Connect with us

កីឡា

កីឡា​គុន​ល្បុក្កតោ​ មាន​គោលដៅ​ពង្រីក​ក្លិប​ នៅ​គ្រប់​ទីវ​ត្ត​អារាម​ ដែល​មាន​ជាង ២​ម៉ឺន​វត្ត​ក្នុង​ទូទាំងប្រទេស

បានផុស

នៅ

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​ល្បុក្កតោ​គោលដៅ​សំខាន់​មួយនោះ ​គឺ​មាន​បំណង​ពង្រីក​ក្លឹប​គុន​របស់​ល្បុក្កតោ​ នៅ​តាម​ទីវ​ត្ត​អារាម​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដែល​មាន​ជាង ២ ម៉ឺន​វត្ត​អារាម​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បញ្ជាក់​ថា ទី​វត្ត​អារាម​ទាំងនោះ​សុទ្ធ​តែ​ជា​ទីកន្លែង​ធ្លាប់​ហ្វឹកហាត់​ជាទី​កន្លែង​ ដែល​ធ្លាប់​មាន​សកម្មភាព​ហាត់​ក្បាច់គុន ហើយ​ការ​ហ្វឹកហាត់​នេះ ក៏​មិន​ជា​ការ​ខុស​អ្វី​ទេ ព្រោះ​មិនមែនជា​ការ​បង្ហាត់ ដើម្បី​វ៉ៃតប់​គ្នា ដែល​ផ្ទុយទៅវិញ​ គឺជា​ការហ្វឹកហាត់​គុន​ល្បុក្កតោ ក្នុង​ន័យ​អប់រំ​ផ្លូវចិត្ត អប់រំ​ផ្លូវកាយ ឲ្យ​ស្មារតី​ស្រលាញ់​ជាតិ ស្រលាញ់​ទឹកដី ស្រឡាញ់​អរិយធម៌​របស់​ខ្លួន។ នេះ​ជា​បំណង​ធំ​របស់​សហព័ន្ធ​នា​ពេល​អនាគត​ដ៏​ឆាប់​ខាងមុខ។ ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ក្បាច់គុន​ល្បុក្កតោ ដែល​យើង​ហៅថា ​ជា​ក្បាច់គុន​ព្រលឹង​ជាតិ​អត្តសញ្ញាណ​ជាតិ ឬ​ជា​កេរដំណែល​របស់​បុព្វបុរស​យើង ដែល​យើង​រស់នៅ​ដល់​សព្វថ្ងៃ មាន​អត្តសញ្ញាណ មាន​មនុស្ស មាន​ជាតិ មកដល់​សព្វថ្ងៃនេះ ក៏​ដោយសារ​ក្បាច់គុន​នេះ​ដែរ លោក វ៉ា​ត់ ចំរើន បញ្ជាក់​បែបនេះ។

​​លោក​បាន​រំលឹក​ថា កាលពី​សម័យ​អង្គរ​យើង​រុងរឿង គឺ​ដោយសារ​ខ្មែរ​យើង​នៅ​ពេល​នោះ សុទ្ធតែ​ចេះ​ក្បាច់គុន សុទ្ធតែជា​អ្នក​ហាត់រៀន​នូវ​ក្បាច់គុន ហើយ​អង្គរ​រុងរឿង​សម័យ​នោះ​បាន​យក​ក្បាច់គុន​ជាធំ ក្នុង​ការ​ការពារជាតិ ការពារ​ទឹកដី ការពង្រីក​ឥទ្ធិពល ហើយ​បើ​តាម​ប្រវត្តិសាស្ត្រ​យើង​ដឹង​ហើយ​ថា ក្បាច់គុន​នេះ​ គឺជា​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​យើង។ ដូច្នេះហើយ​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​យើង គឺ​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ រួមគ្នា​ការពារ​អភិរក្ស និង អភិវឌ្ឍ​ក្បាច់គុន​ល្បុក្កតោ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ថ្នាក់​ជាតិ​ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​។

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្បាច់គុន​ល្បុក្កតោ​របស់​យើង បាន​ចូល​ដល់​កម្រិត​ជាតិ​ហើយ ដោយ​ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ដាក់​ចូល​ជា​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ក្នុង​កម្រិត​ជាតិ ហើយ​ពេលនេះ​យើង​កំពុងតែ​តស៊ូ​មតិ ក្នុង​ការ​ដាក់​ចូល​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​មនុស្សជាតិ​ នៅ​អង្គការ​យូណេស្កូ​។ លោក​បន្ត​ថា យើង​បាន​ខិតខំ​ប្រឹងប្រែង​រយៈពេល​៤-៥ ឆ្នាំ​មក​ហើយ ក្នុង​ការ​ចងក្រង​រៀបចំ​ឯកសារ ក៏ដូចជា​សិក្សា​ស្រាវជ្រាវ​ជា​មួយនឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ការ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​នា​ពេល​ខាង​មុខ យើង​នឹង​ទទួល​បាន​ជោគជ័យ​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​CAMSOC​បើក​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​ថ្នាក់ជាតិ ស្ដីពី​យុទ្ធនា​ការអប់រំ​សង្គម​ឆ្ពោះទៅ​ស៊ី​ហ្គេម​-២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម១ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម