Connect with us

កីឡា

គ្រូ​ប្រដាល់​ និង​មន្ត្រី​បច្ចេកទេស​ទាំងអស់ គឺ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ស្ម័គ្រចិត្ត​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ តែម ម៉ឺន បាន​បញ្ជាក់​ច្បាស់​ថា គ្រូ​ប្រដាល់ និង​មន្ត្រី​បច្ចេកទេស​ទាំងអស់ ដែល​បំពេញការងារ​សព្វថ្ងៃនេះ គឺ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ស្ម័គ្រចិត្ត​ ដូច្នេះ​ទាំងអស់​គ្នា​ ត្រូវ​យល់​ពី​និយមន័យ​របស់​អ្នក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ព្រមទាំង​ក្រមសីលធម៌ អ្នក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួនាទី​អ្នកស្ម័គ្រចិត្ត ​ត្រូវធ្វើ​អ្វីខ្លះ ត្រូវ​មាន​ឥរិយាបថ​បែប​ណា និង​ត្រូវ​មាន​ការទទួលខុសត្រូវ​បែប​ណា? ហេតុនេះ ​យើង​មិន​ត្រូវ​មាន​មោទនភាព​ហួសហេតុ​ពេក​ទេ​។ សព្វ​ថ្ងៃ​នេះ ចៅក្រម អាជ្ញាកណ្ដាល មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ គឺជា​ការងារ​ស្ម័គ្រចិត្ត​និង​ទទួល​បាន​ការឧបត្ថម្ភ​ទៅតាម​ធនធាន​ទៅតាម​សមត្ថភាព​ថវិកា​ ដែល​សហព័ន្ធ​បាន​ទទួល។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ មានប្រសាសន៍​យ៉ាង​នេះ​ នៅ​ក្នុង​ឱកាស​ប្រកាស​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២៦ វិច្ឆិកា ព្រឹក​មិញ​នេះ​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កង​យោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។

​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ អំពី​បញ្ហា​បច្ចេកទេស​និង​ក្រមសីលធម៌​សម្រាប់​ការ​លើកកម្ពស់​មន្ត្រី​បច្ចេកទេស​និង​កីឡាករ ជូន​ដល់​គណៈកម្មការ​ប្រដាល់​ជាង​ ១០០​នាក់​ ដែល​ក្នុង​នោះ​នឹង​ត្រូវ​ជ្រើសរើស​ចំនួន​៤០​នាក់ ​ត្រូវ​ចូលរួម​ជា​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ ជ្រើសរើស​ជើងឯក​ឆ្នាំ​២០២០ ខាងមុខនេះ លោក​ឧ​ត្ត​ម សេនីយ៍ តែ​ម ម៉ឺន បាន​មានប្រសាសន៍ថា ​បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍៣ វិច្ឆិកា​នៃ​ជំងឺ​ឆ្លង​កូ​វីដ​១៩​ នៅ​កម្ពុជា សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​កាយ ​និង​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​គម្រោង​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏បាន​រៀបចំ​ការប្រកួត​ជើងឯក​ប្រចាំ​ឆ្នាំ​ឡើងវិញ​ នៅ​ពាក់កណ្ដាល​ខែ​ធ្នូ​ខាងមុខ បន្ទាប់ពី​ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ​១៩ ដែល​គ្រោង​ធ្វើ​ពីថ្ងៃ ១៦ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ។

​លោក​ប្រធាន​សហព័ន្ធ​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ឆ្ នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរៈភូមិន្ទ (​ស្តា​ត​ចាស់​) គឺ​ដំណើរការ​ទៅ​ជាមួយនឹង​ការអនុវត្ត​វិធានការ​ការពារ​និង​ទប់ស្កាត់​ប្រឆាំង​ជំងឺ​ឆ្លង​កូ​វីត​-១៩​វិញ ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​បើ​តាម​គណៈ​កម្ម​ការ​បច្ចេកទេស​បាន​ឲ្យ​ដឹង​នោះ​ថា សម្រាប់​ប្រភេទ​ទម្ងន់ ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ជើងឯក​ឆ្នាំនេះ​មាន ៖ ផ្នែក​បុរស ៤៥ គ​.​ក្រ​, ៤៨ គ​.​ក្រ​, ៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​,៦៣.៥ គ​.​ក្រ​, ៦៧ គ​.​ក្រ​, ៧១ គ​.​ក្រ ។ ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់​៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​, ៦៣. ៥ គ​.​ក្រ។ ជាមួយនឹង​ការប្រកាស​បើក​ការប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏បាន​ធ្វើការ​ណែនាំ​នូវ​ខ្លឹមសារ​មួយ​ចំនួន​ដូចជា៖ ​

១- ហាម​ប្រើប្រាស់​សារជាតិ​ញៀន​គ្រប់​ប្រភេទ​ដូចជា ថ្នាំ​លើក​កម្លាំង​ជំនួយ​សិរី​រា​ង្គ បញ្ចុះ​ទឹកនោម ថ្នាំ​ស្លឹក ថ្នាំ​បំបាត់​ការ ឈឺចាប់ និង​ប្រភេទ ថ្នាំញៀន​ទាំងឡាយណា​ដែល​បាន​ហាមឃាត់។​

២- កីឡាករ កីឡាការិនី ត្រូវ​មាន​ប្រភេទ​ទម្ងន់​ពិតប្រាកដ (​មិន​លើស មិន​ខ្វះ​) នូវ​ប្រភេទ​ទម្ងន់ កីឡាករ កីឡាការិនី នីមួយៗ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត។​

៣- កីឡាករ កីឡាការិនី ដែល​បាន​ដាក់ ពាក្យ​ចូលរួម​ប្រកួត ត្រូវ​ធ្វើ​ការ​ហ្វឹកហាត់ ឲ្យ​បាន​ត្រឹមត្រូវ​ត្រៀមខ្លួន​មុន​ការប្រកួត ក្នុងការ​ប្រកួត និង​រហូត​ចប់​ការប្រកួត ។​

៤- គ្រប់​សមាគម ត្រូវ​ពិនិត្យ​នូវ​សមត្ថ ភាព កីឡាករ កីឡាការិនី ដោយ​ធ្វើការ​ជ្រើសរើស​ឲ្យ​អស់​នូវលទ្ធភាព​សមត្ថភាព បច្ចេកទេស កម្រិត​ខ្ពស់​ក្នុង០១ប្រភេទ​ ទម្ងន់០១នាក់ ដើម្បី​តំណាង​ឲ្យ​សមាគម ក្រសួង រាជធានី ខេត្ត បាន​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២០៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុម​ខេត្តព្រៃវែង ឡើងឈរ​កំពូល​តារាង​លី​គ​ទី​២ បណ្ដោះអាសន្ន​វិញ​ក្រោយ​ប្រកួត​សង យកឈ្នះ​លើ​ខេត្ត​កំពង់ស្ពឺ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម