កីឡា
កីឡាករ សុខ លឹមហេង គ្រងតំណែងជើងឯកអុកចត្រង្គថ្នាក់ជាតិប្រចាំឆ្នាំ២០២០
ភ្នំពេញ ៖ កីឡាករអុកចត្រង្គ សុខ លឹមហេង បានគ្រងតំណែងជើងឯកកីឡាអុកចត្រង្គក្នុងព្រឹតិ្តការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បន្ទាប់ពីកីឡាកររូបនេះបានយកឈ្នះអតីតស្តេចអុកចត្រង្គឈាវ បូរ៉ា ដែលជាស្ដេចអុក ២ ជំនាន់ជាប់គ្នា(ឆ្នាំ២០១៤-២០១៥)នៅជុំផ្តាច់ព្រ័ត្រ។

ក្នុងពិធីបិទការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងមានការគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និងកីឡា កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នោះ ចំណាត់ថ្នាក់លេខ១(ជើងឯក) បានទៅលើកីឡាករសុខ លឹមហេង ចំណាត់ថ្នាក់លេខ២ កីឡាករស្តេចអុក ឈាវ បូរ៉ា និងចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ យ៉ាន សុខលាង ។ ចំពោះកីឡាករ៣នាក់ផ្សេងទៀត ទទួលនាមជាកីឡាករកិត្តិយស គឺកីឡា ទេស សារ៉ាវី កីឡាករ នូ ច័ន្ទផានិត និង កីឡាករ ម៉េង សេរីសម្បតិ្ត។

លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយនិង កីឡា តំណាងឲ្យលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងលោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គ បានចូលរួមបិទការប្រកួតនិងប្រគល់រង្វាន់ដល់កីឡាករដែលទទួលជយលាភី។

លោកបានបញ្ជាក់ថា ការប្រកួតអុកនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាដែលបានបន្សល់ទុកឱ្យ ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឳ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា។

គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ មានកីឡាករចូលរួមសរុបចំនួន ៦៤នាក់ មកពី១៧ក្លិប ក្នុងនោះក្លិបមកពីបណ្តាខេត្តមានចំនួន៧ គឺក្លិបអធិរាជក្រហមខេត្តបាត់ដំបង ក្លិបស្ដេចតាខេត្តព្រះសីហនុ ក្លិបធុរេនខេត្តកំពត ក្លិបទូកចម្បាំងអង្គរខេត្តសៀមរាប ក្លិបសៀមរាបអង្គរធំខេត្តបន្ទាយមានជ័យ ក្លិបសមុទ្ររាមខេត្តប៉ៃលិន និង ក្លិបស្ដេចនាគសមុទ្រកំពង់សោមសមុទ្ររាម ។ចំណែកក្លិបចំនួន១០នៅរាជធានីភ្នំពេញវិញ គឺមានក្លិបអស្សរិទ្ធិ ក្លិបសេះខៀវ ក្លិបទូកខ្មៅ ក្លិបបាយ័ន្តអុកខ្មែរ ក្លិបមិត្តភាព ក្លិបឥន្ទ្រីយ៍ដែក ក្លិបបាស្តា ក្លិបនាគរាជ ក្លិបអង្គរ ក្លិបបារាំងបូឌីង៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?