អាជីព
១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ
ក្រៅពីការខំប្រឹងធ្វើការ និងមានភាពស្មោះត្រង់ចំពោះការងារ នៅមានករណីមួយចំនួន ដែលអ្នកជាបុគ្គលិកគួរអនុវត្ត ព្រមទាំងប្រុងប្រយ័ត្នផងដែរ។ ជាពិសេសកាយវិការពាក្យសម្ដីដែលត្រូវនិយាយជាមួយមេកោយ បើពុំនោះទេអាចនឹងមានបញ្ហាជាមួយថ្នាក់ដឹកនាំឬមានជម្លោះពាក្យសម្ដីជាដើម។
ខាងក្រោមជាឃ្លាទាំង ១១ គួរប្រយ័ត្នដែលមិនត្រូវនិយាយជាមួយនឹងថៅកែខ្លួនឡើយ៖
១. “ទេ”
ការឆ្លើយថា “ទេ” អាចក្លាយជាពាក្យមិនសមរម្យ ប្រសិនបើយើងមិនបានបកស្រាយឲ្យបានច្បាស់ ពីមូលហេតុនោះ ព្រមទាំងបង្កជាការភ័ន្តច្រឡំ។
២. “ខ្ញុំមិនអាច”
ពាក្យថា “អាចធ្វើ” ជាពាក្យដ៏មានតម្លៃមួយ ផ្ទុយទៅវិញពេលនិយាយពាក្យថា “ខ្ញុំមិនអាច” នោះវានឹងបង្ហាញពីចំណុចខ្សោយរួមមាន ការខ្វះទំនុកចិត្ត និងកង្វះឆន្ទៈចង់សាកល្បង ឬចាប់យកឱកាសដែលមេដាក់ឲ្យ។
៣. “ខ្ញុំអត់ដឹង”
គ្មានបុគ្គលិកណា ចេះគ្រប់សព្វទេ តែជាការល្អ យើងគួរតែព្យាយាមធ្វើការទស្សន៍ទាយ ដើម្បីឆ្លើយតបទៅចៅហ្វាយ ឬសន្យាព្យាយាមធ្វើការស្វែងរកចម្លើយ។ល។
៤. “វាមិនមែនជាផ្នែកមួយនៃការងាររបស់ខ្ញុំ”
ប្រសិននិយោជិកគ្មានឆន្ទៈក្នុងការបំពេញកិច្ចការហួសពីតួនាទីទេ នោះបង្ហាញថា យើងគ្មានឆន្ទៈជួយក្រុមហ៊ុនឲ្យទទួលជោគជ័យដែរ។
៥. “ខ្ញុំនឹងព្យាយាម”
ពាក្យនេះ មិនមែនជាការឆ្លើយតបល្អគ្រប់ពេលនោះទេ។ ប្រសិនចៅហ្វាយដាក់ផែនការឲ្យសម្រេចនៅសប្ដាហ៍ទី១ដើមខែ ហើយយើងឆ្លើយថា យើងនឹងព្យាយាមធ្វើ នោះអាចបន្សល់ឲ្យថ្នាក់ដឹកនាំមានអារម្មណ៍មិនច្បាស់ជាមួយយើង។
៦. “តើខ្ញុំនឹងបានប្រយោជន៍អ្វីខ្លះពីការងារមួយនេះ?”
ធ្វើការកន្លែងតែមួយ យើងត្រូវជួយមិត្តរួមការងារ ឬក្រុមផ្សេងទៀត។ មេកោយអាចនឹងអន់ចិត្ត ប្រសិនជាយើងមិនបានចូលរួមជួយអ្នកដទៃ ឬផ្នែកផ្សេងដែលអាចធ្វើទៅបាន។
៧. “ប្រាក់ខែទទួលបាន មិនសមនឹងការងាររបស់ខ្ញុំសោះ”
យើងអាចនឹងយល់ថា ខ្លួនសមតែបានឡើងប្រាក់ខែចំពោះការងាររបស់ខ្លួន។ ប៉ុន្តែការប្រើឃ្លានេះជាមួយមេ ពិតជាមិនសមរម្យ និងគ្មានជំនាញទាល់តែសោះ ព្រោះតែវាកំពុងប្រាប់ទៅកាន់ចៅហ្វាយថា យើងគ្មានឆន្ទៈធ្វើការបន្ថែមលើសពីតួនាទីរបស់ខ្លួន។

៨. “ខ្ញុំសុំទោស ប៉ុន្តែ..”
កុំដាច់ខាតនិយាយ សុំទោស រួចនិយាយថា ប៉ុន្តែ។យើងគួរតែប្រើពាក្យបន្ទាប់ពី សុំទោស ដោយជំនួសថា ខ្ញុំនឹងយកចិត្តទុកដាក់ឲ្យច្រើនជាងនេះនាពេលក្រោយ។
៩. “ខ្ញុំធ្វើអស់ពីសមត្ថភាពហើយ”
ប្រសិនយើងធ្វើខុស រួចពោលថា យើងធ្វើអស់ពីសមត្ថភាពហើយ តែគួរឆ្លើយតបថា យើងនឹងធ្វើវាឲ្យបានល្អជាងនេះនៅពេលក្រោយ។
១០. “ខ្ញុំមិនអាចធ្វើការជាមួយនឹងម្នាក់នោះទេ”
កុំព្យាយាមនិយាយបែបនេះ ព្រោះតែយើងមិនមែនជាសិស្សថ្នាក់មត្តេយ្យទៀតនោះទេ ហើយវាក៏ស្ដែងឲ្យឃើញថា យើងជាបុគ្គលិកមិនចេះសហការគ្នា។
១១. “ខ្ញុំនឹងចាកចេញ”
ការនិយាយពាក្យគំរាមកំហែងក្រុមហ៊ុនមិនមែនជាដំណោះស្រាយល្អឡើយ។ កុំនិយមនិយាយពាក្យនេះ ព្រោះវាបង្ហាញពីភាពគ្មានទំនួលខុសត្រូវរបស់យើង និងការគេចវេះដ៏អសីលធម៌មួយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖មនុស្សគគោក ហេតុអ្វីគេនិយមដណ្ដើមយកបុគ្គលិករបស់គូប្រជែង?
ចុចអាន៖ប្រយោជន៍នៃការទទួលទានអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


