អាជីព
របៀបធ្វើជា“ ចៅហ្វាយរួសរាយ” ដោយមិនបាត់បង់អំណាច
អ្នកគ្រប់គ្រងឬអ្នកដឹកនាំជាច្រើនក្នុងសម័យកាលនេះ ព្យាយាមធ្វើខុសពីជំនាន់មុន ដោយគេចង់ឲ្យខ្លួនឯងសាមញ្ញនិង រួសរាយ ដាក់ខ្លួន ចំណែកមនុស្សជំនាន់មុនច្រើនតែគិតថា ចៅហ្វាយស្លូតចិត្តត្រជាក់នាំឲ្យមានបញ្ហាគេមិនសូវខ្លាច។
តាមការពិតមនុស្សអស្ចារ្យជាច្រើនដែលកូនក្រុមនៅតែគោរពព្រោះចរិតរួសរាយនិងសាមញ្ញមិនមែនប្រើអំណាចធ្វើជាអ្នកអង្គុយតែបញ្ជានោះទេ។
ជាមេដឹកនាំមានចរិតផ្ដាច់ការដែលមិនខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនងជាមួយកូនក្រុមមានទេពកោសល្យគ្រប់ឋានៈ នឹងក្លាយជាការដឹកនាំដែលទទួលបានមនុស្សហែអើ។ របៀបធ្វើជា“ ចៅហ្វាយរួសរាយ” ដោយមិនបាត់បង់អំណាចត្រូវការចាំបាច់ចំណុចទាំងនេះ៖
១ ត្រូវមានការយល់ដឹងនិងបត់បែនបានល្អ

និយោជិកខ្លាចចៅហ្វាយណាដែលចេះបត់បែន មានគំនិតសមហេតុផល និងឆ្លាតវាងវៃ មិនមែនល្ងង់ខ្លៅហើយរឹងរូសទេ។ គ្រប់គ្នាចង់ឲ្យអ្នកគ្រប់គ្រងខ្លួន មិនធ្វើតាមអារម្មណ៍ ដោយមានភាពសមហេតុផលរាល់ពេលសម្រេចចិត្ត និងដាក់ចំណាត់ការ។ មានធនធានទាំងនេះ នឹងទទួលបានការគោរពដោយឯកឯង។
២ វិនិយោគលើការកសាងទំនាក់ទំនង

នេះអាចជាល្បិចថ្មីមួយដែលនាំ អ្នកគ្រប់គ្រងជាច្រើនឲ្យមានប្រជាប្រិយភាព។ ចូររៀនយកចិត្តទុកដាក់ខ្ពស់លើមនុស្សជំនាញ នឹងស្និទ្ធស្នាលជាមួយពួកគេ ដោយទាត់ចោលអ្នកអែបអបដែលសែនពេញនិយមកាលសម័យកាលបុរាណ។ មនុស្សមិនចេះទើបអែបអប អ្នកចេះពិត មិនមានពេលធ្វើរឿងអន់ថយទេ។ ខ្លួនអ្នកដឹកនាំនោះដែរ ត្រូវធ្វើអន្តរកម្មនៅក្នុងស្ថានភាពវិជ្ជាជីវៈជាច្រើនប្រភេទ ជំនាញទន់ និងឧស្សាហកម្មដែលខ្លួនកំពុងកាន់។ ការបញ្ជាលើអ្វីមួយដែលយើងមិនដឹងវាជាការបង្ហាញឲ្យគេឃើញចំណុចខ្សោយ ដូច្នេះហើយដែលមេដឹកនាំត្រូវមានទីប្រឹក្សានៅតាមជំនាញនីមួយៗ។ មិនថាចង់មានមុខនិយាយទៅកាន់បណ្តាញទំនាក់ទំនង ក្រុមបណ្តាញថ្មីៗឬអតិថិជនទេ តើកុំនិយាយបើយើងមិនដឹង។ ត្រូវសួរយោបល់និងកត់ចំណាំទើបការនិយាយសាធារណៈមានចំណុចទាក់ចិត្តនិងនាំបុគ្គលភាពឲ្យរីកចម្រើនក្នុងក្រសែភ្នែកសង្គមបាន។ គ្មានរូបភាពល្អលើសង្គម ធ្វើល្អយ៉ាងណាក៏មិនជោគជ័យដែរ។
៣ ចេះលើកទឹកចិត្ត

ការលើកទឹកចិត្តជាតួនាទីប្រចាំថ្ងៃរបស់មេដឹកនាំ។ បើយើងមិនលើកទឹកចិត្ត តើបានអ្នកណាធ្វើការតស៊ូដើម្បីផលប្រយោជន៍របស់យើង? ការស្ងើចសរសើរអាចថ្វើតាមរយៈសម្តី កាយវិកា ការណាត់ជួប ការផ្តល់រង្វាន់ ឬអ្វីក៏ដោយដែលអាចឱ្យពួកគេប្រឹងមួយជាពីរដើម្បីក្រុម។ ផ្ទុយទៅមតិអវិជ្ជមាន មតិប្រតិកម្មលើលទ្ធផលរបស់និយោជិកមិនសូវនាំទៅរកគោលដៅវិជ្ជមានដែលយើងទាំងអស់គ្នាកំពុងចង់បាននោះទេ៕
ប្រភព ៖ themuse
ចុចអាន៖តិចនិកត្អូញត្អែរទៅថ្នាក់លើពីបញ្ហាប្រឈមក្នុងការងារ ឲ្យថ្នាក់លើគាត់យល់
ចុចអាន៖ត្រូវប្រុងប្រយ័ត្ន! បីយ៉ាងបណ្តាលឱ្យធ្លាក់សម្ភាសន៍ការងារភ្លាមៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ