Connect with us

កីឡា

ក្រសួង​អប់រំ និង​NOCC​ ប្រកាស​ទទួល​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ជា​ផ្លូវការ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ប្រកាស​ទទួល​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​អាណត្តិ​ទី​១ ឆ្នាំ​២០២០- ២០២៤ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា SEA GAMES 2021 និង SEA GAMES 2023 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា សម្រាប់​អាណត្តិ​ទី​១​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុ​ជា​មាន​ចំនួន​៩​រូប គឺ​លោក ហេង សុខន ជា​ប្រធាន លោក ម៉ិ​ល កាដូ លោក ប៉ែន ស៊ី​នេ​ត អនុប្រធាន លោកស្រី កែ ច័ន្ទ​មុនី អគ្គលេខាធិការ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខ​វ​ឌ្ឍ​នា អគ្គ​ហេ​រញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់​វិច្ឆិកា និង​លោក ជ្រា សុភ័ក្ត្រ​ជា​សមាជិក​។

ប្រភេទ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​នេះ គឺជា​ប្រភេទ​កីឡា​មាន​ប្រជាប្រិយ​ភាពខ្លាំង​គួរសម​ដោយសារតែ​ការប្រកួត​កីឡា SEA GAMES ២០១៧ និង​២០១៩ កន្លងមក ធ្លាប់​ទទួល​មេ ដាយ​ជាច្រើន​គ្រឿង​ជូន​ប្រទេសជាតិ​។ ចំពោះ​ការប្រកួត​កីឡា SEA GAMES 2021 នៅ​ប្រទេស​វៀតណាម និង SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ក៏​សង្ឃឹម​ទទួលបាន​មេ ដាយ​ជាច្រើន​ដូចគ្នា​៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ អាជ្ញាកណ្ដាល​បាល់ទាត់​ទាំង​៩​រូប​របស់​កម្ពុជា ដែល​មានឈ្មោះ​ក្នុង​បញ្ជី FIFA​ ប្រចាំ​ឆ្នាំ​២០២១

សូមចុចអាន ៖ Ramazanov ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម