អាជីព
ជំនាញគ្រូបង្វឹកអំពីជីវិត៥យ៉ាងពេញនិយមនៅលោកខាងលិច
ជាកាតព្វកិច្ចរបស់មនុស្សទូទៅ ដើម្បីកំណត់ថាតើគ្រូបង្វឹកណាមួយសមនឹងតម្រូវការគោលដៅនិងរបៀបរស់នៅរបស់យើងបាន ហើយក៏ដើម្បីជួយយើងក្នុងការកំណត់នូវអ្វីដែលយើងត្រូវការ។
នេះគឺជាគ្រូបង្វឹក៥ ប្រភេទ ដែលយើងគួរតែដឹង ៖
១. គ្រូបង្វឹកដឹកនាំអាជីវកម្ម
គ្រូបង្វឹកប្រភេទនេះគឺល្អសម្រាប់អ្នកគ្រប់គ្រងនិងអ្នកដឹកនាំដទៃទៀត នៅក្នុងពិភពជំនួញដែលចង់ចាប់យកជំនាញរបស់ពួកគេទៅកម្រិតបន្ទាប់។ មានភាពខុសគ្នារវាងបុគ្គលិកល្អ អ្នកគ្រប់គ្រងល្អ និងថៅកែគួរឲ្យខ្លាច។ ឧទាហរណ៍បុគ្គលិកល្អគឺជាអ្នកដែលបំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ។ ប៉ុន្តែពួកគេមិនអាចធ្វើការសម្រេចចិត្តសំខាន់ៗដោយខ្លួនឯងបានទេ ហើយខ្វះជំនាញដែលត្រូវការដើម្បីត្រួតពិនិត្យក្រុមអ្នកក្រោមបង្គាប់។ ចៅហ្វាយគួរឲ្យខ្លាចគឺជាមនុស្សដែលមិនអាចទទួលយកកំហុសរបស់ពួកគេ ហើយធ្វើឲ្យបុគ្គលិកមិនសប្បាយចិត្ត។
បើប្រៀបធៀបអ្នកគ្រប់គ្រងល្អ គឺជាអ្នកដឹកនាំអ្នកក្រោមបង្គាប់ប្រកបដោយប្រសិទ្ធភាព ហើយអាចបង្កើនជំនាញរបស់ពួកគេនៅក្នុងឧស្សាហកម្មនេះ។ ហើយគ្រូបង្វឹកដឹកនាំអាជីវកម្ម គឺជាអ្នកដែលមានជំនាញក្នុងការបង្កើតអ្នកដឹកនាំអាជីវកម្ម នៅថ្ងៃខាងមុខ។
២. គ្រូបង្វឹកអាជីព
មិនថាយើងជានិស្សិតបញ្ចប់ការសិក្សាល្អកម្រិតណា តែបើមិនដឹងថាត្រូវធ្វើអ្វីជាមួយសញ្ញាប័ត្រឬវិជ្ជាជីវៈដែលមានបទពិសោធន៍ គ្រូបង្វឹកអាជីពគឺអាចជួយបាន។ គ្រូបង្វឹកប្រភេទនេះមានជំនាញក្នុងការជួយមនុស្សដែលតស៊ូនឹងពង្រឹងអាជីពរបស់ពួកគេ។
ទោះបីយើងមិនប្រាកដពីឧស្សាហកម្មដែលចង់ធ្វើការ ឬមិនដឹងថាត្រូវចាប់ផ្ដើមធ្វើការនៅឯណាគ្រូបង្វឹកអាជីពអាចណែនាំបាន។ ពួកគេតែងតែធ្វើការជាមួយអតិថិជនដើម្បីផ្គូផ្គងជំនាញនិងសមត្ថភាពរបស់ពួកគេ ទៅនឹងអាជីពសក្ដានុពលមួយដែលសក្ដិសមនឹងយើង។
![](https://kampucheathmey.com/wp-content/uploads/2020/11/93362092_s.jpg)
៣. គ្រូបង្វឹកសុខភាព
អ្នកបង្ហាត់ហាត់ប្រាណអាចធ្វើបានច្រើន ដើម្បីជួយយើងឲ្យសម្រេចបានក្ដីសុបិនដែលយើងចង់បាន។ ពួកគេធ្វើការរួមគ្នាជាមួយយើងដើម្បីបង្កើតរបបអាហារហាត់ប្រាណដែលមានសុខភាពល្អ និងគោលដៅនៃរាងកាយតាមភាពជាក់ស្ដែង។ ជាញឹកញាប់គ្រូបង្វឹកសុខភាពនឹងជំរុញយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះការហាត់ប្រាណនិងរបបអាហារ ដោយរំលឹកយើងជានិច្ចពីគោលដៅថ្ងៃខាងមុខ។
៤. គ្រូបង្វឹកជីវិតក្រោយលះលែង
ការលែងលះគឺជាហេតុការណ៍រំជួលចិត្តនិងសោកនាដកម្មមួយគួរឲ្យស្ដាយដែលទាក់ទងនឹងការងារច្បាប់ស្មុគស្មាញជាច្រើន។ ការថែរក្សាហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិគ្រាន់តែជារឿងខ្លះដែលបំបែកគូស្វាមីភរិយាត្រូវដោះស្រាយ។ ហើយគូស្វាមីភរិយាភាគច្រើនសម្រេចបានលទ្ធផលតិចតួចក្នុងកំលុងពេលដំណើរការ ពីព្រោះភារកិច្ចទាំងនេះមានទំនោរនាំមកនូវការចងចាំមិនល្អ។
ប៉ុន្តែគ្រូបង្វឹកជីវិតមានជំនាញក្នុងការប្រឹក្សាប្ដីប្រពន្ធដែលចង់លែងលះ។ ការដែលមានភាគីទីបីជួយធ្វើឱ្យដំណើរការកាន់តែលឿននិងងាយស្រួល ថែមទាំងផ្ដល់នៅគោលបំណងនៃទស្សនៈនិងជួយឲ្យគូស្វាមីភរិយាបោសសំអាតបញ្ហាជាច្រើនថែមទៀត។
៥. គ្រូបង្វឹកជីវិតហិរញ្ញវត្ថុ
មនុស្សជាច្រើនសុបិនចង់រស់នៅដោយគ្មានបំណុលនាពេលអនាគត ដែលពួកគេរស់នៅក្នុងផ្ទះដ៏ស្រស់ស្អាត ជាមួយមនុស្សជាទីស្រឡាញ់។ គ្រូបង្វឹកជីវិតហិរញ្ញវត្ថុគឺជាអ្នកជំនាញដែលផ្ដល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុ រួមទាំងឲ្យយើងទទួលបានសេរីភាពហិរញ្ញវត្ថុនៅអាយុដំបូងដែលអាចធ្វើទៅបាន។
ដូចគ្នានេះផងដែរ គ្រូបង្វឹកជីវិតហិរញ្ញវត្ថុ អាចជួយយើងកាត់បន្ថយចំណាយដែលមិនចាំបាច់ ដូច្នេះយើងអាចសន្សំសំចៃសម្រាប់អ្វីដែលសំខាន់ជាងបានច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រាន់តែស្រកីដូងក៏អាចកាត់បន្ថយការបំផ្លាញពិភពលោកបានដែរ
ចុចអាន៖លក្ខណៈវិនិច្ឆ័យ ៥ ដែលធ្វើឱ្យកាហ្វេ Gloria Jean’s នៅឈរជាកាហ្វេលំដាប់ស្តង់ដា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?