អាជីព
មូលហេតុដែលយើងយឺតយ៉ាវ មិនអាចគ្រងតំណែង CEO បាន
តួនាទីនាយកប្រតិបត្តិ គឺជាលំដាប់ដ៏លំបាកមួយក្នុងការបំពេញ។ យោងតាមក្រុមប្រឹក្សាសន្និសីទ CEO ពិភពលោក បានឲ្យដឹងថាចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៣ ប្រហែលមួយភាគបួននៃCEO បានសម្រេចចាកចេញចោលតំណែងនាយកប្រតិបត្តិនៅក្រុមហ៊ុនធំ ៗ ចំនួន ២៥០០ ជុំវិញពិភពលោក។
ទោះយ៉ាងណា យើងត្រូវរៀនថា មេដឹកនាំប្រតិបត្តិដែលទទួលបានជោគជ័យប៉ុន្មាននាក់និងគន្លឹះដែលពួកគេប្រើ។
ការរកឃើញនិងការវិភាគបានបង្ហាញថា មានតែ ៧ ភាគរយនៃនាយកប្រតិបត្តិពូកែៗប៉ុណ្ណោះ ដែលបានសិក្សាពីមហាវិទ្យាល័យសល់ពីនោះ មកពីបុគ្គលិកលក្ខណៈ។
គុណសម្បត្តិដ៏សំខាន់បំផុតគឺថានាយកប្រតិបត្តិដែលជោគជ័យ មានទំនោរបង្ហាញអាកប្បកិរិយាជាក់លាក់ចំនួនបួនធំៗដែលអត្ថបទនេះយើងនិយាយតែមួយសិនគឺ ល្បឿននៃការសម្រេចចិត្ត។
នាយកប្រតិបត្តិដែលតែងតែដឹងច្បាស់អំពីវិធីដឹកនាំក្រុមហ៊ុនរបស់ពួកគេឲ្យទទួលជោគជ័យមានសមត្ថភាពខ្ពស់ក្នុងការធ្វើការសម្រេចចិត្តធំ ៗរហ័ស មិនខ្លាចមានកំហុស និងចេះទទួលខុសត្រូវ ។ បើយើងខ្លាចខុសហើយដាក់មនុស្សយឺតយ៉ាវ ឬមិនហ៊ានសម្រេចចិត្តនៅក្នុងមុខនាទីកំពូលនេះ ក្រុមហ៊ុនទាំងមូលនឹងមានសន្ទុះយឺតដូចគ្នា។
នៅក្នុងទិន្នន័យរបស់ HBR មនុស្សដែលត្រូវបានពិពណ៌នាថាជា“ CEO ដែលមានការសម្រេចចិត្តឆាប់” ទំនងជាមានជោគជ័យ ចំនួន ១២ ដងច្រើនជាងនាយកប្រតិបត្តិដែលមានសមត្ថភាពខ្ពស់ៗតែគិតយូរនិងមានសកម្មភាពយឺត។
នាយកប្រតិបត្តិល្អយល់ថា ការសម្រេចចិត្តខុសអាចប្រសើរជាងគ្មានសេចក្ដីសម្រេចចិត្ត។ ទោះបីគុណភាពនៃការសម្រេចចិត្តរបស់ពួកគេច្រើនតែល្អឬពេលខ្លះលឿនពេកក៏ដោយដោយសារពួកគេស្វែងរកចម្លើយដែលល្អឥតខ្ចោះនឹងមានមូលដ្ឋានកំណត់អាទិភាពច្បាស់លាស់ដែលភាគច្រើនក្រុមការងាររបស់ពួកគេឲ្យតម្លៃខ្ពស់។
អ្នកសម្រេចចិត្តឆ្លាតប៉ុន្តែយឺត ៗ ក្លាយជាឧបសគ្គ ហើយក្រុមមនុស្សក្រោមពួកគេក៏មានការខកចិត្ត ក្រោយមកទម្លាប់ពន្យារការងារទៅតាមនោះដែរ។
មនុស្សដែលមានការប្រុងប្រយ័ត្នហួសហេតុធ្វើឲ្យសហគ្រាសទាំងមូលឈប់ដំណើរការបាន
ដូច្នេះមិនមែនជាការចម្លែកទេដែលនៅពេលដែលយើងពិនិត្យមើលយ៉ាងជិតស្និទ្ធទៅនឹងនាយកប្រតិបត្តិដែលត្រូវបានគេវាយតម្លៃថា ក្ស័យធន មានតែ ៦% ប៉ុណ្ណោះដែលទទួលបានពិន្ទុទាប ពីព្រោះពួកគេធ្វើការសម្រេចចិត្តលឿនពេក ក្នុងនោះមាន- ៩៤% – ទទួលបានលទ្ធផលទាបក្នុងការងារ ពីព្រោះពួកគេសម្រេចចិត្តយឺតពេលទៅហើយ។
ក្នុងនាមជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Greyhound លោក Stephen Gorman ដែលដឹកនាំប្រតិបត្តិករឡានក្រុងឆ្លងកាត់វេនបានប្រាប់យើងថា“ ការសម្រេចចិត្តមិនល្អប្រសើរជាងការខ្វះទិសដៅ។ ការសម្រេចចិត្តភាគច្រើនអាចត្រូវបានធ្វើឡើងវិញច្រើនសារ ប៉ុន្តែយើងត្រូវតែរៀនធ្វើចលនាដោយប្រើល្បឿន។
ពួកគេមិនរង់ចាំព័ត៌មានឥតខ្ចោះទេ
នាយកប្រតិបត្តិល្អៗកំពូលៗដូចជា Mark Zuckerberg ទទួលស្គាល់ថា ពួកគេមិនអាចរង់ចាំព័ត៌មានល្អឥតខ្ចោះទេ។ លោក Jerry Bowe នាយកប្រតិបត្តិក្រុមហ៊ុនផលិតផ្លាកឯកជនវី – ចនមានប្រសាសន៍ថា“ នៅពេលខ្ញុំមានភាពប្រាកដប្រជា ៦៥ ភាគរយខ្ញុំត្រូវតែសម្រេចចិត្ត ។
«ខ្ញុំសួរខ្លួនឯងតែពីរសំណួរគត់ ទីមួយតើវានឹងមានផលប៉ះពាល់អ្វីខ្លះ ប្រសិនបើខ្ញុំសម្រេចចិត្តខុស? ហើយទី ២ បើយឺតនឹងខាតអ្វី?»

ដល់ទីបញ្ចប់នាយកប្រតិបត្តិជោគជ័យនានា ក៏ដឹងដែរថាពេលណាដែលគេមិនគួរសម្រេចចិត្តរហ័ស។ លោក Stephen Kaufman អតីតនាយកប្រតិបត្តិឲ្យក្រុមហ៊ុន Arrow Electronics បានលើកឡើងថា ការសម្រេចចិត្តភ្លាមៗជារឿងតែមួយគត់ដែលថ្នាក់ក្រោមចង់បានពីយើង។
ក្នុងចំណោមនាយកប្រតិបត្តិដែលត្រូវបានបណ្ដេញចេញពីតំណែង ភាគច្រើនធ្វើការសម្រេចចិត្តយឺតពេលជាងគូប្រជែង។
ប្រែសម្រួល៖សុភា
ប្រភព HBR

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ