អាជីព
ចរិតមេដឹកនាំដែលអាចញាំងឲ្យក្រុមការងាររឹងមាំ និងជោគជ័យរួមគ្នាបាន
ទំនាក់ទំនងដោយស្មោះសរ ជាកូនសោគន្លឹះ ដោះស្រាយរាល់គំនិតសង្ស័យ ធ្វើឲ្យជីវិតការងារជាក្រុមលែងលំបាក ឈានទៅជំនះអ្វីក៏បាន ព្រោះមានកម្លាំងរួមដែលជាកម្លាំងស្នូល និងមានអំណាចធំជាងអ្វីគ្រប់យ៉ាង ប៉ុន្តែបើវប្បធម៌ក្រុមហ៊ុន ពោរពេញដោយការបន្ទោស ចាប់ថ្នាក់ បែងចែក និងបក្សពួក ពេលមនុស្សមានភ័យខ្លាច ការមិនហ៊ាននិយាយ ដោយសារតែហានិភ័យនៃការត្រូវគេបណ្ដេញចេញ ឬសម្គាល់មុខ។ល។ នេះនឹងបង្កើតបញ្ហា ហើយជាបញ្ហាធំដល់ថ្នាក់បណ្ដាលឲ្យអាជីវកម្ម ឬអង្គភាព រលំរលាយបាន។
ដើម្បីឲ្យក្រុមធ្វើការជាមួយគ្នាមួយ រឹងមាំ ត្រូវការការប្រាស្រ័យទាក់ទងល្អ ត្រូវការវប្បធម៌បើកទូលាយ និងពិតប្រាកដ ដែលបណ្ដាមេដឹកនាំជាបុគ្គលជោគជ័យពិតៗតែងធ្វើរបៀបមួយចំនួនក្នុងចំណោមវិធីខាងក្រោម៖
១ មានសិល្បៈអាចទទួលយកការរិះគន់ដោយស្មោះត្រង់

ប្រសិនគ្រប់សម្ដីលើកឡើងរបស់បុគ្គលិក យើងយកមកទុកថា ជាការវាយប្រហារផ្ទាល់ខ្លួននោះ យើងប្រហែលជានៅមិនទាន់មិនសក្ដិសមសម្រាប់តួនាទីជាអ្នកគ្រប់គ្រងនៅឡើយទេ! ប្រសិនបើចង់ឲ្យគ្រប់គ្នា ព្រមបរិច្ចាគចិត្តគំនិត បេះដូងពិត របស់គេផ្ទាល់មកជួយឲ្យយើងជោគជ័យ រកវិធីឲ្យពួកគេអាចចូលរួម (និយាយ ធ្វើសកម្មភាព ទទួលរង្វាន់និង ទុក្ខរួមគ្នា)។ ទោះមនុស្សមានការគិតឬបុគ្គលិកលក្ខណៈ ឬជំនាញនិងវិធីធ្វើការខុសៗគ្នាតែពួកគេមានចំណុចដូចគ្នា គឺគោរពមេដឹកនាំដែលត្រង់ទៅត្រង់មក។
ការសិក្សារបស់សាកលវិទ្យាល័យអាខេននៅប្រទេសអាល្លឺម៉ង់ រកឃើញថាមនុស្ស ១០% ជាអ្នកក្រោកពីព្រលឹម មនុស្ស ២០ ភាគរយជាសត្វទីទុយពេលយប់ហើយ ៧០ ភាគរយទៀតមិនទៀងទាត់ទេរឿងមានវិន័យផ្នែកសុខភាព និងផែនការររស់នៅប្រចាំថ្ងៃ។ ទោះបីជាមានភស្តុតាងបង្ហាញថា ពិន្ទុវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការកំណត់ពេលវេលាផលិតភាពកំពូលនៃរាងកាយរបស់មនុស្សយើងក៏ដោយ ក៏អង្គភាពភាគច្រើនចង់ឲ្យបុគ្គលិកក្រោកមកធ្វើការពីព្រលឹម។
ការបង្ខំឲ្យមនុស្សគ្រប់គ្នាត្រូវតែសំងំធ្វើការនៅក្នុងការិយាល័យដែលមានគុណភាពមិនល្អ តុកៅអីមិនអំណោយផល និងបង្អួចឬបរិយាកាសធូលីកខ្វក់ ឬមិនឲ្យក្រោកឈរស្រួល តាមដានសូម្បីចេញទៅបង្គន់ គឺជារបនៅពេលដែលអ្នកអនុញ្ញាតឲ្យនិយោជិកធ្វើការតាមរបៀបដែលធ្វើឲ្យពួកគេមានផលិតភាពដែលមិនអាចកសាងវប្បធម៌អ្វីបានទាំងអស់។ ការចេះលើកទឹកចិត្តឱ្យអនុវត្តការងារតាមកាលវិភាគអាចបត់បែនបាន ដូចជាការងារពីចម្ងាយ ការបង្កើតកន្លែងស្ងប់ស្ងាត់នៅក្នុងការិយាល័យ សប្បាយចម្ដងម្កាល គ្មានផ្សែងបារី គ្មានសុរា ជាការគោរពបុគ្គលិកតាមរបៀបយ៉ាងមានគុណតម្លៃ ហើយម្នាក់ៗនឹងជួយជំរុញការចូលរួមក្នុងមូលដ្ឋានការងារជាក្រុមលើសមុន១០ដង។
២ រង្វាន់និងឱកាស ដល់ក្រុមមិនមែនបុគ្គល
មេក្រុមល្អ នឹងតែងតែរកវិធីនិយាយពីមនុស្សក្នុងក្រុមនៅនឹងមុខយើងចំណែកមេចោលម្សៀត តែងតែលើកពីខ្លួនឯង។ វិធីល្អបំផុតមួយក្នុងការកសាងការជឿជាក់ នៅកន្លែងធ្វើការគឺផ្ដល់ការទទួលស្គាល់ជាផ្លូវការចំពោះសមិទ្ធផលរបស់និយោជិក(ទាំងក្រុម)។ រឿងមួយដែលល្អបំផុតដើម្បីសរសើរបុគ្គលិកគឺសរសើរជាក្រុម។
ប្រសិនបើបុគ្គលម្នាក់មានឋានៈខ្ពស់និងលើសពីតួនាទីរបស់ពួកគេក្នុងការជួយអង្គការទាំងមូលធានាថាពួកគេមានអារម្មណ៍ថាមានការកោតសរសើរចំពោះការខិតខំរបស់ពួកគេ។
ការបង្ហាញការដឹងគុណចំពោះអាកប្បកិរិយាការងារ ការចូលរួម ការឈឺឆ្អាលគឺជាវិធីដ៏ល្អបំផុតដើម្បីបង្កើតនូវវប្បធម៌រាក់ទាក់ដ៏អស្ចារ្យហើយនៅកន្លែងធ្វើការណាដែលមនុស្សទទួលបាន
រង្វាន់រាក់ទាក់ពីមេដឹកនាំ ការងារជាក្រុមនឹងកាន់តែប្រសើរឡើងនិងរលូនតាមធម្មជាតិ។
ការទទួលស្គាល់អាចកើតមាន ជាទម្រង់នៃពាក្យសម្ដីល្អៗ ពីអ្នកគ្រប់គ្រងផ្ទាល់ឬប្រហែលជាយើងផុសរូបថតពួកគេ សមិទ្ធផលពួកគេនៅក្នុងព្រឹត្តិបត្រព័ត៌មាន ឬWebsiteរបស់ក្រុមហ៊ុនជាមួយនឹងបណ្ដាញសង្គមមេដឹកនាំផងដែរ យើងអាចស្មែមើលថាតើគេញញឹមនឹងមានសន្ទុះចិត្តកម្រិតណា?
៣ ស្និទ្ធស្នាលដាក់ខ្លួន

កុំសង្ស័យថាហេតុអ្វីអ្នកខ្លះ មានកូនចៅល្អៗច្រើននឹងជួយគេឲ្យជោគជ័យយូរអង្វែង? ហេតុអ្វីយើងមិនដែលមានមនុស្សស្មោះត្រង់មកជ្រោមជ្រែងសោះ?
តើអ្នកហ៊ានគេងព្រៃជាមួយគេតទល់ ហើយនិយាយគ្នាដូចមិត្តម្នាក់? តាមពិតមេដឹកនាំនឹងកូនចៅមិនអាចក្លាយជាមិត្តទេ តែអាចនិយាយគ្នា ត្រឹមមួយយប់ដ៏អស្ចារ្យនោះ គេនឹងផ្សព្វផ្សាយអំពីចរិតទន់ភ្លន់ ចិត្តរាបសា និងគុណតម្លៃដទៃទៀតរបស់យើងទៅកាន់បុគ្គលិកថ្នាក់ទាប រាប់រាយនាក់ផ្សេងៗទៀតបានប្រសើរជាPRរាប់រយសន្លឹក។
តែត្រូវប្រយ័ត្ន មិនគួរឲ្យមនុស្សឆ្លៀតឱកាស មនុស្សមានចិត្តប៉ុនប៉ងកេងចំណេញលើទំនាក់ទំនងជាមួយមេដឹកនាំ មានឱកាសធ្វើសកម្មភាពនេះជាមួយយើងដាច់ខាត ព្រោះថា គេនោះនឹងយកលេសនេះ ទៅគំរាមអ្នកក្រោមៗធ្វើឲ្យអន្តរាយដល់ស្មារតីជាក្រុមបាន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ alphagamma
ចុចអាន៖មិនថាអាយុតិចប៉ុណ្ណា បើសិនធ្វើប៉ុន្មានយ៉ាងនេះបាន គឺជាបុគ្គលជោគជ័យ!
ចុចអាន៖ពាក្យបរាជ័យ ដែលសហគ្រិនធំៗក្នុងលោក ផ្ដាំទុកមកយ៉ាងសំខាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?