Connect with us

អាជីព

៥ វិធី​ ​ដើម្បី​​ស្វែងរក​ការងារ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ពេញចិត្ត

បានផុស

នៅ

តើ​ធ្វើ​យ៉ាងម៉េច​ ដើម្បី​ស្វែង​រក​ការងារ​ដែល​អ្នក​ចូលចិត្ត ដោយ​មិន​ស្ដាយក្រោយ ​និង​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ត្រលប់​មក​វិញ?

ខាងក្រោម​នេះ ​គឺ​ជា​គន្លឹះ​ ៥ យ៉ាង ​ណែនាំ​អ្នក ​មុន​ពេល​ដាក់​ពាក្យ​សុំ​ការងារ​នៅ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ធ្វើ។

១. ស្វែង​រក​តាម​អ៊ិនធរណិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​តាម​អ៊ិនធរណិត​ នឹងបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​មាន​គេ​ស្គាល់​ច្រើន ​និង​អាច​ជឿ​ទុកចិត្ត​បាន​ថា ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ធ្វើ​ អាច​ផ្ដល់​ចំណេះដឹង​អ្វី​ខ្លះ​មក​ឲ្យ​អ្នក។

២. ស្វែង​រក​ឯកសារ​យោង

មុន​ពេល​ដាក់​ពាក្យសុំ​មុខ​តំណែង​អ្វីក៏ដោយ ​សូម​ធ្វើការ​ស៊ើបសួរ​បណ្ដាញ​ ឬ​នរណា​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ ឬ​ធ្លាប់​ធ្វើការ​នៅ​ស្ថាប័ន​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ។

ការ​ស៊ើបសួរ​ ស្រាវជ្រាវ​ពី​កន្លែង​ការងារ​នោះ ​មិន​ត្រឹម​តែ​អាច​ជួយ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ចន្លោះ​ប្រហោង​ខ្មៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ឱ្យ​អ្នក​បាន​ដឹង​ពី​តម្លៃ​ និង​វប្បធម៌​ក្រុមហ៊ុន ​រួម​ទាំង​ដំណើរការ​ផ្សេងៗ​ ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ​បុគ្គលិក​របស់​គេ។

៣. ពិនិត្យ​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន

គេហទំព័រ​នៅ​លើ​អ៊ិនធរណិត ​អាច​ជួយ​អ្នក​ឱ្យ​យល់​ច្បាស់​ពី​វប្បធម៌​របស់​ក្រុមហ៊ុន​ មុន​ពេល​ដែល​អ្នក​ឈាន​ជើង​ចូល​បន្ទប់​សម្ភាសន៍។ ចាប់ផ្ដើម​ដោយ​ការ​ពិនិត្យ​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន​ ជា​ពិសេស​ផ្នែក “ អាជីព” របស់​ពួកគេ។

ទាំងនេះ​នឹង​ជួយ​អ្នក​វាស់​ស្ទង់​វប្បធម៌​សាជីវកម្ម​ និង​សម្រេចចិត្ត​ថា ​តើ​បរិយាកាស​ការងារ​របស់​ក្រុមហ៊ុន​និង​គុណ​តម្លៃ​របស់​វា ​សម​នឹង​អ្នក​ដែរ​ឬ​ទេ។

៤. ស្វែងយល់​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​និយាយ​អំពី​ក្រុមហ៊ុន

នៅ​ពេល​ធ្វើការ​ផ្លាស់ប្ដូរ​អាជីព​ សូម​កុំ​ភ្លេច​ពិនិត្យ​លើ​អ៊ិនធរណិត​ ពី​ព័ត៌មាន​ឬ​អ្នកណា​ម្នាក់​ដែល​ដឹង​ច្បាស់​ពី​កន្លែង​ការងារ​របស់​អ្នក។ វា​មាន​ប្រយោជន៍ ​ជា​ពិសេស​ប្រសិន​បើ​អ្នក​បាន​ស្គាល់​នរណា​ម្នាក់ ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​គោលដៅ​របស់​អ្នក ​ដែល​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​មក​អ្នក​បាន។

៥. រៀប​ចំ​សំណួរ​សម្រាប់​ការ​សម្ភាសន៍

ប្រសិន​បើ​អ្នក​ចង់​ស្វែង​រក​ការងារ​ក្នុង​ក្ដី​សុបិន​របស់​អ្នក ​សូម​ចាំ​ថា ​ដំណើរការ​សម្ភាសន៍ ​គួរ​តែ​ជា​ផ្លូវ​ពីរ។ ដូចជា​ក្រុមហ៊ុន​កំពុង​វាយ​តម្លៃ​អ្នក ​និង​ជំនាញ​របស់​អ្នក​ ក្នុង​តួនាទី​របស់​ពួកគេ។ វា​ក៏​ជា​ការងារ​របស់​អ្នក ​ក្នុង​ការ​សួរ​សំណួរ​ ដើម្បី​ទទួល​បាន​ចម្លើយយកមកថ្លឹងថ្លែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មនុស្ស ៨​ ប្រភេទ​មាន​នៅ​ស្ថាប័ន​ណា​ពិបាក​ដល់​កន្លែង​នោះ

ចុចអាន៖ ៦ យ៉ាង​ដែល​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​ការងារ​ដែល​ខ្លួន​ស្រលាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤០ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៧ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥០ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម