Connect with us

អាជីព

ហេតុអ្វីការត្រួតពិនិត្យ controlling evaluateសំខាន់ក្នុងការងារគ្រប់គ្រង

បានផុស

នៅ

ព្រោះដើម្បីវាយតម្លៃថាតើក្រុមកំពុងតែសម្រេចដល់គោលដៅរបានល្អប្រសើរឬក៏ដើម្បីដោះស្រាយទាន់ពេលវេលា និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពប្រចាំថ្ងៃ​អ្នកគ្រប់គ្រងត្រូវមានជំនាញតាមដាន ចាត់វិធានការយ៉ាងដូចម្តេចនៅក្នុងដំណាក់កាលនីមួយៗ។

ដាក់ដំណើរការឱ្យបានត្រឹមត្រូវនូវ សកម្មភាពការត្រួតពិនិត្យ Controlling Evaluate គឺដើម្បីជួយ Manager ម្នាក់ៗ បង្កើតស្តង់ដារគ្រប់គ្រងមួយ អាចវាស់វែងប្រៀបធៀបនិងធ្វើការសម្រេចចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេអាចអនុវត្តការត្រួតពិនិត្យ Controlling Evaluateតាមរយៈ មធ្យោបាយ ប្រមូលនិងប្រើប្រាស់ព័ត៌មានគ្រប់យ៉ាង​ទាក់ទងនឹង ការធ្វើផែនការ ការគ្រប់គ្រងនិងវាយតម្លៃ ការធ្វើផែនសម្លឹងមើលទៅអនាគតនិងការគ្រប់គ្រងបច្ចុប្បន្ន ដោយ​វាយតម្លៃក្រឡេកមើលទៅអតីតកាល។ ឧទាហរណ៍ ក្នុងឆ្នាំមុនខែដូចគ្នា​យើង​លក់តិចជាងឆ្នាំនេះ ​១២% ព្រោះ……។ល។

តាមដានការអនុវត្តន៍ជាក់ស្តែងដោយយកទិន្នន័យទាំងនេះមកប្រើក្នុងដំណើរការវាយតម្លៃដើម្បីប្រៀបធៀបអំពីគម្លាត ហេតុផលឬភាពខុសគ្នាផ្សេងទៀត ដែលត្រូវសម្រេចចិត្ត​ត្រឹមថ្នាក់យើងឬបញ្ជូនទៅលើឱ្យបន្តឬកែប្រែផែនការសកម្មភាព។

អ្នកគ្រប់គ្រងគ្រប់រូបត្រូវចេះ ការត្រួតពិនិត្យ Controlling Evaluate គ្រប់ពេលវេលាជាក់ស្តែងនៃការគ្រប់គ្រងអាជីវកម្ម។ អ្នកគ្រប់គ្រងដែលមិនចេះវាយតម្លៃ លទ្ធផល​ប្រចាំថ្ងៃរបស់ខ្លួន ថាការងារណាកំពុង​មានតម្លៃបំផុតសម្រាប់ក្រុមឬមួយណាខាតពេល គេនៅមាន​កម្រិតក្នុងភាព​គ្រប់គ្រងរបស់ខ្លួន៕

ប្រែសម្រួល៖ ស្រស់

ប្រភព៖ CNBC

ចុចអាន៖ គំនិតរឹងរូសទាំង៥ ដែល​នាយក​ប្រតិបត្តិ​ភាគច្រើន​ប្រកាន់​យក​រហូត​បរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម