កីឡា
សមត្ថភាព និងបច្ចេកទេសកីឡាសីដក់កម្ពុជាអាចស្វាគមន៍ក្រុមភ្លៀវសម្រាប់SEA GAMES 2023
ភ្នំពេញ ៖ ការប្រកួតជើងឯកសីដក់ថ្នាក់ជាតិដែលទើបបញ្ចប់កាលពីម្សិលមិញនេះ ត្រូវបានលោក បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា មានប្រសាសន៍ថា ទាំងសមត្ថភាព ទាំងបច្ចេកទេស របស់កីឡាសីដក់កម្ពុជា អាចស្វាគមន៍ក្រុមភ្ញៀវសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថា នេះគឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីសីដក់កម្ពុជា បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លងមក ។ ការទទួលជ័យ លាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹក ហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទបញ្ជាបច្ចេកទេស។

លោកប្រធានសហព័ន្ធបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាSEA GAMES ២០២៣ ខាងមុខនេះ ហើយដើម្បីឲ្យកីឡាសីដក់នៅព្រះ រាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផលល្អនាពេលខាងមុខនោះ យើងត្រូវខិតខំបណ្តុះប ណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡា ការិនីតាមក្លិប សមាគមកីឡាសីដក់ឲ្យបានទូលំ ទូលាយ និងត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។
ជាមួយនេះ ត្រូវជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លិប សមាគម ហើយត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លិប សមាគមទូទាំងប្រ ទេស និងត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែ មទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន៕
ដោយ ៖ វិសិទ្ធ

សូមចុចអាន ៖ នេះជាចំណុចខ្សោយធំបំផុត សម្រាប់អ្នកលេងគុនខ្មែរទៅវ៉ៃ ONE Super Series

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ