KPT+
មេរៀនមានតម្លៃពីជីវិត សហគ្រិនផ្នែកបច្ចេកវិទ្យាទាំង ៥ រូបនៅម៉ាឡេស៊ី
នៅទីនេះជាបញ្ជីសហគ្រិនបច្ចេកវិទ្យាទាំង ៥ ដែលមានគំនិតផ្ដួចផ្ដើមកសាងអាជីវកម្មដោយខ្លួនឯងរហូតជោគជ័យយ៉ាងខ្លាំងក្នុងឆាកអន្តរជាតិ!
១. លោក Patrick Grove
លោក Patrick Grove ត្រូវបានចុះបញ្ជីក្នុងចំណោមមហាសេដ្ឋីទាំង ៥០ របស់ប្រទេសម៉ាឡេស៊ីដោយទស្សនាវដ្ដី Forbes កាលពីពេលថ្មីៗនេះ។ លោកជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Catcha Group ដែលមានកម្មវិធីឈ្មោះ iFlix។ iFlix ជាក្រុមហ៊ុនផ្ដល់សេវាស្ទ្រីមអនឡាញប្រជែងខ្លាំងជាមួយ Netflix។
ជាមួយនឹងទឹកប្រាក់សុទ្ធចំនួន ៥៨៧ លានដុល្លារ លោក Patrick បានដឹកនាំក្រុមហ៊ុនសរុបចំនួន ៥ ទទួលជោគជ័យ។ បច្ចុប្បន្ន iFlix មានអ្នកប្រើប្រាស់ច្រើនជាងមួយលាននាក់។
តាមរបាយការណ៍ពី Asian Financial Review មហាសេដ្ឋី Patrick បានចាប់ផ្ដើមបណ្ដាក់ទុនរកស៊ីតាំងពីខ្លួនអាយុ ១៦ ឆ្នាំមកម្លេះ ហើយតែងតែជឿលើទស្សនវិជ្ជារបស់លោក Warren Buffet ។
២. លោក Anthony Tan
លោកជាកូនពៅក្នុងចំណោមបងប្អូន ៣ នាក់នៃក្រុមគ្រួសារ។ ពីដើមមកលោករមែងប្រកាន់យកគំនិតរកស៊ីផ្ទាល់ខ្លួន បើទោះបីគ្រួសារមានអាជីវកម្មរឹងមាំមួយហើយក្ដី។ លុះដល់ឆ្នាំ ២០១២ លោក Anthony Tan បានបង្កើតសេវាដឹកជូនជញ្ជូន Grab តាក់ស៊ី។
បច្ចុប្បន្ន Grab មាននៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និងហ្វីលីពីន ជាមួយនឹងការទាញយកប្រើជាង ១៣៩ លាននាក់ និងអ្នកបើកបរជា ៧១ ម៉ឺននាក់។ គិតត្រឹមខែ មីនា ឆ្នាំ ២០១៩ តាក់ស៊ី Grab ប្រមូលប្រាក់ចំណូលបានប្រមាណ ៧.៥ ប៊ីលានដុល្លារ។
ចំពោះ Anthony គំនិតរកស៊ីនេះបានមកពីតម្រូវការសុវត្ថិភាពនៅក្នុងឧស្សាហកម្មដឹកជញ្ជូន។ ចាប់តាំងពីបានបង្កើតឡើងជិត ៨ ឆ្នាំមកហើយ Grab ក្លាយជាអ្នកផ្ដល់សេវានាំមុខខាងដឹកភ្ញៀវតាក់ស៊ីនៅលើទីផ្សារអាស៊ី។
៣. លោក Chan Kee Siak
នៅអាយុ ១៩ លោក Chan Kee Siak បានចាប់ផ្ដើមអាជីវកម្មតាមអ៊ីនធឺណិតផ្ទាល់ខ្លួន។ Exabytes Network Sdn Bhd ជាសេវាអ្នកផ្គត់ផ្គង់បណ្ដាញអ៊ីនធឺណិតនិងដោះស្រាយពាក់ព័ន្ធពាណិជ្ជកម្មតាមអនឡាញ។ លោកបង្កើតអាជីវកម្មនេះដំបូងខណៈកំពុងសិក្សានៅមហាវិទ្យាល័យ ដោយឲ្យឈ្មោះថា hostkaki.com។
បច្ចុប្បន្ន Exabytes ទទួលប្រាក់ចំណូលប្រចាំឆ្នាំពី ៩-១០ លានដុល្លារអាមេរិក ដោយប្រតិបត្តិការរបស់ខ្លួនមាននៅសិង្ហបុរី និងឥណ្ឌូនេស៊ី។ កាលពីពេលថ្មីៗនេះ លោក Chan បានទទួលពានរង្វាន់ “The Star Business Awards (SOBA)”។ វាជាពានរង្វាន់មួយផ្តល់កិត្តិយសដល់សហគ្រាសធុនតូចនិងមធ្យមដែលលេចធ្លោក្នុងចំណោមដៃគូប្រកួតប្រជែង។
៤. អ្នកស្រី Vivy Yusof
ជាអ្នកសរសេរប្លក់ ជាភរិយា និងជាម្ដាយដែលមានកូនពីរនាក់ អ្នកស្រី Vivy Yusof កំពុងជំរុញសក្ដានុពលស្ត្រីតាមរយៈវេទិកាទិញទំនិញអនឡាញរបស់នាងគឺ Fashion Valet។
ដំបូងឡើយ អ្នកស្រីកសាង Fashion Valet ដោយមានដើមទុន ១០០,០០០ រីងហ្គីដ(ជាង ២៣ ០០០ ដុល្លារ)។ ក្រៅពីនោះ ស្វាមីរបស់នាងបានចេញមុខខ្ចីថវិកាចំនួន ៣២០,០០០ ដុល្លារអាមេរិកពីក្រុមហ៊ុនសេវាកម្មអេឡិចត្រូនិករបស់រដ្ឋាភិបាល និងមូលនិធិផ្សេងទៀត។
បន្ទាប់ពីទទួលបានជោគជ័យលើការបណ្តាក់ទុនលើកដំបូង Vivy បន្តបើកលក់កន្សែងមួយមុខបន្ថែមទៀត ដើម្បីបង្ហាញសារថា ការពាក់កន្សែងក្បាលគឺជាទង្វើដ៏ល្អក្នុងចំណោមស្ត្រីមិនថាអ្នកនោះជាមូស្លីមឬអត់នោះទេ។
អ្នកស្រី Vivy បានឈ្នះពានរង្វាន់ជាច្រើនរួមមាន ពានរង្វាន់ Bella Business Award ឆ្នាំ ២០១៣ និងពានរង្វាន់ Ikon Wanita Puteri UMNO ឆ្នាំ ២០១៤។ នៅខែមេសា ឆ្នាំ ២០១៧ អ្នកស្រីត្រូវបានចុះបញ្ជីនៅលើទស្សនាវដ្តី Forbes ថា ស្ត្រីម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ៣០ នាក់នៅអាស៊ីដែលមានអាយុក្រោម ៣០ ឆ្នាំ។
៥. លោក Karl Loo
លោក Karl Loo បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ Oxford Business School ក្នុងឆ្នាំ ២០១៤ ។
លោកជាស្ថាបនិកសេវាកម្មអនឡាញឈ្មោះ ServisHero ដែលជាកម្មវិធីទូរសព្ទចល័តមួយភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយអ្នកផ្តល់សេវាក្នុងស្រុកដូចជា ជាងអគ្គិសនី អ្នកបោសសម្អាត និងជាងធ្វើបំពង់ទឹក។
ស្ថាបនិករូបនេះមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមទាំងអស់បានមកដោយសារពេលមួយនោះលោកត្រូវការជាងជួសជុលម៉ាស៊ីនត្រជាក់ ប៉ុន្តែលោកមិនអាចរកឃើញជំនួយនៅលើបណ្ដាញទាល់តែសោះ។ ដោយមើលឃើញថានេះជាឱកាសល្អមួយ លោកក៏បានបង្កើត ServisHero ។ សព្វថ្ងៃសេវាកម្មនេះមានប្រតិបត្តិការនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ skale
ចុចអាន៖ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?
ចុចអាន៖នរណាជាអ្នកបង្កើតកម្មវិធី MASTERCHEF ដំបូងគេបង្អស់?
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា