Connect with us

កីឡា

AFC U19៖ ​សហព័ន្ធ​បាល់ទាត់​អាស៊ី លើក​ទៅរៀបចំ​នៅ​ខែ​មីនា ឆ្នាំ​២០២១ ក្នុង​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​ខណៈ​កម្ពុជា បន្ត​ត្រៀមខ្លួន​

បានផុស

នៅ

​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​លើក​ពេល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ ​ប្រចាំ​ទ្វីប AFC U-19 Championship 2020 ​ទៅ​ខែ​មីនា ឆ្នាំ​២០២១​ខាងមុខ ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ថមថយ ខណៈ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​តាម​គម្រោងការ​ប្រកួត​នេះ ​គ្រោង​រៀបចំឡើង​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ទើប AFC សម្រេច​លើក​ទៅ​រៀបចំ​នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ក្នុង​ទីក្រុង​Tashkent,Olmaliq, Namangan នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​។ ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន​, អ៊ីរ៉ង់ និង ឥណ្ឌូណេស៊ី​។​ក្រៅ​តែ​ពី​ពូ​ល​របស់​កម្ពុជា ពូ​ល​ដទៃ​ទៀត​មាន​ដូច​ជា ពូ​ល B មាន កូរ៉េខាងត្បូង​, ជប៉ុន​, អ៊ីរ៉ាក់ និង​បា​រ៉ែ​ន ពូ​ល C អារ៉ាប​ប៊ីត​សាវ​ឌី​ត​, អូស្ត្រាលី​, វៀតណាម និង​ឡាវ និង​ពូ​ល D កាតា​, តាជី​គី​ស្ថាន​, ម៉ាឡេស៊ី និង​យេ​ម៉ែន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Gyotoku Koji គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ធ្លាប់​បាន​លើកឡើងថា​៖« កម្ពុជា អាច​ជួប​ការ​លំបាក​ច្រើន ព្រោះ​កម្ពុជា​ស្ថិតនៅ​កម្រិត​ក្រោម​គេ​ក្នុង​ពូ​ល ម្យ៉ាង​កម្ពុជា មិន​ធ្លាប់មាន​បទពិសោធន៍​ចូលរួម​ពីមុន ដែល​ជា​រឿង​ដ៏​ពិបាក​សម្រាប់​ក្រុម ​​ក្នុង​ការ​ត្រូវ​តតាំង​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី អ៊ូ​បេ​គី​ស្ថាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២ នៅ​អាស៊ី​គឺ​ក្រុម U19 អ៊ីរ៉ង់ ដែល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង និង​មាន​អនុភាព​ជាង​យើង​»​។​

​ម្យ៉ាង​លោក​ក៏​មាន​ការ​បារម្ភ​ខ្លាំង ចំពោះ​កីឡាករ​ក្រោយ​សម្រាក​រយៈពេល​យូរ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដូចជា​កម្លាំង និង​ស្មារតី​របស់​កីឡាករ​ម្នាក់ៗ​ដែល​ងាយ​នឹង​ជួប​បញ្ហា ប្រសិនបើ​ការ​ប្រមូល​ផ្ដុំ​មិនបាន​ល្អ​។ ដូច្នេះ​ ដើម្បី​អាច​ឆ្លង​វគ្គ ១៦​ក្រុម​ចុងក្រោយ​បាន វា​អាស្រ័យ​លើ​លទ្ធផល​ប្រកួត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​របស់​កម្ពុជា ហើយ​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​ការ​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​គ្រប់ការ​ប្រកួត ដើម្បី​យក​ឲ្យ​បាន​លទ្ធផល​ល្អ​ជូន​កម្ពុជា​។​

​គេ​ចាំ​បាន​ថា នេះ​គឺ​កៅអី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ជា​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​ចុងក្រោយ សម្រាប់ U-19 កម្ពុជា ខណៈ​ការ​បង្ហាញខ្លួន​៣​ដង​កន្លងមក​ គឺ​នៅ​ឆ្នាំ​១៩៦៣, លើក​ទី​២ នៅ​ឆ្នាំ​១៩៧២ និង​លើក​ទី​៣ នៅ​ឆ្នាំ​១៩៧៤ ហើយ​គេ​ហៅ​ពានរង្វាន់​នេះ ​ពាន​យុវជន​អាស៊ី «AFC Youth Championship»៕

​អត្ថបទ៖ ងិនលីម

សូមចុចអាន៖ សិក្ខាកាម​កីឡា​កាយសម្ព័ន្ធ​១០​រូប ទទួលបាន​និទ្ទេស​ល្អ​ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូបង្វឹក​កម្រិត​១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម