អាជីព
ការងារប្រាក់ខែខ្ពស់ ដែលសក្តិសមជាមួយអ្នកស្ទាត់ជំនាញភាសាបរទេស
ភាសាបរទេស ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្នដោយមិនត្រឹមតែជួយបង្កើនឱកាសទំនាក់ទំនងយកាន់តែទូលាយប៉ុណ្ណោះទេ ប៉ុន្តែនឹងមានឱកាសការងារល្អៗ ព្រមទាំងមានប្រាក់ខែខ្ពស់ៗផង។
ខាងក្រោមជាការងារទាំង ៥ ដែលសក្តិសមចំពោះអ្នកស្ទាត់ភាសាបរទេស៖
១. គ្រូបង្រៀនភាសាបរទេស

ការងារគ្រូបង្រៀន ជារបរសក្ដិសមជាមួយយុវវ័យបច្ចុប្បន្ន ដោយសារតម្រូវការរៀនភាសាបរទេសរបស់មនុស្សកាន់តែកើនច្រើនឡើងជារៀងរាល់ថ្ងៃ។ របរនេះមិនត្រឹមតែជួយរកលុយងាយស្រួលនោះទេ វាក៏ជួយពង្រីកចំណេះដឹងឲ្យកាន់តែប្រសើរទៀតផង។
២. អ្នកបកប្រែបែបសរសេរ

ការបកប្រែភាសាបែបលាយលក្ខណ៍អក្សរ តម្រូវឲ្យយើងមានចំណេះដឹងច្បាស់លាស់ទៅលើវាក្យសព្ទ និងវេយ្យាករណ៍ ទាំងលើភាសាបរទេសនិងភាសាខ្មែរ បើមិនដូច្នោះ ការបកប្រែនឹងឆ្គាំឆ្គងអានទៅមិនសូវយល់សេចក្ដី។
ការងារនេះអាចធ្វើការច្រើនកន្លែងដូចជា ផ្នែកអាជីវកម្ម មជ្ឈមណ្ឌលព័ត៌មាន ស្ថានីយវិទ្យុ ស្ថាប័នបោះពុម្ពផ្សាយសៀវភៅ និងគេហទំព័រព័ត៌មានជាដើម។ ម្យ៉ាងទៀតអ្នកបកប្រែក្នុងការសរសេរភាគច្រើនធ្វើការឯករាជ្យ។
៣. អ្នកបកប្រែបែបនិយាយ

អ្នកបកប្រែនិយាយខុសពីបែបសរសេរ ព្រោះត្រូវធ្វើជាអ្នកបកប្រែក្នុងការនិយាយមួយ ដែលតម្រូវឲ្យយើងមានភាពឈ្លាសវៃ រហ័សរហួនក្នុងការបកប្រែពីភាសាមួយទៅភាសាមួយភ្លាមៗដើម្បីឲ្យគេងាយស្រួលយល់។ ការងារនេះលំបាកបន្តិច តែនឹងជួយយើងកសាងទំនាក់ទំនងកាន់តែទូលំទូលាយជាមួយមនុស្សល្បីល្បាញ និងទទួលបានឱកាសការងារកាន់តែច្រើនក្នុងពេលអនាគត។
៤. ពិធីករ-ការិនី ឬអ្នកឆ្លើយឆ្លងព័ត៌មាន

បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ឬស្ថានីយ៍វិទ្យុ ភាសាបរទេសជាតម្រូវការមូលដ្ឋានមួយចាំបាច់មួយ។ ពិធីករ-ការិនី អ្នកសរសេរអត្ថបទ ឬអ្នកសារព័ត៌មានក៏ដោយ ដែលប្រើប្រាស់ភាសាបរទេសបានល្អទាំងក្នុងការនិយាយ និងស្តាប់ នឹងមានឱកាសកាន់តែច្រើន ក៏ដូចជាប្រាក់ខែខ្ពស់ជាងអ្នកមិនសូវចេះភាសា។
៥. អ្នកបម្រើលើយន្តហោះ

បើសិនជាគ្នាយើងចូលចិត្តដំណើរកម្សាន្ត ព្រមទាំងពូកែភាសាទៀតនោះ ការងារនេះសក្ដិសមបំផុត។ មិនថាបច្ចុប្បន្ន ឬអនាគតក្ដី ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន កំពុងស្វែងរកនិងនៅតែត្រូវការអ្នកធ្វើការលើយន្តហោះដែលអាចនិយាយភាសាបរទេស (ជាពិសេសភាសាអង់គ្លេស)បានល្អ។ អ្នកបម្រើលើយន្តហោះមិនត្រឹមបានប្រាក់ខែខ្ពស់ទេ តែបានដើរលេងច្រើនប្រទេសទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ bestie

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី