អាជីព
«ដើរតួជាខ្លួនយើង» គន្លឹះធំបង្អស់ដើម្បីជោគជ័យពេលនិយាយជាសាធារណៈ
នៅក្នុងបទបង្ហាញ ការនិយាយលើវេទិកា ការសម្របសម្រួលកម្មវិធីជជែកណាមួយ យើងបរាជ័យភ្លាម ប្រសិនបើប្រើសម្ដីដូចមានគេប្រើមុន ហើយទន្ទេញចាំតគ្នា ស្រដៀងៗគ្នា។
អាចហ្វឹកហាត់ អនុវត្តការនិយាយឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែត្រូវមានឆន្ទៈក្នុងការផ្លាស់ប្ដូរពាក្យជានិច្ច។ ប្រសិនបើលើវេទិកា អ្វីៗមិនដូចការគ្រោងទុក ការចងចាំពាក្យថ្មីច្រើន អាចជួយយើងក្នុងការទម្លុះឧបសគ្គបាន ។
រវាងអ្នកនិយាយនិងទស្សនិកជន ពាក្យដែលគេធ្លាប់ឮ ជាទ្រឹស្ដីពេញនិយមច្រើនតែបង្កើតនូវការធុញទ្រាន់មិនយកចិត្តទុកដាក់។
ខាងក្រោមនេះជាគន្លឹះជួយ៖
១ ចេះនិយាយដោយប្រើសំឡេងធម្មជាតិ
ការភ្ជាប់ជាមួយបេះដូង ទស្សនិកជន អាចត្រូវបានខូចខាតដោយសំឡេងដែលមើលទៅ ត្បៀត ខំប្រឹងសម្ដែងបែបក្លែងក្លាយ” ឬ“ ល្អឥតខ្ចោះ” ។ ជាទូទៅគួរតែព្យាយាមនិយាយដោយសំឡេងសន្ទនា មានខុសត្រូវ សុំទោសឬស្អកស្អា។ល។
ចៀសវាងការនិយាយដោយប្រើសំឡេងដែលមើលទៅដូចបញ្ចូលកុន ឬមិនមែនខ្លួនយើង ដែលអាចធ្វើឲ្យខូចការ ដោយសារតែមនុស្សមិនយកចិត្តទុកដាក់លើពាក្យគន្លឹះបានទៀតសោះព្រោះគេមិនមែនមកមើលល្ខោនទេ។
២ រក្សាឲ្យខ្លីនិងច្បាស់
ប្រសិនបើត្រូវបានផ្ដល់ពេលត្រឹមតែ ១០ នាទីដើម្បីថ្លែងសុន្ទរកថា កុំបង្ខំខ្លួនឲ្យបំពេញពេលវេលាវែងតាមដែលគេបានបែងចែក។ និយាយអ្វីដែលត្រូវនិយាយ និងប្រើពេលវេលាដែលនៅសល់សម្រាប់សំណួរឬដើម្បីឲ្យស្ដាប់វិញ។
គោលបំណងសំខាន់នៃការថ្លែងសុន្ទរកថា គឺដើម្បីព្យាយាមធ្វើឲ្យអ្នកផងយល់ ហើយនោះប្រហែលជាមិនត្រូវការរយៈពេលលើកន្លះម៉ោងទេ។ ចង់ធ្វើឲ្យប្រាកដថាបទបង្ហាញយើងអាចរំលាយចូលក្នុងចិត្តពួកគេបានយ៉ាងងាយស្រួល គួរបញ្ចប់សុន្ទរកថាវែងបំផុតក្នុងរយៈពេល ១៥ នាទី សម្រាប់បើកសំណួរបញ្ជាក់។
៣ ភ្ជាប់ជាមួយទស្សនិកជន
សុន្ទរកថាគឺដូចជាការសន្ទនាដែលត្រូវការទាក់ទងរវាងយើងទៅកាន់នរណាម្នាក់ ផ្សេងទៀត។ ក្នុងន័យនេះមិនខុសគ្នាទេ មិនថាអ្នកស្ដាប់មានតែម្នាក់ឬមួយពាន់នាក់។
យើងទាំងអស់គ្នា ដែលត្រូវបង្ខំឲ្យទទួលព័ត៌មានច្រើនក្នុងរយៈពេលដ៏ខ្លី អាចជាការពិបាកសម្រាប់កាត់បន្ថយការរំខាននានា ដូច្នេះដើម្បីបង្ហាញថាអ្វីដែលយើងកំពុងតែនិយាយពិតជាសំខាន់ត្រូវតែនិយាយសាច់ការ។
កុំស្នើសុំឲ្យពួកគេបិទទូរស័ព្ទ ព្រោះសម្រាប់មនុស្សខ្លះគេចូលចិត្តទុកកំណត់ត្រាការចាប់អារម្មណ៍របស់ពួកគេក្នុងទូរស័ព្ទ។
ការភ្ជាប់ទំនាក់ទំនងចិត្ត ជាមួយអ្នកស្ដាប់បានប្រកបដោយប្រសិទ្ធភាព គឺត្រូវដឹងអំពី ទស្សនិកជនគោលដៅខ្លួន សម្គាល់ភាសារាងកាយដែលមិនមែនជាពាក្យសំដី ព្រោះ ទិដ្ឋភាពនៃការនិយាយជាសាធារណៈនេះ មានសារៈសំខាន់ឬអត់គេនឹងបង្ហាញដោយមិនដឹងខ្លួនទេ៕
ប្រែសម្រួល៖ចម្រើន តារា
ចុចអាន៖អាថ៌កំបាំងធំ៤ ដែលមេដឹកនាំជាច្រើនមិនបានយល់ទាន់ពេលវេលា
ចុចអាន៖Patti LaBelle អះអាង បទ “I Will Always Love You” មិនមែនឱ្យ Whitney Houstonទេ!
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត