កីឡា
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ ត្រូវលើកទៅខែធ្នូវិញ
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោក ហង់ ជួន ណារ៉ុន បានសម្រេចលើកពេលនៃការប្រកួតកីឡាជាតិ សម្រាប់សាលាកម្រិតបឋមសិក្សាទៅខែធ្នូវិញ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកាមកនោះ។

តាមការគ្រោងទុកព្រឹត្តិការណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ទៅ២៩វិច្ឆិកា តែបន្ទាប់ពីព្រឹត្តិការណ៍រាល់សកម្មភាពជួបជុំនានា ត្រូវធ្វើដោយប្រុងប្រយ័ត្ន និង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគម្លាតសុវត្ថិភាពរវាងគ្នានឹងគ្នាឲ្យបានល្អ។ នៅថ្ងៃទី១៣វិច្ឆិកាលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចុះហត្ថ លេខាផ្ញើទៅប្រធានមន្ទីរអប់រំយុវជន និង កីឡាគ្រប់រាជធានីខេត្តទូទាំងប្រទេសថា ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិទូទាំងប្រទេស នឹងធ្វើចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០វិញ ។


នេះជាការពន្យារពេលលើកទី២ហើយសម្រាប់ព្រឹត្តិការណ៍នេះ ដោយសារតែការរំខាននៃមេរោគកូវីដ ១៩ ដែលតាមកាលវិភាគប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៥ មីនាដល់ថ្ងៃទី៣ខែមេសា២០២០ ។

លោក ដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្សនិស្សិត បានប្រាប់ឲ្យដឹងថា កីឡាចំនួន៨ ប្រភេទនឹងដាក់ឲ្យប្រកួតនោះ មានប្រភេទកីឡាបាល់ទះ ប្រភេទ បាល់បោះ បាល់ ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT(World Taekwondo) និងតេក្វាន់ដូITF(International Taek wondo Federation)។ ទីលានចំនួន៤ ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យបឹងកេងកង ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ