អាជីព
គ្រប់គ្នាជានាយកប្រតិបត្តិ នៃជីវិតខ្លួនឯង កុំរស់ព្រោះអ្នកដទៃ
ការរស់នៅព្រោះអ្នកដទៃ ថ្ងៃណាមួយដែលបាត់បង់គេ យើងនឹងមិនដឹងថា ត្រូវរស់ដើម្បីអ្វីទៀតឡើយ ចំណែករស់ដើម្បីខ្លួនឯង ដឹកនាំជីវិតខ្លួនឯងគឺថែទាំខ្លួនឯងនៅគ្រប់ដំណាក់កាលនៃជីវិត ធ្វើជាម្ចាស់លើខ្លួនឯង។
អត្ថបទនេះនឹងណែនាំអ្នកនូវគំនិតដ៏មានឥទ្ធិពលមួយចំនួន ដែលបានផ្លាស់ប្ដូរគំនិតមនុស្សជោគជ័យជាច្រើនណាស់មកហើយ។
យើងទាំងអស់គ្នារមែងតែងគិតអំពីការរកប្រាក់

ខ្លះចង់បានការងារទៀងទាត់ ដែលដាច់ខែកាលណា មានគេគិតឲ្យលុយមកខ្លួនតែម្ដង។ តាមរបៀបមួយផ្សេងទៀតនិយោជិកចង់មានអាជីវកម្មផ្ទាល់ខ្លួនដើម្បីដឹកនាំមនុស្ស។
មនុស្សខ្លះលះបង់ពេញមួយជីវិតរបស់ពួកគេចំពោះការងារ សូម្បីតែបន្ទាប់ពីម៉ោងធ្វើការផ្លូវការដល់ពេលចុងសប្ដាហ៍ក្ដីនៅតែគ្មានពេលវេលា ព្រោះ ជីវិតត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបម្រើក្រុមហ៊ុន ឬបម្រើខ្លួនឯងរកប្រាក់សងបំណុលធនាគារ បំពេញចិត្តចង់បានផ្ទះ ឡានគ្រឿងមានតម្លៃនានា។
ចាប់ផ្ដើមមើលជីវិតជាក្រុមហ៊ុនមួយរបស់យើងហើយយើងជាCEO
គិតអំពី ជីវិតរបស់យើងហើយដែលមានយើងខ្លួនឯង ជានាយកប្រតិបត្តិនៃជីវិតនោះ។ គិតហើយក៏សួរខ្លួនឯងនូវសំណួរដូចខាងក្រោម៖
តើសម្ដែងជានាយកប្រតិបត្តិក្រុមហ៊ុនរបៀបយ៉ាងដូចម្ដេចនឹងអាចដឹកនាំជីវិតទៅរកជោគជ័យខ្ពស់បំផុតបាន?

តើក្រុមហ៊ុននេះកំពុងដំណើរការយ៉ាងដូចម្ដេច? ស្ថានភាពនៃក្រុមហ៊ុននីមួយៗគឺស្រដៀងនឹងស្ថានភាពទូទៅក្នុងជីវិត។ តើយើងកំពុងធ្វើអ្វីសម្រាប់ជីវិត តើគ្រប់យ៉ាងប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំទេឬក៏ធ្វើមិនបានល្អជាលំដាប់ ហើយធុញទ្រាន់?
ផែនការជីវិត
តើចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមហ៊ុនយើងគឺជាអ្វី? បេសកកម្មគឺជាគោលបំណងរបស់យើង ឯ ចក្ខុវិស័យសំដៅទៅលើគោលដៅ។ តើអ្វីជាគោលបំណងសំខាន់បំផុតនៅក្នុងជីវិតនេះ? តើគោលដៅជីវិតយើងមានអ្វីខ្លះ? ដោយគ្មានភាពច្បាស់លាស់លើចំណុចទាំងនេះ ហើយបានជាសម្រាប់មនុស្សជាច្រើន អ្វីៗទាំងអស់នៅក្នុងជីវិតពួកគេត្រូវបានខ្ចាត់ខ្ចាយព្រោះគេរស់នៅជាមួយភាពចៃដន្យហើយមិនត្រូវបានត្រៀមខ្លួនអ្វីមុនទាំងអស់។
ការផ្សាយពាណិជ្ជកម្ម
មានគេស្គាល់យើងច្រើនទេ ឬមានគុណតម្លៃណាមួយក្នុងជីវិតដែលអាចឱ្យគេចងចាំ និងគោរពកើតដែរ?
មនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់នៃការផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើនាយកដ្ឋានអាជីពនិងទ្រព្យសម្បត្តិ ប៉ុន្តែធ្វេសប្រហែសបញ្ហាដែលនៅសល់ដូចជាគុណតម្លៃនិងមនុស្សជំនិតដូចម្ចាស់ក្រុមហ៊ុនដដែលគិតអំពីលុយនិងទីផ្សារ មិនបានគិតអំពីផ្នែកទ្រទ្រង់ផ្សេងៗដែរ។
ពួកគេមិនដឹងថា នាយកដ្ឋានទាំងអស់ត្រូវនៅកំពូលស្មើគ្នា ដើម្បីនាំឲ្យមានជីវិតល្អបំផុតមួយ។
ក្រុមហ៊ុនណាមួយដែលពិនិត្យមើលតែលើថវិកានិងទីផ្សារ ជប់លៀងមានរង្វាន់តែផ្នែកពីរនោះ ក្រោយមកផលិតផលរបស់ពួកគេបរាជ័យ ដោយសារតែកង្វះការយល់ដឹងពីគំនិតរបស់អតិថិជននិងការមិនពេញចិត្តក្នុងចំណោមនិយោជិកផ្នែកផ្សេងៗទៀត។
សុខមាលភាពជីវិត

ដូចគ្នានេះដែរ សុខភាពឬទំនាក់ទំនងបម្រើមុខងារជាក់លាក់មួយដែលរួមចំណែកដល់ជោគជ័យក្នុងជីវិតរបស់គ្រប់គ្នា។ ប្រសិនបើមានបញ្ហាសុខភាពជាបន្តបន្ទាប់នឹងជះឥទ្ធិពលដល់ជីវិត ហើយបើខាងទំនាក់ទំនង ដូចជាចំណងនៃមិត្តភាពចុះខ្សោយ មិត្តនឹងបណ្ដាញកាត់ចោលអស់ អ្នកជាCEOបរាជ័យ។
វប្បធម៌និងគុណតម្លៃ

បុគ្គលិកលក្ខណៈ គុណតម្លៃនិងជំនឿរបស់យើងជាលក្ខណៈសំខាន់ៗរបស់មនុស្សម្នាក់ៗក្នុងលោកយើងនេះ ដែលកំណត់ថាគេនោះជាអ្នកណា? មានតម្លៃអ្វីខ្លះ? តើក្រមសីលធម៌ដែលយើងម្នាក់ៗគោរពតាមគឺជាអ្វី? មានជំនឿអ្វីខ្លះ? វិជ្ជមានឬអវិជ្ជមាន? ទាំងនេះមានឥទ្ធិពលលើការគិតនិងសកម្មភាពប្រចាំថ្ងៃរបស់យើងវាដូចណាស់នឹងក្រុមហ៊ុនមួយដែលគ្មានគុណតម្លៃពិតនឹងលិចលង់ក្នុងការកេងបន្លំរលំរលាយ ព្រោះម្នាក់ៗមិនយល់អំពីអ្វីទៅជាគុណតម្លៃទេហើយក៏មិនខ្វល់ដែរ។
ចំណេះដឹងនិងការផ្លាស់ប្ដូរ
តើយើងកំពុងវិនិយោគ ជាមួយការបណ្ដុះបណ្ដាលល្អៗជានិច្ច សម្រាប់ក្រុមហ៊ុននេះទេ? ក្រុមហ៊ុនជោគជ័យចំណាយប្រាក់យ៉ាងច្រើនដើម្បីជួលអ្នកពិគ្រោះយោបល់និងគ្រូបណ្ដុះបណ្ដាលដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលផ្លូវការ ឬក្រៅផ្លូវការផងដែរ រៀនសូត្រពីមួយថ្ងៃទៅមួយថ្ងៃ។ តើជីវិតយើងវិញ កំពុងតែទទួលបានចំណេះដឹងថ្មីៗ ចេះផ្លាស់ប្ដូរចេះកែចរិត តាមរយៈធនធានដូចជា សៀវភៅគេហទំព័រព័ត៌មាន កិច្ចពិគ្រោះនានា តើយើងកំពុងចាត់វិធានការទាំងនេះ ហើយដាក់ខ្លួនឯងនៅក្នុងបរិបទផ្សេងគ្នា ដើម្បីរៀននិងត្រៀមរីកចម្រើនដែរទេ?
ប្រែសម្រួល ៖ សុភា
ចុចអាន៖មនុស្សមានលក្ខណៈផ្ទាល់ខ្លួនបែបណាដែលសមស្របសម្រាប់តំណែង CEO ?
ចុចអាន៖ដោះស្រាយជាមួយនឹងចៅហ្វាយដែលពូកែប្រើកំហឹង ស្ដីបន្ទោស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ