Connect with us

អាជីព

៥ វិធី​ ​ដើម្បី​​ស្វែងរក​ការងារ​ក្នុង​ក្រុមហ៊ុន​ដែល​អ្នក​ពេញចិត្ត

បានផុស

នៅ

តើ​ធ្វើ​យ៉ាងម៉េច​ ដើម្បី​ស្វែង​រក​ការងារ​ដែល​អ្នក​ចូលចិត្ត ដោយ​មិន​ស្ដាយក្រោយ ​និង​អាច​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ត្រលប់​មក​វិញ។


ខាងក្រោម​នេះ ​គឺ​ជា​គន្លឹះ​ ៥ យ៉ាង ​ណែនាំ​អ្នក ​មុន​ពេល​ដាក់​ពាក្យ​សុំ​ការងារ​នៅ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ធ្វើ។

១. ស្វែង​រក​តាម​អ៊ីនធឺណិត

វា​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​ការងារ​ ទៅ​នឹង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ដែល​យើង​ចង់​ធ្វើការ​​ ដើម្បី​អភិវឌ្ឍន៍​វិជ្ជាជីវៈ​បន្ថែម​ទៀត។ ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ គឺ​ដើម្បី​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​មាន​គេ​ស្គាល់​ច្រើន ​និង​អាច​ជឿ​ទុកចិត្ត​បាន​ថា ​ក្រុមហ៊ុន​ដែល​យើង​ចង់​ធ្វើ​ អាច​ផ្ដល់​ចំណេះដឹង​អ្វី​ខ្លះ​មក​ឲ្យ​យើង​។

២. ស្វែង​រក​ឯកសារ​យោង

មុន​ពេល​ដាក់​ពាក្យសុំ​មុខ​តំណែង​ ​សូម​ធ្វើការ​ស៊ើបសួរ​បណ្ដាញ​ ឬ​នរណា​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ ឬ​ធ្លាប់​ធ្វើការ​នៅ​ស្ថាប័ន​ដែល​យើង​​កំពុង​តែ​ដាក់​ពាក្យ។

ការ​ស៊ើបសួរ​ ស្រាវជ្រាវ​ពី​កន្លែង​ការងារ​នោះ ​មិន​ត្រឹម​តែ​អាច​ជួយ​យើង​ជៀស​ផុត​ពី​ចន្លោះ​ប្រហោង​ខ្មៅ​ប៉ុណ្ណោះ​ទេ។​ ប៉ុន្តែ​​ក៏​អាច​ផ្ដល់​ឲ្យ​យើង​​បាន​ដឹង​ពី​តម្លៃ​ និង​វប្បធម៌​ក្រុមហ៊ុន ​រួម​ទាំង​ដំណើរការ​ផ្សេងៗ​ ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ​បុគ្គលិក​របស់​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ពិនិត្យ​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន

គេហទំព័រ​នៅ​លើ​អ៊ីនធឺណិត ​គឺ​អាច​ជួយ​យើង​យល់​ច្បាស់​ពី​វប្បធម៌​របស់​ក្រុមហ៊ុន​ មុន​ពេល​​ឈាន​ជើង​ចូល​បន្ទប់​សម្ភាសន៍។ ចាប់ផ្ដើម​ដោយ​ការ​ពិនិត្យ​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន​ ជា​ពិសេស​ផ្នែក“ អាជីព” របស់​ពួកគេ។

ទាំងនេះ​នឹង​ជួយ​យើង​​វាស់​ស្ទង់​វប្បធម៌​សាជីវកម្ម​ និង​សម្រេចចិត្ត​ថា ​តើ​បរិយាកាស​ការងារ​របស់​ក្រុមហ៊ុន​និង​គុណ​តម្លៃ​របស់​វា ​សម​នឹង​យើង​ដែរ​ឬ​ទេ។

៤. ស្វែងយល់​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​និយាយ​អំពី​ក្រុមហ៊ុន

នៅ​ពេល​ធ្វើការ​ផ្លាស់ប្ដូរ​អាជីព​ សូម​កុំ​ភ្លេច​ពិនិត្យ​លើ​អ៊ីនធឺណិត​ ពី​ព័ត៌មាន​ឬ​អ្នកណា​ម្នាក់​ដែល​ដឹង​ច្បាស់​ពី​កន្លែង​ការងារ​របស់​យើង​។ វា​មាន​ប្រយោជន៍ ​ជា​ពិសេស​ប្រសិន​បើ​យើង​​បាន​ស្គាល់​នរណា​ម្នាក់ ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​គោលដៅ​របស់​យើង​ ​ដែល​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​មក​យើង​​បាន។

៥. រៀប​ចំ​សំណួរ​សម្រាប់​ការ​សម្ភាសន៍

ប្រសិន​បើ​យើង​​ចង់​ស្វែង​រក​ការងារ​ក្នុង​ក្ដី​សុបិន ​សូម​ចាំ​ថា ​ដំណើរការ​សម្ភាសន៍ ​គួរ​តែ​ជា​ផ្លូវ​ពីរ។ ដូចជា​ក្រុមហ៊ុន​កំពុង​វាយ​តម្លៃ​យើង​ ​និង​ជំនាញ​របស់​យើង​​ ក្នុង​តួនាទី​របស់​ពួកគេ។ ហើយក៏​ជា​ការងារ​របស់​យើង​ ​ក្នុង​ការ​សួរ​សំណួរ​ ដើម្បី​ទទួល​បាន​នូវ​ជំហរ​កាន់​តែ​ប្រសើរ​ឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖១១ ឃ្លា​ដែល​បុគ្គលិក​ត្រូវ​ប្រយ័ត្ន មិន​គួរ​និយាយ​ជាមួយ​ចៅហ្វាយនាយ

ចុចអាន៖ខ្ញុំ​មិនមែន​ជា​មេដឹកនាំ​ផង រៀន​ក្បួន​ ដោះស្រាយ​ទំនាស់​ធ្វើអ្វី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម