Connect with us

អាជីព

សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំ​កឹបកេងលុយ​ក្រុមហ៊ុន

បានផុស

នៅ

ការ​លួចបន្លំនៅតាមបណ្ដាក្រុមហ៊ុន ឬអាជីវកម្មនានារមែងកើតមានជារឿយៗ។ ជាពិសេស​អាជីវកម្ម​ខ្នាតតូច​ងាយ​នឹង​រងគ្រោះបំផុត។ ក្នុង​នោះ​ការ​បន្លំ​មាន​ច្រើន​ប្រភេទ​រួមមាន ប្រាក់កាស សម្ភារៈ ពេលវេលា និង​ទំនុកចិត្ត​ជាដើម។

ដោយឡែក អ្នក​អាច​សម្គាល់​បាន បើសិន​បុគ្គលិក​ណា​ម្នាក់​ធ្វើការ​លួច​កិបកេង​នូវ​ប្រាក់​របស់​ក្រុមហ៊ុន​តាម​រយៈ​សញ្ញា​ខាងក្រោម​នេះ៖

ផ្លាស់ប្ដូរ​របៀប​រស់នៅ សុខៗ​មាន​ឡានថ្មីជិះ ទិញ​ទូរទស្សន៍​ទំនើប​ប្រើ និង​ប្ដូរ​ផ្ទះធំ ទាំង​ដែល​ក្រុមហ៊ុន​មិន​បាន​តំឡើង​ប្រាក់ខែ តើ​បុគ្គលិក​នេះ​បានលុយមកពីណា?

ផ្លាស់ប្ដូរ​ទម្លាប់​ការងារ គេ​ជា​និយោជិក​ដែល​ធ្លាប់​មកយឺត ចេញលឿន ប៉ុន្តែ​ក្រោយមក​បែរ​ជា​មក​ធ្វើការ​មុនអ្នកផ្សេង ហើយនៅយូរៗចេញក្រោយគេជាប្រចាំ។

ចង់​បានឯករាជ្យ ប្រសិនបើបុគ្គលិក​របស់​អ្នក​ស្រាប់​តែ​សម្រេចចិត្ត​ភ្លាមៗថា ពួកគេ​ចង់​ធ្វើការ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ម្នាក់ឯង នោះ​ជា​សញ្ញា​ទង់​ក្រហម​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើត​មិត្ត​ជាមួយ​អ្នកលក់ ភាពរួសរាយរាក់ទាក់ជាទម្លាប់​ល្អ​របស់​មនុស្ស ប៉ុន្តែ​បើសុខៗ​គេ​ទទួល​បាន​អាហារ​ឥតគិតថ្លៃពីហាងល្អៗ  ឬបានសំបុត្រចូលទស្សនាកន្លែងកម្សាន្តមិនគិតប្រាក់ នោះអាចបង្ហាញថា និយោជិកបានផ្ដល់អ្វីជាថ្នូរនឹងរបស់ហ្វ្រីៗទាំងនោះ។

មិនដែលឈប់សម្រាក ប្រសិនបើមាននិយោជិកមិនងាយអវត្តមាន ហើយកម្រនឹងឈប់សម្រាក អាចមកពីពួកគេខិតខំប្រឹងប្រែងធ្វើការ។ ផ្ទុយពីនោះ បុគ្គលិកប្រភេទនេះ ក៏អាចជាមនុស្សបោកប្រាស់ក្រុមហ៊ុន ព្រោះពួកគេខំសម្ដែងធ្វើការ ក៏ដូចជាខ្លាចមាននរណារកឃើញកំហុសរបស់ខ្លួនពេលគេមិននៅកន្លែងការងារជាប់លាប់។

មានប្រាក់សងបំណុលលឿន បើសង្កេតឃើញមនុស្សក្រោមបង្គាប់មានលុយសងការប្រាក់ក្នុងរយៈពេលខ្លី នោះដល់ពេលដែលត្រូវស៊ើបអង្កេតលើពួកគេហើយ។

ទំនិញខូចគុណភាពកើនឡើង ពីមុនមក ការរកស៊ីកម្រជួបណាស់រឿងទំនិញខូចគុណភាពណាស់ ប៉ុន្តែក្រោយៗមក ចំនួនទំនិញខូចកើនឡើងទ្វេដង នោះ​ប្រាកដជាមាន​អ្វីមិនទំនង​កំពុង​កើតឡើងមិនខាន។

បិទ​អេក្រង់កុំព្យូទ័រនៅពេលអ្នកដើរទៅជិត និយោជិកម្នាក់ដែលកំពុងបើកអេក្រង់កុំព្យូទ័រសុខៗសោះ ស្រាប់តែបិទងងឹតឈឹង ឬផ្លាស់ប្តូរអ្វីផ្សេងយ៉ាងរហ័ស នៅពេលអ្នកទៅជិតតុ នោះមានន័យថា ពួកគេចំណាយពេលច្រើនលើរឿងដែលមិនចង់ឲ្យអ្នកឃើញ។

សញ្ញានេះគួរឲ្យសង្ស័យ! ក្រៅពីករណីលួចទំនិញឬលួចពេលវេលាធ្វើការ ពួកគេកំពុងចូលមើលគេហទំព័រមិនល្អដែលអាចចម្លងវីរុសកុំព្យូទ័រនិងអាចបង្កអន្តរាយដល់ប្រតិបត្តិការក្រុមហ៊ុនក៏ថាបាន។

ដំណោះស្រាយសមស្រប

ដំណោះស្រាយល្អ ក្នុងនាមជាអ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុន គួរប្រមូលភ័ស្តុតាងឲ្យបានគ្រប់គ្រាន់ និងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីទុកឲ្យច្បាប់ជាអ្នកចាត់ការ។ មួយវិញទៀត ត្រូវប្លុក(Block)បុគ្គលិកប្រភេទនោះចេញពីប្រព័ន្ធការងារទាំងអស់ដូចជា អ៊ីម៉ែល ហ្គូហ្គលឯកសារ និងផ្នែកដទៃទៀតដែលគេធ្លាប់ពាក់ព័ន្ធ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BKH

ចុចអាន៖ក្រុមហ៊ុន​កំពុង​បាត់​លុយ​ឬ​អត់ មើល​ចំណុច​ទាំង​នេះ​(សំខាន់​សម្រាប់​ថៅកែៗ)

ចុចអាន៖១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

Sokha Hotels

ព័ត៌មានពេញនិយម