Connect with us

កីឡា

CAMSOC​ អំពាវនាវ​ដល់​អត្តពលិក គ្រូ បង្វឹក សហព័ន្ធ​កីឡា​ជាតិ ឲ្យ​ពង្រឹង​សមត្ថភាព​ត្រៀម​ ស៊ី​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ បាន​អំពាវនាវ​ដល់​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក ពិសេស​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ដណ្ដើម​ឧត្តមភាព និង​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC​ បាន​អំពាវនាវ​បែបនេះ ខណៈ​ដែល​ការរៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នោះ​នៅសល់​ពេល​មិនជា​ច្រើន​នោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា និង​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បន្ទាប់ពី​ចប់​ព្រឹត្តិការណ៍​២​ឆ្នាំ​ម្ដងនេះ កម្ពុជា​នឹង​បន្ដ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ជន​ពិការ​ប្រចាំ​តំបន់​ដ៏​ធំ​មួយទៀត គឺ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ ទី​០១​ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ​ឆ្នាំ​២០២៣ ដដែល​។

​លោក​អគ្គលេខាធិការ​ វ៉ា​ត់ ចំរើន បាន​បន្ត​ថា ផ្ដើម​ចេញ​ពី​ពេលវេលា​ ដែល​នៅសល់​មិន​ជា​ច្រើន​នេះ កីឡាករ កីឡា​ការិនី គ្រូ បង្វឹក និង​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទាំងអស់ គប្បី​យក​ស្មារតី​ពេល វេលា​នៅសល់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ទៅជា​ឆន្ទៈ​ដ៏​មោះមុត ផ្គុំ​កម្លាំង​គ្នា ដើម្បី​យើង​សម្រេច​បាន​ជោគជ័យ បើ​ទោះបី​កាលៈទេសៈ​កូ​វីដ​-១៩ មិនទាន់​ថមថយ​នៅ​ឡើយ​ក៏ដោយ ក៏​យើង​នៅតែ​អនុវត្ត​វិធាន ការទប់ស្កាត់​ទាំង​អស់​គ្នា និង​ធ្វើដំណើរ​យ៉ាង​ស្វាហាប់​ឆ្ពោះ​ទៅ​ស្វែងរក​ឧត្តមភាព និង​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​កម្ពុជា​សល់​ពេល​៨៩៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​ការ ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ (SEA Games 2023) បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ រហូត ដល់​ថ្ងៃ​ទី​០៥ ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ ។​ ​លោក​អគ្គលេខាធិការ​ CAMSOC បាន​ចាត់​ទុក​ពេលវេលា​នេះ គឺជា​ការ​ក្រើន​រំ​ឮ​ក​មួយ​ដ៏​សំខាន់​ដល់​កីឡាករ​-​កីឡាការិនី គ្រូ​បង្វឹក និង​សហព័ន្ធ​កីឡា​ជាតិ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​ដណ្ដើម​ឧ​ត្ត​ម ភាព និង​ជោគជ័យ​ជូន​ជាតិ​។

​ទន្ទឹមគ្នា​នេះ​ដែរ ក្នុងនាម​អគ្គលេខាធិការដ្ឋាន​CAMSOC លោក​ក៏បាន​ថ្លែង​អំណរ គុណ​ចំពោះ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែល​មាន​សម្ដេច​ពិជ័យ​សេ នា ទៀ បាញ់ ជា​ប្រធាន ក៏ដូចជា​ឧបនាយក​រដ្ឋ​មន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែល​តែង​សម្របសម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ ជំរុញ​ឲ្យ​អនុវត្ត​ការងារ​របស់​ស្ថាប័ន​ទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ ដំណើរការ​ប្រកបដោយ​និរន្តរ​ភាព​ពិសេស​ ក៏​មាន​ការ​គាំទ្រ​ ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​ផ ង​ដែរ៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ លោក ហែម គី​រី​៖ ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ បន្ត​ហ្វឹកហាត់​ជាមួយ​គ្រូ​ ប្រសើរ​ជាង​ហាត់​តាម​ផ្ទះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម