Connect with us

កីឡា

លោក ជា ប៊ុនហេង៖​ ការ​ហ្វឹកហាត់​កីឡាករ​-​កីឡាការិនី​ទូក​ទាំងអស់​ មានការ​រីក​ចម្រើន​ខ្លាំង​

បានផុស

នៅ

​លោក ជា ប៊ុនហេង អគ្គលេខាធិការ​ស ហ​ព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​សម្ភារ​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី ជ​ម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​ទូក​កម្ពុជា​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​កំពុង​ហ្វឹក ហាត់​ជាប្រចាំ​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​មានប្រសាសន៍ថា កីឡាករ​-​កីឡាការិនី​ទូក​ទាំងអស់​ របស់​ក្រសួងមហាផ្ទៃ​ពិតជា​សប្បាយរីករាយ​យ៉ាងខ្លាំង​ ចំពោះ​ការ​ជួយ​គាំទ្រ​និង​ការឧបត្ថម្ភ​ពី​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ។ សម្រាប់​ច្រវា​ទូក​ថ្មី​នេះ ជា​ច្រវា​កម្រិត​អន្តរជាតិ ​មាន​គុណភាព​ខ្ពស់​ ដោយ​ឧបត្ថម្ភ​ទាំងស្រុង​សម្តេច​ក្រឡាហោម ស ខេង។

​លោក​បាន​បន្ត​ថា តាម​សង្កេត​ឃើញ កីឡាករ​-​កីឡាការិនី​ទូក​ទាំងអស់​ប្រឹង​ហ្វឹក​ហាត់​មានការ​រីកចម្រើន​ខ្លាំង ហើយ​ពេលនេះ​ លោក​កំពុង​ស្នើសុំ​ប្រភេទ​កីឡា​ទូក​នាគ​ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​កីឡា SEA GAMES ឆ្នាំ​២០២១ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​SEA GAME S ២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ត្រូវ​បាន​ពន្យារ​ពេល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម