Connect with us

បច្ចេកវិទ្យា

ចំណុចពិសេសរបស់ហ្គេម PUBG៖ New State ដែលទើបចេញក្តៅៗ

បានផុស

នៅ

នៅថ្ងៃទី១១ខែវិច្ឆិកានេះ ក្រុមហ៊ុន Krafton បានដាក់ហ្គេមស៊េរីថ្មីរបស់ខ្លួនឲ្យ Download ហើយទាំងនៅលើ Google Play របស់ប្រព័ន្ធប្រតិបត្តិការ Android និង Apple App Store របស់ IOS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចពិសេសរបស់ PUBG៖ New State គឺផ្នែកទៅលើទិដ្ឋភាពឆ្នាំ២០៥១ ហើយមានក្រាហ្វិក និងការលេងហ្គេមឆ្លុះបញ្ចាំងពីអនាគត។

ដោយផ្អែកលើការពិពណ៌នានិងឈុតខ្លីៗលើ App Store, ហ្គេមនេះនឹងបង្ហាញនូវគោលគំនិតប្រភេទ Battle Royale របស់អ្នកលេងចំនួន ១០០នាក់ស្រដៀងនឹងហ្គេម BGMI ឬ PUBG Mobile ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ហ្គេមនេះផ្តោតទៅលើការផ្តល់ជូននូវក្រាហ្វិកដូចពិតៗ ជាមួយការលេង និងបង្កើនប្រសិទ្ធភាពកាន់តែប្រសើរឡើង។

ចំណែក Play Store ក៏លើកឡើងអំពីការលេងហ្គេមជាមួយនឹងចំណុចពិសេសៗ ដូចជាការគេចខ្លួន ការហៅយន្តហោះគ្មានមនុស្សបើក និងការស្នើសុំជំនួយផងដែរ។ ហ្គេមនេះនឹងមានផែនទី ៨x៨។

លក្ខខណ្ឌសម្រាប់ទូរសព្ទឬឧបករណ៍ដែលអាចដំឡើងហ្គេម PUBG: New State បាន

PUBG: New State បាននាំមកនូវក្រាហ្វិកអស្ចារ្យជាង PUBG Mobile ឬ BGMI ហើយហ្គេមនេះក៏មានក្រាហ្វិកកម្រិត HD ផងដែរ។

សម្រាប់ Android៖

CPU: 64-bit (ABI arm64 ឬខ្ពស់ជាងនេះ)

RAM: 2GB ឬខ្ពស់ជាងនេះ

ប្រព័ន្ធប្រតិបត្តិការ៖ Android 6.0 ឬខ្ពស់ជាងនេះ

Open GL 3.1 ឬខ្ពស់ជាងនេះ / Vulkan 1.1 ឬខ្ពស់ជាងនេះ

សម្រាប់ iOS៖

ហ្គេមនេះនឹងអាចប្រើជាមួយ iOS13 ឬ iPad OS 13 ឬថ្មីជាងនេះ ជាមួយនឹងទំហំផ្ទុកយ៉ាងតិច 1.2GB៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ ផ្លូវការ! ក្រុមហ៊ុន Tencent លែងផ្សព្វផ្សាយហ្គេមទូរស័ព្ទ PUBG នៅឥណ្ឌាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម