កីឡា
ប្រមុខសហព័ន្ធបាញ់កាំភ្លើងបង្ហាញពីឆន្ទៈដណ្ដើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣
ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការដណ្តើមមេដាយនៅស៊ីហ្គេមលើកទី៣២ ក្នុងខណៈដែលកីឡាចំនួន៨ប្រភេទ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុកថា ជាប្រភេទកីឡាសង្ឃឹមថា ប្រជែងបានមេដាយច្រើននៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានប្រកាសថា លោកនឹងលាលែងពីតួនាទីជាប្រធានសហព័ន្ធ បើសិនជាប្រភេទកីឡាបាញ់កាំភ្លើងកម្ពុជា មិនអាចដណ្តើមបានមេដាយអ្វីសោះ ពីការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនោះ។ នេះជាការប្ដេជ្ញាចិត្តមួយ ដោយការទទួលខុសត្រូវ ។ កាលពីមហាសន្និបាតនាពេលថ្មីៗនេះ ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងរូបនេះ បាននិយាយត្រង់ៗទៅកាន់សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន និងភាគីពាក់ព័ន្ធថា លោកនឹងលាលែងពីតំណែងជាប្រធាន បើសិនវិញ្ញាសាបាញ់កាំភ្លើងមិនដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
លោកព្រមានថា ឥឡូវយើងប្រឹងប្រែងទាំងអស់គ្នាសិន ហើយខ្ញុំជឿថាយើងនឹងធ្វើបាន ប៉ុន្តែបើយើងមិនខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទេនោះ សូមកុំសង្ឃឹមឲ្យសោះ។ ទោះបីមិនមានមហិច្ឆតាក្នុងការប្រជែងយកមេដាយមាសក៏ដោយ តែលោកប្ដេជ្ញាថា យ៉ាងហោច ក៏ត្រូវរកបានមេដាយសំរិទ្ធដែរ។

គេមិនទាន់ប្រាកដថា ប្រភេទកីឡាបាញ់កាំភ្លើងអាចមានវត្តមាន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឬក៏យ៉ាងណានោះទេ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នប្រភេទកីឡាបាញ់កាំភ្លើងត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដាក់ចូលទៅក្នុងកម្មវិធីប្រកួតជាផ្លូវការ តែស្ថិតក្នុងប្រភេទកីឡាត្រៀមបម្រុង គឺមានន័យថាសហព័ន្ធនេះ ត្រូវធ្វើការយល់ដឹងលើការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមឆ្នាំ២០២៣ បន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក មៀច សុផាន់ណា បានទទួលស្គាល់ថា សហព័ន្ធបានបង្កើតឡើងបានជិត ១ អាណត្តិហើយ ហើយនិយាយឲ្យត្រង់ទៅ សហព័ន្ធនៅមិនទាន់បានបង្ហាញស្នាដៃជាដុំកំភួនអីដែរ តែសហព័ន្ធកំពុងប្រឹងប្រែងថា ធ្វើម៉េចឲ្យសម្រេចបានជោគជ័យ និងស្នាដៃជាដុំកំភួន ដើម្បីបង្ហាញទៅដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងបង្ហាញទៅដល់រាជរដ្ឋាភិបាល ដែលជាអាណាព្យាបាលថា យើងអាចធ្វើការងារនេះបាន។
ពេលនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំនួន ៣ រួមមានក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាថ្នាក់ជាតិ, ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិ ព្រមទាំងក្រុមគ្រូបង្វឹក ដែលមានលោក Thomas Bovet និងលោក Sylvain Vogel។ ក្រុមការងារទាំង ៣ នេះ មានតួនាទីរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកការជ្រើសរើស និងអភិវឌ្ឍក្រុម ដែលមានស្នាដៃខ្ពស់ សម្រាប់វិញ្ញាសាបាញ់កាំភ្លើងសម្របសម្រួល និងរៀបចំបញ្ជូនកីឡាករទៅចូលរួមការប្រកួតនៅក្រៅប្រទេស និងក្នុងស្រុក។ លើសពីនេះ ក្រុមការងារត្រូវសិក្សានិងរៀបចំឯកសារ ពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនសម្រាប់ស៊ីហ្គេម គ្រប់គ្រងធនធានសម្រាប់បណ្តុះបណ្តាល និង ការអភិវឌ្ឍក្រុមជម្រើសជាតិ ព្រមទាំងទទួលភារកិច្ចដែលប្រធានសហព័ន្ធផ្តល់ឲ្យ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ដឹងអត់តើ ចាន់ រតនា ចង់បញ្ចប់ការប្រកួតជាមួយ Xie Wei ដោយរបៀបណា?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ