អាជីព
គន្លឹះ ៦ យ៉ាងធ្វើឲ្យដំណើរការការប្រជុំធំៗ ប្រកបដោយជោគជ័យមិនមានគំនិតខ្វែងគ្នា
ការប្រជុំប្រកបដោយជោគជ័យនិងប្រសិទ្ធភាព គឺជាវិធីមួយនៃការពិភាក្សានិងដោះស្រាយបញ្ហា មិនត្រឹមតែនៅក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអង្គភាពមួយចំនួនផងដែរ។
នេះគឺជាគន្លឹះងាយៗចំនួន ៦ អំពីរបៀបដំណើរការការប្រជុំប្រកបដោយប្រសិទ្ធភាព៖
១. កំណត់គោលបំណងច្បាស់លាស់សម្រាប់ការប្រជុំ
ការប្រជុំមួយមានប្រសិទ្ធភាព លុះត្រាតែគោលបំណងនិងគោលដៅត្រូវបានឆ្លើយតប មិនថាដោះស្រាយ ជម្លោះរវាងបុគ្គលិកឬពិភាក្សាអំពីវិបត្តិក្រុមហ៊ុនទេ។ នេះក៏ពាក់ព័ន្ធនឹងការឈានដល់លទ្ធផលជាក់លាក់មួយដែរ ហើយលទ្ធផលនេះទំនងជាទាក់ទងទៅនឹងគោលបំណង។
គោលបំណងច្បាស់លាស់ ត្រូវតែបានគ្រោងទុក មុនពេលបញ្ជូនលិខិតអញ្ជើញទៅអ្នកដែលពាក់ព័ន្ធ។
២. អញ្ជើញតែមនុស្សសំខាន់ៗក្នុងផ្នែកនីមួយៗ
បើគោលបំណងនៃការប្រជុំទាក់ទងជាមួយបណ្ដាញសុវត្ថិភាពរបស់ក្រុមហ៊ុន ត្រូវអញ្ជើញប្រធានផ្នែកព័ត៌មានវិទ្យា។ តែបើការប្រជុំមានទាក់ទងជាមួយអនាគតក្រុមហ៊ុន អញ្ជើញចៅហ្វាយរបស់យើង និងបុគ្គលិកផ្សេងទៀតឲ្យចូលរួម។
ពិចារណាតែមនុស្សដែលសំខាន់ក្នុងផ្នែករបស់ពួកគេ សម្រាប់ការប្រជុំ បន្ទាប់មកផ្ញើលិខិតអញ្ជើញទៅមនុស្សទាំងនោះ។ តាមវិធីនេះ យើងនឹងមិនខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃឡើយ។

៣. មិនត្រូវអនុញ្ញាតឱ្យប្រើស្មាតហ្វូនឬថេប្លេតក្នុងពេលប្រជុំ
ដើម្បីធានាថាពួកគេនឹងផ្ដោតលើការប្រជុំប្រកបដោយប្រសិទ្ធភាព ត្រូវតែហាមឃាត់ការប្រើប្រាស់ស្មាតហ្វូននិងថេប្លេត។ ដូច្នេះម្នាក់ៗ នឹងផ្ដោតអារម្មណ៍លើការប្រជុំតែប៉ុណ្ណោះ។
៤. ចាត់តាំងអ្នកណាម្នាក់សម្របសម្រួលសម្រាប់ការប្រជុំ
ទោះបីអ្នកជាមនុស្សម្នាក់ដែលរៀបគម្រោងប្រជុំក៏ដោយ នេះមិនមានន័យថាយើងក៏ជាអ្នកសម្របសម្រួលដែរ។ គួរតែរកមនុស្សដែលសាកសមបំផុត ដើម្បីសម្របសម្រួលក្នុងកិច្ចប្រជុំ ឬបើអ្នកគិតថា អ្នកណាម្នាក់ដឹងពីរបៀបនៃដំណើរការការប្រជុំ ប្រកបដោយប្រសិទ្ធភាព។
៥. ចំណាយរយៈពេល ៥ ទៅ ១០ នាទីពិនិត្យមើលសេចក្ដីសម្រេចចុងក្រោយ
ការដឹងច្បាស់រវាងអ្នកចូលរួមនិងគោលបំណង នៃការប្រជុំ ត្រូវតែបំពេញឱ្យបានមុនពេលបញ្ចប់ការប្រជុំ។ នេះធានាថា មនុស្សគ្រប់គ្នាពេញចិត្តនឹងសំណួររបស់ពួកគេ នឹងអាចរួមបញ្ចូលជាន័យតែមួយ។
អ្នកសម្របសម្រួលគួរតែលុបបំបាត់រាល់ការខ្វែងគំនិតគ្នា រវាងអ្នកចូលរួម មុនពេលបញ្ចប់កិច្ចប្រជុំ ហើយពួកគេត្រូវតែចេញនូវដំណោះស្រាយច្បាស់លាស់ ចំពោះបញ្ហារបស់ពួកគេ។
៦. ផ្ញើសន្លឹកវាយតម្លៃទៅអ្នកចូលរួមទាំងអស់
យើងត្រូវតែទទួលស្គាល់ថា មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តគំនិតនៃការប្រជុំទេ ហើយសម្រាប់អ្នកផ្សេងទៀត យើងត្រូវតែរកវិធី ដើម្បីធានាថា ពួកគេមានអ្វីចង់បន្ថែមទៀត។
ពួកគេមួយចំនួនមិននិយាយពីបញ្ហាកើតឡើងឡើយ បើសិនត្រូវសួរដោយផ្ទាល់ក្នុងពេលប្រជុំ។ ដូច្នេះសន្លឹកវាយតម្លៃ គឺជាឧបករណ៍ងាយមួយ ដើម្បីទទួលបានមតិឆ្លើយតបពីមនុស្សទាំងនោះ ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផលដែលក្រុមហ៊ុនធំៗ និយមផ្តល់អាហារដល់បុគ្គលិក
ចុចអាន៖កំពុងកុហកខ្លួនឯងអំពីសមត្ថភាពជាអ្នកដឹកនាំមែនទេ?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា