អាជីព
ចង់នៅកន្លែងការងារមួយចាក់ឫសរឹងមាំ ត្រូវមានប៉ុន្មានចំណុចខាងក្រោមនេះ
ឆ្ងល់ដែរទេ ហេតុអ្វីចិត្តយើងតែងតែសាវាវិលវល់ ចូលធ្វើការកន្លែងណាមួយ មិនសូវបានយូរ មិនសូវជក់ចិត្ត មិនចេះស៊ូរហូតទម្រាំបានដល់ការចាក់ឫសរឹងមាំដូចគេ។
មានចំណុចប៉ុន្មានខាងក្រោមនេះដែរទេ ក្នុងចរិតការងាររបស់យើង?
១ មានគោលដៅ និងកំណត់ការរំពឹងទុកច្បាស់?
កំណត់ថា ដែលយើងខំសម្ភាសន៍ទម្រាំនឹងទទួលបានការងារតួនាទីមួយនេះ តើការរំពឹងទុកពីដំបូង គឺជាអ្វី។ មុនពេលដែលអាចសម្រេចចិត្ត គ្រប់គ្នា ត្រូវមានការសន្ទនាជាមួយខ្លួនឯងច្បាស់ ថាបណ្ដោះអាសន្នឬជាអាជីព សម្រាប់ទទួលបានតម្លៃក្រោយចូលនិវត្ត? សរសេរនូវអ្វីដែលជាការរំពឹងទុកពិតប្រាកដនឹងកំណត់ពេលវេលាបញ្ចប់គម្រោងការងារនេះក្នុងរយៈពេលណាមួយ ៣ឆ្នាំ? ៥ឆ្នាំ?ឬរហូតតទៅ។ល។
២ មានអាកប្បកិរិយាវិជ្ជមាន
ផ្ដួចផ្ដើមគំនិតក្នុងការបង្កើតគំនិតថ្មីៗដែលអាចផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុន គឺជាកាយវិការមាស ទៅទីណាក៏ជោគជ័យដែរ។ ចរិតដែលមកធ្វើការទាន់ពេល ប្រើសំលៀកបំពាក់គោរពខ្លួនឯង រក្សាក្រមសីលធម៌វិជ្ជាជីវៈនៅគ្រប់ពេលនៅពេលទំនាក់ទំនងជាមួយអតិថិជននិងបុគ្គលិកផ្សេង តាមដានលទ្ធផលការងារខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ នេះជាចរិតដែលនៅទីណានឹងក្លាយជាមេដឹកនាំមានកេរ្តិ៍ឈ្មោះនៅទីនោះ។ ចាំទុកថា ទោះថៅកែមិនល្អបែបណាតែងចង់ឱបក្រសោបបុគ្គលិកល្អ។
បញ្ឈប់គំនិតដែលថាធ្វើការឲ្យគេជាមនុស្សបរាជ័យ។ មិនមែនទេ អាស្រ័យលើការងារដែលអ្នកបំពេញ ប្រសិនបើនោះជាការងារមានវិជ្ជាជីវៈត្រឹមត្រូវ ចាត់ថាជោគជ័យព្រោះបានយកអ្វីដែលយើងចេះមកប្រើ អ្នកខ្លះមានបានពេញមួយជីវិតនេះតែមិនមានវិជ្ជាជីវៈនោះទេ។ គ្រប់វិជ្ជាជីវៈក្នុងលោក ទទួលបានការគោរព។

៣ កុំជ្រួលតាមសង្គមឆ្ងាយពីការពិត
ទីណាក៏មានបញ្ហាដែរ ដូច្នេះហើយជីវិតត្រូវចេះដោះស្រាយបញ្ហា។ មនុស្សមិនល្អមានគ្រប់កន្លែង តែកុំគេចពីពួកគេព្រោះគ្មានពួកគេយើងមិនបានរៀនអំពីភាពចាស់ទុំនិងដំណោះស្រាយក្នុងភាពជាមនុស្សខ្លាំងទេ។ កុំជឿនិងរបត់ពង្វក់នៃពួកឆ្លៀតឱកាសបបួលយើងបោះបង់អាជីពទៅធ្វើអ្វីមួយបានលុយស្រួល ។ អ្វីក៏ដោយដែលធ្វើតិចបានច្រើនជាអន្ទាក់។ មនុស្សជាច្រើនធ្វើការហត់នឿយមិនជោគជ័យផង ទម្រាំយើងចងជោគជ័យស្រួលៗ?
៤ នៅកន្លែងណាកសាងវប្បធម៌ល្អនៅទីនោះ
ពាក្យចាស់លោកថា ទូកទៅកំពង់នៅ ការជួយបុគ្គលិកផ្សេងៗ ការប្រាស្រ័យទាក់ទង និងសារៈសំខាន់នៃការចែករំលែកចំណេះដឹងតាមដែលអាចធ្វើទៅបានមានសារៈសំខាន់ដល់កេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់ៗ។ យើងម្នាក់ឯងមិនអាចទូលផែនដីរួច តែយើងម្នាក់អាចជួយមនុស្សហោចណាស់ម្នាក់ទៀតបាន (We can’t help everyone, but everyone can help someone/Ronald Reagan)៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ចង់ក្លាយជាសហគ្រិន? ជំនាញទាំង៩នេះ សហគ្រិនទាំងអស់គួរតែចេះស្ទាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ