១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ – Kampuchea Thmey Daily
Connect with us

អាជីព

១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

Published

on

ក្រៅ​ពី​ការ​ខំប្រឹង​ធ្វើការ និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​ការងារ​ នៅ​មាន​ករណី​មួយ​ចំនួន ដែល​អ្នក​ជា​បុគ្គលិក​គួរ​អនុវត្ត ព្រមទាំង​ប្រុងប្រយ័ត្ន​ផង​ដែរ។ ជា​ពិសេស​កាយវិការ​ពាក្យ​សម្ដី​ដែល​ត្រូវ​និយាយ​ជាមួយ​មេកោយ បើ​ពុំ​នោះ​ទេ​អាច​នឹង​មាន​បញ្ហា​ជាមួយ​ថ្នាក់ដឹកនាំ​ឬ​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាដើម។

ខាងក្រោម​ជា​ឃ្លា​ទាំង ១១ គួរ​ប្រយ័ត្ន​ដែល​មិន​ត្រូវ​និយាយ​ជាមួយ​នឹង​ថៅកែ​ខ្លួន​ឡើយ៖

. “ទេ”

ការ​ឆ្លើយ​ថា “ទេ” អាច​ក្លាយ​ជា​ពាក្យ​មិន​សមរម្យ ប្រសិន​បើ​យើង​មិន​បាន​បកស្រាយ​ឲ្យ​បាន​ច្បាស់​ ពី​មូលហេតុ​នោះ ព្រមទាំង​បង្ក​ជា​ការ​ភ័ន្តច្រឡំ។

. “ខ្ញុំ​មិន​អាច”

ពាក្យ​ថា “អាច​ធ្វើ” ជា​ពាក្យ​ដ៏​មាន​តម្លៃ​មួយ ផ្ទុយទៅវិញ​ពេល​និយាយ​ពាក្យ​ថា “ខ្ញុំ​មិន​អាច” នោះ​វា​នឹង​បង្ហាញ​ពី​ចំណុចខ្សោយ​រួមមាន ការ​ខ្វះ​ទំនុក​ចិត្ត និង​កង្វះ​ឆន្ទៈ​ចង់​សាកល្បង ឬ​ចាប់​យក​ឱកាស​ដែល​មេ​ដាក់​ឲ្យ។

. “ខ្ញុំ​អត់​ដឹង”

គ្មាន​បុគ្គលិក​ណា ចេះ​គ្រប់សព្វ​ទេ តែ​ជា​ការ​ល្អ យើង​គួរ​តែ​ព្យាយាម​ធ្វើការ​ទស្សន៍ទាយ ដើម្បី​ឆ្លើយតប​ទៅ​ចៅហ្វាយ ឬ​សន្យា​ព្យាយាម​ធ្វើការ​ស្វែងរក​ចម្លើយ។ល។

. “វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ខ្ញុំ”

ប្រសិន​និយោជិក​គ្មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​កិច្ចការ​ហួស​ពី​តួនាទី​ទេ នោះ​បង្ហាញ​ថា យើង​គ្មាន​ឆន្ទៈ​ជួយ​ក្រុមហ៊ុន​ឲ្យ​ទទួល​ជោគជ័យ​ដែរ។

. “ខ្ញុំ​នឹង​ព្យាយាម”

ពាក្យ​នេះ មិនមែន​ជា​ការ​ឆ្លើយតប​ល្អ​គ្រប់​ពេល​នោះ​ទេ។ ប្រសិន​ចៅហ្វាយ​ដាក់​ផែនការ​ឲ្យ​សម្រេច​នៅ​សប្ដាហ៍​ទី​១ដើម​ខែ ហើយ​​យើង​ឆ្លើយ​ថា យើង​នឹង​ព្យាយាម​ធ្វើ នោះ​អាច​បន្សល់​ឲ្យ​ថ្នាក់ដឹកនាំ​មាន​អារម្មណ៍​មិន​ច្បាស់​ជាមួយ​យើង។

. “តើ​ខ្ញុំ​នឹង​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការងារ​មួយ​នេះ?”

ធ្វើការ​កន្លែង​តែ​មួយ យើង​ត្រូវ​ជួយ​មិត្ត​រួម​ការងារ ឬ​ក្រុម​ផ្សេងទៀត។ មេកោយ​អាច​នឹង​អន់ចិត្ត ប្រសិន​ជា​យើង​មិន​បាន​ចូលរួម​ជួយ​អ្នកដទៃ ឬ​ផ្នែក​ផ្សេង​ដែល​អាច​ធ្វើ​ទៅ​បាន។

. “ប្រាក់ខែ​ទទួល​បាន មិន​សម​នឹង​ការងារ​របស់​ខ្ញុំ​សោះ”

យើង​អាច​នឹង​យល់ថា ខ្លួន​សម​តែ​បាន​ឡើង​ប្រាក់​ខែ​ចំពោះ​ការងារ​របស់​ខ្លួន។ ប៉ុន្តែ​ការ​ប្រើ​ឃ្លា​នេះ​ជាមួយ​មេ ពិតជា​មិន​សមរម្យ និង​គ្មាន​ជំនាញ​ទាល់​តែ​សោះ ព្រោះ​តែ​វា​កំពុង​ប្រាប់​ទៅ​កាន់​ចៅហ្វាយ​ថា យើង​គ្មាន​ឆន្ទៈ​ធ្វើការ​បន្ថែម​លើស​ពី​តួនាទី​របស់​ខ្លួន។

. “ខ្ញុំ​សុំទោស ប៉ុន្តែ..”

កុំ​ដាច់ខាត​និយាយ សុំទោស រួច​និយាយ​ថា ប៉ុន្តែ។យើង​គួរ​តែ​ប្រើ​ពាក្យ​បន្ទាប់​ពី សុំទោស ដោយ​ជំនួស​ថា ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ច្រើន​ជាង​នេះ​នា​ពេលក្រោយ។

. “ខ្ញុំ​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ”

ប្រសិន​យើង​ធ្វើ​ខុស រួច​ពោល​ថា យើង​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ តែ​គួរ​ឆ្លើយតប​ថា យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​ជាង​នេះ​នៅ​ពេល​ក្រោយ។

១០. “ខ្ញុំ​មិន​អាច​ធ្វើការ​ជាមួយ​នឹង​ម្នាក់​នោះ​ទេ”

កុំ​ព្យាយាម​និយាយ​បែប​នេះ ព្រោះ​តែ​យើង​មិនមែន​ជា​សិស្ស​ថ្នាក់​មត្តេយ្យ​ទៀត​នោះ​ទេ ហើយ​វា​ក៏​ស្ដែង​ឲ្យ​ឃើញ​ថា យើង​ជា​បុគ្គលិក​មិន​ចេះ​សហការ​គ្នា។

១១. “ខ្ញុំ​នឹង​ចាកចេញ”

ការ​និយាយ​ពាក្យ​គំរាមកំហែង​ក្រុមហ៊ុន​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ។  កុំ​និយម​និយាយ​ពាក្យ​នេះ ព្រោះ​វា​បង្ហាញ​ពី​ភាព​គ្មាន​ទំនួលខុសត្រូវ​របស់​យើង និង​ការ​គេចវេះ​ដ៏​អសីលធម៌​មួយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖មនុស្ស​គគោក ហេតុអ្វី​គេ​និយម​ដណ្ដើម​យក​បុគ្គលិក​របស់​គូប្រជែង?

ចុចអាន៖ប្រយោជន៍នៃការ​ទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ1 hour ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ2 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ3 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម