះនិងអ្នកពាក់ព័ន្ធ
ជួនកាល ការមិនចុះសម្រុងជាមួយកន្លែងធ្វើការយើងមិនដឹងថាជាបញ្ហាខាងយើងឬមកពីអ្នកណាទេ សុខៗធុញតែម្ដង។ ផ្ទុយទៅវិញខាងធនធានមនុស្សឬមេដឹកនាំខ្លះដែលពូកែជំនាញទន់ និងការគ្រប់គ្រងការិយាល័យ អាចនឹងមានគំនិតជួយយើងបានច្រើន។ សួរពួកគេត្រង់ៗនិងសារភាពពីអារម្មណ៍របស់ខ្លួនឯងថា តើគំនិតមិនចង់មកធ្វើការជាបញ្ហាមកពីអ្វី? ប្រសិនយើងមានអារម្មណ៍ខ្វះការគោរពគួរនិយាយចេញមកតែបែបទន់ភ្លន់ ព្រោះមានតែការសន្ទនាបែបទន់ភ្លន់ប៉ុណ្ណោះនឹងទទួលបានការឆ្លើយតប។

៤ ចំណងជាមួយមិត្តរួមការងារ
តើអ្នកណាខ្លះជឿថា មិត្តរួមការងារមានចំណែកសំខាន់ក្នុងជោគជ័យអាជីពនិងអាចឈានដល់ជោគជ័យក្នុងជីវិតយើង? ទម្លាប់ក្នុងការនិយាយគ្នាដោយបើកចំហនិងជួយបន្សាបបរិស្ថានដែលមានជាតិពុល ហើយបង្កើនការឲ្យតម្លៃលើការងារដែលគ្រប់គ្នាកំពុងធ្វើ។
ការមានមិត្តភ័ក្ដិល្អៗចេះជួយគ្នានៅកន្លែងធ្វើការមិនត្រឹមតែជាគន្លឹះនៃសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យយើងមានទំនោរទៅរកការងារប្រចាំថ្ងៃច្រើនជាងធម្មតាប្រាំពីរដង នេះបើតាម ការស្ទង់មតិរបស់លោក Nazar មកពីសាកលវិទ្យាល័យ Harvard។
លោកបានសរសេរនោឆ្នាំ២០១៧ថា “ បុគ្គលិកជាងពាក់កណ្ដាលដែលឆ្លងកាត់ការស្ទង់មតិមានទស្សនៈថា ពួកគេមានមិត្តល្អច្រើននៅកន្លែងធ្វើការ ហើយនោះជាសញ្ញាល្អដែលពួកគេតែងចង់ទៅជុំគ្នារាល់ថ្ងៃចន្ទ”៕
ប្រែសម្រួល ៖ ចម្រើនតារា
ប្រភព ៖ themuse
ចុចអាន៖មានបទពិសោធន៍ទើបគេឱ្យការធ្វើ តែមិនដែលធ្វើការផងបានបទពិសោធន៍ពីណាមក ?គិតម៉េច?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី