Connect with us

កីឡា

សល់​តែ​៣​សប្ដាហ៍​ទៀត លី​គ​បាល់ទាត់​នារី​ នឹង​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ ប្រចាំ​រដូវ​កាល​

បានផុស

នៅ

​ពានរង្វាន់​បាល់ទាត់​លី​គ​នារី​ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​បន្ត​រៀបចំ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​ហើយ ចាប់ពី​ចុង​សប្ដាហ៍​ក្រោយ​ទៅ ក្រោយ​សម្រាក​មួយ​រយៈ ​ព្រោះ​វិបត្តិ​កូ​វីដ​១៩ នៅ​ក្នុង​ស្រុក ខណៈ​នៅសល់​ត្រឹម​៣​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ស្វែ​ក​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤ ឡើង​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​យក​ជើងឯក (Play Off)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លី​គ​បាល់ទាត់​នារីនេះ​ នឹង​ចាប់​បន្ត​ប្រកួត​ ដែល​នៅសល់​ពីថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ តទៅ​វេលា​ម៉ោង​៣​រសៀល​ដំណាលគ្នា ដោយ​នៅ​សប្តាហ៍​ទី​៧ ក្រុម​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ជួប​ក្រុម​បឹងកេត លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ក្រុម​ខេត្ត​សៀមរាប ប៉ះ​ខេត្ត​កំពង់ធំ លើ​ទីលាន​វិទ្យាល័យ​អង្គរ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ខេត្តបាត់ដំបង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​ខេត្តកណ្តាល ទទួល​ក្រុម​ខេត្តកំពង់ស្ពឺ នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ស្វាគមន៍​ក្រុម​ខេត្តកំពង់ឆ្នាំង នៅ​កីឡដ្ឋាន Smart RSN Stadium​។​

​រូបមន្ត​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​នារី​ឆ្នាំ​២០២០ គឺ​តម្រូវ​ឲ្យ​ក្រុម​ ដែល​បាន​ចូល​រួមទាំង​១០ ប្រកួត​គ្នា​វិល​ជុំ​សន្សំ​ពិន្ទុ ហើយ​ក្រុម​ ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម​ មានឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ជម្រុះ​យក​ជើងឯក ឬ​ហៅថា Play Off តែម្តង​។ វគ្គ Play Off នេះ​ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧​កុម្ភៈ គឺ​តម្រូវ​យក​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទៅ​ប្រកួត​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ក្រុម​ឈ្នះ​ក្នុង​ប្រកួត​នេះ​ មានឈ្មោះ​ឡើង​ទៅ​ជួប​ក្រុម​ចំណាត់ថ្នាក់​លេខ​២​ ដែល​អង្គុយចាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ អ្នកឈ្នះ​ក្នុង​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​២​នេះ ត្រូវ​បន្ត​កៅអី​ឡើងទៅ​ប៉ះ​ក្រុម​ចំណាត់ថ្នាក់​លេខ​១​ ដែល​អង្គុយ​ចាំ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រៀបចំ​ពានរង្វាន់​បាល់ទាត់​នារី​នេះ​ឡើង​ គឺ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​បាល់ទាត់​នារី​ក្នុង​ប្រទេស និង​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០១១ នៅ​វៀតណាម ហើយ​ជាពិសេស​ថែមទៀត​ គឺ​រក​កីឡាការិនី​ល្អៗ​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ចំនួន ៣​ឆ្នាំ មុនពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២០៣ ខាងមុខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ពុធ ធីតា ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​បាល់ទាត់​នារី នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពីពេល​ថ្មីៗ​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កម្ពុជា បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​សល់​ពី​ជម្រុះ​ដំណាក់កាល​ទី​៤ ត្រៀម​ទៅ​ប្រកួត​ជើងឯក​ប្រចាំ​ទ្វីប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម