អាជីព
ហេតុផលដែលគួរគិតមុនឈប់ធ្វើការ ជាជាងវិប្បដិសារីទៅថ្ងៃមុខ
ការងារល្អ មិនងាយរកពិតមែន តែការងារមិនល្អនឹងបំផ្លាញជីវិតយើង គ្រួសារយើងដោយបង្កជាសម្ពាធផ្លូវចិត្តជាច្រើនមុខ នាំមកនូវមហន្តរាយសុខភាពកាយចិត្តរយៈពេលវែង។ ប៉ុន្តែមុនសម្រេចចិត្តឈប់ តើយើងធ្លាប់គិតពីរឿងទំាងនេះដែរអត់? មានសារព័ត៌មានណាដែលមានសមត្ថភាព ប្រមើលមើល៍ពីអនាគតហើយស្មោះត្រង់ ពន្យល់ប្រាប់យើងរឿងអស់នេះដែរ?
KPT plus មានហេតុផល ៥ ខុសគ្នាសម្រាប់ថ្លឹងថ្លែង៖
ទីមួយ បំណងឈប់ ព្រោះភ្លើតភ្លើននិងពាក្យបញ្ជោះ

ជាទូទៅមនុស្សយើងអាចនឹងត្រចៀកស្រាលជឿពាក្យគេថា ធ្វើការឱ្យអ្នកដទៃគ្មានអនាគត។ ម៉្លោះហើយយុវវ័យជាច្រើនមិនទាន់មានបទពិសោធន៍ផង ក៏ប្រញាប់កសាងអាជីវកម្មផ្ទាល់ខ្លួន ប្រសិនបើសំណាងបានទទួលជោគជ័យកាន់តែឆាប់តំាងពីដំបូងទៀត គេរឹតតែមានអំនួត ហើយលែងយល់ថាបទពិសោធន៍ ទាក់ទងនឹងការគ្រប់គ្រងមនុស្សសំខាន់កម្រិតណា។ ពេលខ្លះ ការងារដែលងាយជោគជ័យពីដំបូងៗ មិនសូវទាក់ទងនឹងមនុស្សឬក្រុមការងារទេ វាទាក់ទងនឹងបណ្តាញ ឬឱកាស តែពេលបានជោគជ័យភ្លាមក៏ហក់បន្តចំណែកជំហ៊ានបន្ទាប់ហ្នឹង ហើយដែលភាពទន់ជ្រាយនៃ SoftSkill បានច្រានគេឱ្យដួលវិញ សឹងថាពេលខ្លះក៏ងើបលែងរួច។
បទពិសោធន៍សំខាន់ណាស់ ហើយគ្មានការសន្យាណាមួយដែលថា ជោគជ័យហើយមិនដួលវិញងើបលែងបាននោះឡើយ។ ការធ្វើដំណើរ ស៊ូលំបាកខាងដើម កុំឱ្យលំបាកចុងក្រោយ។ យោបល់ KPT plus គឺ គួរចំណាយពេលរៀនធ្វើការយកបទពិសោធន៍ជ្រើសរើសមនុស្សបរិយាកាសនិងទីណាក្តីដែលមានឱកាសជួបមនុស្សខ្លាំងៗ លបលួចរៀនពីអ្នកទាំងនោះ និងបានសាកល្បងអស់លទ្ធភាពរបស់យើង មិនថាក្រុមហ៊ុននោះជារបស់យើង ឬអ្នកណាក្តី។
ទីពីរ បំណងឈប់ ព្រោះចង់គេចចេញពីមនុស្សអាក្រក់

មនុស្សអាក្រក់មានគ្រប់ទីកន្លែង ព្រោះថា ខ្លួនយើងក៏ពេលខ្លះអាក្រក់ដូចគ្នា។ នៅក្នុងបញ្ហាមិនមានភាគីណាម្នាក់គ្មានកំហុសទេ សំខាន់ម្នាក់ៗប្រើតួនាទីរបស់ខ្លួនអស់ឬនៅ? ប្រសិនយើងរងអយុត្តិធម៌ តើយើងបានប្រើវិធីជជែកគ្នាសន្តិវិធីសួរនាំបញ្ហាឬនាំគ្នាឈ្លោះបង្កជាបក្ស ជាសង្គ្រាមត្រជាក់ លែងធ្វើការងារ? ប្រសិនបើអ្នកឈប់ធ្វើការព្រោះចៀសវាងមនុស្សអាក្រក់ អ្នកនឹងឈប់បន្តរហូត ព្រោះទីណាក៏តម្រូវឱ្យអ្នកមានសិល្បិ៍វិធីយកឈ្នះមនុស្សអាក្រក់ដែរ មិនមែនរត់គេចឡើយ។
ទីបី ជឿថាខ្លួនជាជំនាញការ Expert មានឯករាជ្យភាពពេលវេលា

រាប់ថា អ្នកជាជំនាញការដែលមានគេព្រមជួលជា ទីប្រឹក្សា អ្នកពិគ្រោះយោបល់ អាចធ្វើការពីផ្ទះមានសេរីភាពហិរញ្ញវត្ថុពេលវេលាបាន លើកលែងតែអ្នកឆ្លងកាត់ការលំបាកស្រណុក ជោគជ័យបរាជ័យលើការងារផ្នែកមួយនោះយ៉ាងហោចបាន ពី១០ឆ្នាំ ទៅ១៥នឹងមានស្នាដៃ ជាឧទាហរណ៍ច្រើន មានគេស្គាល់អ្នកច្រើនផងក្នុងរង្វង់អាជីព។ មិនថាអ្នកជាអត្ថាធិប្បាយ គណនេយ្យករ រដ្ឋបាល ឬជំនាញណាក្តីប្រសិនស្ពាយសញ្ញាបត្រមកភ្លាម ហើយ មិនព្រមចេញធ្វើការស្គាល់ដួលស្គាល់ក្រោក ស្រាប់តែយល់ថាចង់បានឯករាជ្យភាពហិរញ្ញវត្ថុនិងពេលវេលាដោយមិនចាំបាច់ទៅធ្វើការក៏បោះនាមបណ្ណ័ទទួលការងារជាជំនាញការ វិបត្តិបាក់ទឹកចិត្តកំពុងរង់ចាំអ្នក។ ខ្លួនយើងពូកែយ៉ាងណាក្តី គង់ត្រូវការកេរ្ត៍ឈ្មោះទៀត ទើបមានគេហ៊ានរក ចុះទម្រាំមិនទាន់បានធ្វើអ្វីដុំកំភួនផង?
ទីបួន ស្មានថាបណ្តាញសង្គម និងអាចចិញ្ចឹមខ្លួនទៅអនាគតបាន

ឈប់ជឿតាមកាសែត ទស្សនាវដ្តីមួយចំនួនដែលបំប៉ោងទៅ។ ហ្វេសប៊ុកនិងយូធ្យូប មិនបានធានាអ្វីទំាងអស់ លើកលែងតែតែអ្នកមាន App ខ្លួនឯង តែប្រសិន App នោះដើរហើយគ្មានមាតិកា ដោយលួចយកមាតិកាអ្នកដទៃ ឬមើលឃើញតាមហ្វេសប៊ុកមកប្រើម្តងម៉ាយាម ហើយបានលុយខ្លះៗក៏ទុកថាជាការចិញ្ចឹមជីវិត អ្នកនិងរកបាយច្រកឆ្នាំងមិនបានឆាប់ៗនេះ។
ហ្វេសប៊ុកកំពុងមានបញ្ហា ខ្លួនគេស្រាយមិនចង់ចេញផង ហើយអ្នកយកជីវិតទៅផ្ញើលើបណ្តាញមួយ ដោយមិនព្រមជឿលើការបណ្តាក់ទុក លើសមត្ថភាពខ្លួនឯងវិញ? បណ្តាក់ទុនបែបណា គឺកសាងវា បង្កើនទំនាក់ទំនង នៅជាមួយមនុស្សដែលមានជំនាញពិត មិនថាទៅមុខបណ្តាញសង្គមដូរទៅជាអ្វី អ្នកនៅតែរត់ទាន់ ហើយមិនដួលតាមវាដាច់ខាត។
ទីប្រាំ ដើរហេកហកតាមអ្នកអចលនទ្រព្យ
អ្នកជំនាញផ្នែកដីធ្លីនិងលក់ផ្ទះយកភាគលាភ ពិតជាមិនណែនំាឱ្យយើងឈប់ការងារ ចោលអាជីព ហើយទៅអង្គុយសំកុកហែរហមគ្នាព្រឹកល្ងាចទេ។ ប្រសិនបើអ្នកចោលពេលពីរឆ្នាំទៅដើរបែបនេះ ជំនាញអ្នកនឹងរិលខូចដូចពាក្យថា កាំបិតទុកចោលយូរក៏លែងមុត។ អ្នកត្រូវច្បាស់ថា អ្វីទៅជាអាជីពរបស់អ្នក? ហើយការចោលការងារទៅរត់ចុះឡើងតាមសិក្ខាសាលានិងតាមហាងកាហ្វេ ព្រោះលង់សម្តីពីរោះពិសាររបស់ក្រុមមេខ្យល់ ដែលប្រើអ្នក (កុហកថាបង្រៀន) តើអនាគត ៥ ឆ្នាំទៅមុខរបស់អ្នកនៅឯណា?
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ក្មេងយ៉ាងណាក្តី នៅតែអាចក្លាយជាអ្នកដឹកនាំខ្លាំងម្នាក់ដរាបណាយល់រឿងទាំងនេះ
ចុចអាន៖ បើមិនដឹងរឿងទាំងនេះ រើសអ្នកគ្រប់គ្រងខុស វិនិយោគធំប៉ុណ្ណាក៏ចុងក្រោយដួលគ្រេង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ