Connect with us

កីឡា

CAMSOC​បើក​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​ឆ្ពោះទៅ​ស៊ី​ហ្គេម​-២០២៣

បានផុស

នៅ

ភ្នំពេញ ៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAM SOC)​នៅ​ព្រឹក​ថ្ងៃទី​១៨​មករា​២០២១​នេះ បាន​បើក​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​ឆ្ពោះទៅ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ក្នុងប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​បើក​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់ជាតិ​របស់ CAMSOC នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។

​សន្និបាត​ប្រចាំ​ឆ្នាំនេះ រៀបចំឡើង​ដើម្បី​បូកសរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ដ​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដើម្បី​សម្រួច​ផែនការមេ​ឆ្ពោះទៅរក​ភាពជោគជ័យ ក្នុងការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ខាងលើ​។ ទន្ទឹម​ជាមួយគ្នា ក៏មាន​ការធ្វើ​បទ​បង្ហាញ​អំពី​ផែនការ​របស់​គណៈកម្មកា​រ​ជំនាញ​នីមួយៗ ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​ឲ្យ​មាន ប្រសិទ្ធភាព ស្របតាម​ប្រតិទិន ដែល​បានកំណត់​ផងដែរ​។

ចំពោះ​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​វិញ គឺ​រៀបចំ​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាមួយ​យុទ្ធនាការ​ជាច្រើន​ដូចជា​យុទ្ធនាការ «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» «​បរិស្ថាន​សង្គម ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​» «​កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​» «​ការរៀបចំ​សណ្ដាប់ ធ្នាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​» និង «​ផលប៉ះពាល់ និង​គ្រោះថ្នាក់​គ្រឿងញៀន​» ជាដើម ៕

ដោយ ៖ វិ​សិទ្ធ

សូមចុចអាន ៖ ភ្លើងឆេះអគារ​ខ្ពស់​លែង​ជា​បញ្ហា ជប៉ុន​ផ្ដល់​ជំនួយរថយន្ត​ពន្លត់អគ្គិភ័យ​ បំពាក់​កាំជណ្តើរ​កម្ពស់​៤០​ម៉ែត្រ

សូមចុចអាន ៖ ៤​វិញ្ញាសា​ ក្នុង​ការ​ប្រកួត​កាយសម្ព័ន្ធ​ជើងឯក​ជាតិ​ និង​ពានរង្វាន់​លោក​ ថោង ខុន​ លើក​ទី​៤​បាន​បញ្ចប់​មុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម