Connect with us

អាជីព

២យ៉ាង​បង្ហាញ​ពីមនុស្ស​ដែលខ្លាំងលើវិស័យ​ទំនាក់ទំនងសាធារណៈ

បានផុស

នៅ

តើគុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែល​ត្រូវមកផ្សាយ​ផលិតផលឬសេវាកម្មឱ្យក្រុមហ៊ុនអ្នក?

ពិតណាស់ បណ្តាញសង្គម បាននឹងកំពុង​ផ្លាស់ប្តូរឧស្សាហកម្ម PR Public Relation  យ៉ាងខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា​ និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួម​ញាំកាហ្វេនិងចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹក​ព័ត៌មាន​ដែលសរសេរ​សរសើរផលិតផល​និងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ Comment ពីអតិថិជន ទើប​ជា PR ដ៏មាន​ប្រសិទ្ធិភាព​អាចបណ្តាលឱ្យក្រុមហ៊ុននីមួយៗ បានលុយ​ឬខាតបង់ រាប់លានដុល្លារក្នុងរយៈពេលត្រឹម​ពីរបីនាទី។

គុណសម្បត្ដិ២យ៉ាង​ដែលចាំបាច់និងសែន ចាំបាច់ សម្រាប់អ្នកទំនាក់ទំនង​សាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល។

ទីមួយ ពួកគេមានចំណេះដឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំរើស​យកមនុស្ស​ដែលល្បីលើ fb ឬ IG ដែលទន្ទេញ​ដូចសេក ច្រេកៗ​ដូចកញ្ចែ តែមិនមាន​គុណតម្លៃពិតនៃចំណេះ​ជំនាញ ក្នុងការ​ផ្សព្វផ្សាយចេញ។ មនសុ្ស​ជាច្រើនមកហើយបានខកចិត្ត​ដោយស៊ីញ៉ែកុងត្រាខុស​ ដែលពេញមួយ​ឆ្នាំ​សត្វសេកមិនអាចនាំសារបាន​ឡើយ បានត្រឹមពិរោះ​មានគេមើលច្រើន​តែមិនមាន​គេចង់ទិញប្រើ ឬមិនមានគេឱ្យតម្លៃម៉ាកសញ្ញានោះ។ អ្នក PR ខ្លាំង​ត្រូវតែពូកែនិង​មាន​ការចាប់អារម្មណ៍ខ្ពស់ តាមដានលឿន ពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះមិនថា​បច្ចេកវិទ្យា ទំនោរយុវវ័យ និង​នារីៗដែលជាអ្នកប្រើប្រាស់។ល។

ពួកគេមានជំនាញ​ទំនាក់ទំនង​ដែល​អាច​រក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ​ឱ្យ។

សម្រាប់ហេតុផលនេះអ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវ​សង្គមលឿ​ន ហើយ​ដែលមាន​គេគោរព​ជាជាង​គេ​Likes ។

ទីពីរ រហ័ស បត់បែន ច្នៃ​ប្រឌិត​

ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ពីរបីនាទី ដូច្នេះ មាតិកាដដែលៗមិនមែនជាអ្វី​ដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយ​ជាមួយ​មនុស្ស​ដែលសង្គមជាន់ខ្ពស់មិនឱ្យតម្លៃ​តើ​អ្នកកលក់ជាមួយអ្នកណា?  អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹង​មានវិបត្តិយីហោដ៏ធំប្រសិនពួកគេ​ខ្ជីខ្ជាក្នុងការរើស​អ្នកតំណាង​ឬបុគ្គលសាធារណៈរបស់ខ្លួន។

មនុស្ស​សាធាឬណៈ ម្នាក់ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អដើម្បីទំនាក់ទំនងឱ្យបានត្រឹមត្រូវនិងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ មិនចេះតែទន្ទេញ ។ មិនថាពួកគេស្គមធាត់​ស ខ្មៅ ការស្រាវជ្រាវនិងជំនាញវិភាគជាចំណេះ​ដ៏រឹងមាំសម្គាល់អ្នកទំនាក់ទំនង​សាធារណៈដ៏ខ្លាំង​ម្នាក់ជាងអ្នកណាៗទាំងអស់។

ពួកគេមិនត្រឹមតែច្បាស់ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេនៅពេលមាន​ហានីភ័យ។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិសំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនង​សាធាឬណៈ ដែលស្ថិតក្រោមសម្ពាធអាច​ធ្វើឱ្យ​យីហោមួយ​នៅតែខ្ពស់បាន។ ពួកគេ មិនត្រឹមតែអាចនិយាយមិនមើល ថែមទំាង​អាចសរសេរខ្លីៗ ងាយយល់​ចាក់ដោត លើបណ្តាញនានា។ ក្រុមហ៊ុនជាច្រើនបានរើសយកតារាដែលមាន​រូបរាងស្អាត​ប៉ុន្តែនាង​ផុសរូបជាមួយ​ Caption ដែលគ្មាន​ខ្លឹមសារ ហើយ​រូបនោះ​បង្អួតតែរាងកាយ​នាង មិនមែន​គុណតម្លៃ​នៃផលិតផល​របស់អ្នកឡើយ។ PR ជា​វិជ្ជាជីវៈមួយដែលទាមទារជានិច្ច សម្រាប់គំនិតថ្មីៗនិងភាពច្នៃប្រឌិតអាចដែល​ជាជំនាញដ៏សំខាន់ដើម្បីនាំគ្រប់គ្នា​ឱ្យព្រមជឿ​តាម ៕

ប្រែសម្រួល៖ ស្រស់\

ចុចអាន៖ មាន​បទពិសោធន៍​ទើប​គេ​ឱ្យ​ការ​ធ្វើ តែ​មិន​ដែល​ធ្វើ​ការ​ផង​បាន​បទពិសោធន៍​ពី​ណា​មក ?គិតម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម