កីឡា
មនត្រស ផានសុវណ្ណអារុន ទទួលលទ្ធផលល្អនៃ Arena Swimming Champions 2020 Thailand
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា កីឡាករហែលទឹកកម្ពុជា មនត្រស ផានសុវណ្ណអារុន ដែលចូលរួមការប្រកួតកីឡាហែលទឹក Arena Swimming Champions 2020 Thailand នៅប្រទេសថៃទទួលបានលទ្ធផលល្អប្រសើរ ទោះបីកីឡាកររូបនេះ មិនទទួលបានមេដាយក្តី។

លោកអគ្គលេខាបានបន្តថា កីឡាករហែលទឹក មនត្រស ផានសុវណ្ណអារុនចូលរួមការប្រកួតខាងលើចំនួន៤វិញ្ញាសា គឺហែលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រផ្ងារ ព្រមទាំងវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រ និង១០០ម៉ែត្រសេរី ។លោកថា នេះគឺជាការប្រកួតសាកល្បងសមត្ថភាពរបស់កីឡាកររូបនេះ។


កីឡាករហែលទឹកវ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ព្រមទាំងបណ្តុះបណ្តាល រយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃរយៈពេលមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ FINA “FINA Scholarship” ។ កីឡាករហែលទឹកវ័យ ក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិរបស់សហព័ន្ធ ប្រសិនបើរូបគេទទួលបានហ្វឹកហាត់ល្អប្រសើរនោះ យើងនឹងបន្តឲ្យគាត់ធ្វើការរហូត ដល់ឆ្នាំ ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES ២០២៣។ សាលាដែល ផានសុវណ្ណណារុន ទទួល ការបណ្តុះបណ្តាល គឺជាសាលារបស់អត្តពលិកកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់កម្ពុជា គឺកីឡាករហែម ថុនពន្លឺ និង កីឡាការិនីហែម ថុនវិទីនី៕

អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កម្ពុជា ពង្រឹងសមត្ថភាពកីឡា ការ៉ាតេ ត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣១

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច