កីឡា
ក្រុងប៉ោយប៉ែត រៀបចំការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា
បន្ទាយមានជ័យ ៖ នៅក្រុងប៉ោយប៉ែតមានការប្រកួតបាល់ទះជាមិត្តភាពដើម្បីអមអរសាទរទិវាជ័យជំនះ៧មករា ខួបលើកទី៤២ ៧ មករា ឆ្នាំ១៩៧៩ និង៧ មករា ឆ្នាំ២០២១កម្មវិធីនេះ រៀបចំដោយលោកប៉ានខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមកបំពេញបេសកកម្មការងារ ដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹងជង្រុក និង៦៧១ ស្រុកម៉ាឡៃ និងមានការឧបត្ថម្ភដោយលោកឧកញ៉ាឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ផ្ទះល្វែង និងបូរីមានជ័យ និងក្រុមអាជីវករនៅក្រុងប៉ោយប៉ែតនៅទីលានក្នុងភូមិបាលីលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ការប្រកួតវិលជុំចំនួន៣ប្រកួត និងប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាករបាល់ទះ៤ក្រុម គឺក្រុមកងរាជអាវុធហត្ថខេត្ត ក្រុមអាជីវករក្រុងប៉ោយប៉ែត ក្រុមនគរបាលខេត្ត និងក្រុមបឹងជង្រុកស្រុកម៉ាឡៃ ជាលទ្ធផល គឺក្រុមកីឡាមិត្តភាពស្មើគ្នា។

ក្រៅពីចងចាំ ដឹងគុណដល់ស្មារតី៧មករា និងអរគុណសន្តិភាព នយោបាយឈ្នះ ឈ្នះ នោះ ការប្រកួត និងការលេងកីឡានេះ ជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាព មិត្តភាព សាមគ្គីភាព ការរាប់អាន កិច្ចសហការគ្នា ម្យ៉ាងទៀតសព្វថ្ងៃនេះ វិស័យកីឡាត្រូវលើកទឹកចិត្ត និងមានការយកទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនយ៉ាងខ្លាំងផងដែរ៕
ដោយ ៖ វ៉ាន់ ណាង








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ