Connect with us

កីឡា

សិក្ខាកាម​កីឡា​ឡើង​ភ្នំ​ ទទួល​លទ្ធផល​ល្អ​ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​​

បានផុស

នៅ

​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​រៀបចំ​ការប្រកួត និង​ចៅក្រម​កម្រិត​មធ្យម​កីឡា​ឡើង​ភ្នំ​ ឆ្នាំ​២០២០ ខេត្ត​សៀមរាប បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០​។ សម្រាប់​វគ្គ​នេះ​ រៀបចំឡើង​ ដោយ​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា​ ក្រោម​ការឧបត្ថម្ភ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង សេរី​ឌី ប្រធាន​មន្ទីរអប់រំ យុវ​ជន​និង​កីឡា ​ខេត្ត​សៀមរាប ជា​ប្រធាន​វគ្គ​បាន​និយាយ​ថា សហព័ន្ធ​បាន​ទទួល​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ និង​បន្ត​បន្ទប់​មក បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​រដ្ឋបាល ការ​បង់​សមាជិកភាព​ទៅ​សហព័ន្ធ​អន្តរជាតិ ការ​បង្កើត​វេ​ប​សាយ ការ​ទ្រទ្រង់​មន្ត្រី​ប្រចាំការ និង​សម្ភារ​រដ្ឋបាល​មាន​ភាព​ងាយស្រួល និង​ដំណើរ ការ​ជា​ប្រក្រតី​។ លោក​បន្ត​ថា ចំពោះ​ធនធានមនុស្ស ​យើង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន​២៥​នាក់​នៅ​ឆ្នាំ​២០១៨ មន្ត្រី​រៀបចំ​ការប្រកួត និង ចៅ ក្រម​កម្រិត​មូលដ្ឋាន​២៥​នាក់​ នៅ​ឆ្នាំ​២០១៩ និង​មន្ត្រី​រៀបចំ​ការប្រកួត និង ចៅ​ក្រម​កម្រិត​មធ្យម​២៥​នាក់ ​នៅ​ឆ្នាំ​២០២០នេះ​។ ធនធាន ​ដែល​បាន​បណ្ដុះបណ្ដាល​នេះ គឺ​បាន​ទៅ​បម្រើ​នៅ​ក្នុង​វិស័យ​កីឡា​ឡើង​ភ្នំ​កម្ពុជា ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។​ ជាក់ស្តែង​មន្ត្រី​រៀបចំ​ការ​ប្រកួត និង ចៅក្រម​មុន​ការ​បណ្តុះបណ្តាល​ នៅ​រៀងរាល់​ការប្រកួត​ យើង​តែងតែ​ពឹង​ផ្អែក​ទៅ​លើ ​មន្ត្រី​បច្ចេកទេស​ជនជាតិ​ជប៉ុន ប៉ុន្តែ​បន្ទាប់ពី​ការ​បណ្ដុះបណ្ដាល​ ហើយ​ចាប់ពី​ឆ្នាំ​២០១៩ យើង​ទទួល ខុសត្រូវ​រៀបចំ​ការប្រកួត​ដោយ​ខ្លួនឯង​។

​វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​សរុប​២៥​នាក់ ស្រី​០៦​នាក់​មកពី​ខេត្ត​សៀមរាប ២២​នាក់ ខេត្ត​ប៉ៃលិន​០២​នាក់ រាជធានី​ភ្នំពេញ​០១​នាក់ បង្រៀន​ដោយ​គ្រូខ្មែរ​ ដែល​បាន​ទៅ​បណ្ដុះបណ្ដាល​ពី​សហព័ន្ធ​អន្តរជាតិ ហើយ​ការ​បង្រៀន​ទ្រឹស្ដី​ធ្វើ​នៅ​អនុវិទ្យាល័យ​ព្រះឥន្ទ​កោសា​នេះ ផ្នែក​ទ្រឹស្តី​រួមមាន​កិច្ចការរដ្ឋបាល ការ​ត្រៀម​លក្ខណៈ​មុន​ពេល​ប្រកួត បទបញ្ជា​នៃ​ការ​ប្រកួត តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​រៀបចំ​ការប្រកួត និង ចៅក្រម រីឯ​ការអនុវត្ត​ធ្វើ​នៅ​ជញ្ជាំង​អង្គរ​ភ្នំ​ខ្លែម និង​បាន​ធ្វើ​ការ​ប្រឡង​ ដើម្បី​វាយតម្លៃ​បញ្ចប់​វគ្គ​។ ឆ្លងតាម​វគ្គ និង​ការ​ប្រឡង​ជា​លទ្ធផល​យើង​ទទួល​បាន​៖ លទ្ធផល​ល្អ​ណាស់​ចំនួន​០២​នាក់ លទ្ធផល​ល្អ​ចំនួន​១៦​នាក់ លទ្ធផល​មធ្យម​ចំនួន​០៦​នាក់ និង​ខ្សោយ ០១​នាក់​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​លោក ជា ប៊ុនហេង៖​ ការ​ហ្វឹកហាត់​កីឡាករ​-​កីឡាការិនី​ទូក​ទាំងអស់​ មានការ​រីក​ចម្រើន​ខ្លាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម