Connect with us

កីឡា

Page ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កីឡាករ​អេ​ស្ប៉ា​ញ ១​រូប ត្រូវគេ​យកមក Live លក់​អន​ឡាញ​នៅ​ខ្មែរ​

បានផុស

នៅ

​ជាង​១​ខែ​មក ហើយ ទំព័រ​ហ្វេ​ស​ប៊ុ​ក (Page) ផ្លូវការ​របស់​កីឡាករ​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ Álvaro Odriozola ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​យក្ស Real Madrid ក្នុងស្រុក​កំណើត ត្រូវបាន​គេ​យកមក Live លក់​ផលិតផល​តាម​អន​ឡាញនៅ​ប្រទេស​កម្ពុជា ពោលគឺ​ចាប់ផ្តើម​ប្តូរ​រូប Profile ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​លេខ​ទូរស័ព្ទ​ដែល​ដាក់​នៅលើ Page អំឡុង​ពេល Live សម្រាប់​អ្នកទិញ​ទាក់ទង បាន​ប្រាប់​មក​វិ​ប​សាយ​កម្ពុ​ជាថ្មី​យើង​ថា​៖«Page ហ្នឹង​ខ្ញុំ​ប្រើ​យូរ​ក្រែល​ដែរ​ហើយ​។ ប្អូន​ខ្ញុំ​គាត់​ទិញ​ឲ្យ (​មិនដឹង​តម្លៃ​ប៉ុន្មាន​) តែ​មិនបាន​ដឹង​ថា ​ទិញ​ពី​ណា​មក​នោះ​ទេ ហើយ​ខ្ញុំ​មិនសូវ​ដឹង​រឿង​បច្ចេកទេស​នេះនោះ​ដែរ​»​។ យ៉ាង​ណាក្តី Instagram និង Twitter របស់ Álvaro Odriozola នៅ​ដំណើរការ​បង្ហោះ​រូបថត​ខ្លួន​ដដែល​។​

​កីឡាករ​ដែល​មាន​ឈ្មោះ​ពេញ Álvaro Odriozola Arzalluz មាន​វ័យ​២៥​ឆ្នាំ លេង​ក្នុង​តំបន់​ការពារ​ខាងស្តាំ និង​ជា​ម្ចាស់​អាវ​លេខ​១៩ នៅ​ក្លឹប​យក្ស Real Madrid ខណៈ​រូបគេ​ជា​យុវជន​ថ្នាល​របស់​ក្លឹប Real Sociedad ចន្លោះ​ឆ្នាំ​២០០៦ ដល់​២០១៤​។ នៅ​ចន្លោះ​ឆ្នាំ​២០១២ ដល់​២០១៧ រូបគេ​ត្រូវបាន​ក្លឹប Real Sociedad ដំឡើង​ឲ្យ​ចូល​លេង​ក្នុង​ក្រុម Real Sociedad B និង​នៅ​ឆ្នាំ​២០១៧ ដល់​២០១៨ មានឈ្មោះ​ចូល​លេង​នៅ​ក្រុម​ធំ ក្នុង​លី​គ​កំពូល​ប្រទេស​អេ​ស្ប៉ា​ញ LaLiga​។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​បច្ចុប្បន្ន រូបគេ​ត្រូវ​បាន​ក្លឹប Real Madrid ទិញយក​ក្នុងតម្លៃ​ខ្លួន​៣៥​លាន​អឺរ៉ូ​។ យ៉ាង​ក្តី​នៅ​ឆ្នាំ​២០២០ ថ្មីៗ​នេះ Álvaro Odriozola ត្រូវបាន​ក្លឹប Bayern Munich នៅ​អាល្លឺម៉ង់ ខ្ចី​ជើង​ពី Real Madrid ហើយ​បាន​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​ទ្វីបអឺរ៉ុប 2019–20 UEFA Champions League ជាមួយ​ក្លិប​ថ្មី​ផង​ដរ​។​

​បើ​និយាយ​ពី​ក្នុង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វិញ​រូបគេ​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ តាំងពី​ឆ្នាំ​២០១៧ ក្នុង​ក្រុម​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​(U21) ក្រោម​ការដឹកនាំ​របស់​លោក Albert Celades នៅ​គ្រានោះ​។ នៅ​ឆ្នាំ​ជាមួយគ្នា​នោះដែរ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​កោះហៅ Álvaro Odriozola ឲ្យ​ជួយ​ក្រុម​ឈុត​ធំ​ជា​លើកដំបូង នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ គ្រា​ដែល​អេ​ស្ប៉ា​ញ ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាល់​បា​នី ក្នុង​វគ្គ​ជម្រុះ​ជើងឯក​បាល់ទាត់​ពិភពលោក 2018 FIFA World Cup និង​មានឈ្មោះ​បន្ត​ទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ នៅ​រុស្សី ផង​ដែរ​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ស​.​ប​.​ក សម្រេច​ប្រើ​ពេល​មិន​ដល់​២០​ថ្ងៃ នឹង​បញ្ចប់​ពានរង្វាន់​លី​គ​លំដាប់​ទី​២ រដូវ​កាល​ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម